Connect with us

ព័ត៌មានជាតិ

ទោះបានចំណូលតិច អ្នកស្រី ធុច សោ​ភ័​ណ្ឌ នៅតែបន្តត្បាញក្រមាពីត្រុំ មិនចង់ឱ្យមុខរបរដូនតាបាត់បង់

បានផុស

នៅ

អ្នកស្រី ធុច សោ​ភ័​ណ្ឌ ប្រធាន​សហគមន៍​ត្រុំ​អង្គរ​បាន ភូមិ​អង្គ​របា​នទី ​៧ ឃុំ​អង្គរ​បាន ស្រុក​កង​មាស ខេត្តកំពង់ចាម បានប្រាប់ឱ្យដឹងថា សហគមន៍ក្រមាត្រុំ ​(​ពណ៌​ពី​ដើម​ត្រុំ​)​ របស់អ្នកស្រី បានបង្កើតឡើងចាប់តាំងពីឆ្នាំ ២០០៧ អ្នកស្រីចេះរបរត្បាញក្រមានេះ ពីម្ដាយរបស់អ្នកស្រី ខណៈរបរនេះមានតាំងពីដូនតាមមកម្លេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រៀបរាបប្រាប់កម្ពុជាថ្មី អំពីដំណើរការផលិតក្រមាថា ដំបូងយើងត្រូវធ្វើពណ៌ ដោយសាបព្រោះគ្រាប់ត្រុំរយៈពេល ៨ ទៅ ៩ ខែទើបច្រូតយកមកធ្វើជាល្បាប់មរ ដោយកត្រុំមកត្រាំក្នុងធុង បន្ទាប់ពីធ្វើល្បាប់មរចេញពណ៌ខៀវហើយ គេយកអំបោះដែលធ្វើពីកប្បាសទៅស្ងោរ លាងសម្អាតហើយយកទៅសម្ងួត ត្បែងទុករយៈពេល ៤ ទៅ ៥ ថ្ងៃ ហើយបានយកទៅជ្រលក់ព៌ណត្រុំ។ អ្នកស្រីប្រាប់ថា ​ក្រមាត្រុំ ខុសពីក្រមាធម្មជាតិ ដោយមិនរួញ និងមិនហើរពណ៌ ជក់ទឹកបានល្អ។

អ្នកស្រី ធុច សោភ័ណ្ឌប្រាប់ថា៖«ឥឡូវឃើញខ្មែរក្នុងស្រុកទិញច្រើន ​ពីមុនយើងលក់តែក្រៅប្រទេស លក់តាមផេក ទាំងក្រមា និងល្បាប់មរ ដោយសារការងារពិបាក មិនសូវមានអ្នកចង់ធ្វើ ក្រសួងវប្បធម៌ខ្លាចបាត់បង់ក៏ជួយឧបត្ថម្ភថវិកា ដោយឱ្យរើសអ្នកក្រីក្រតាមភូមិ មករៀន»។

ចំពោះតម្លៃក្រមា មានចាប់ពី ១០ ដុល្លារ ដល់ ២០ ដុល្លារ ទៅតាមប្រភេទ។ អ្នកស្រីក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋគួគាំទ្រស្នាដៃខ្មែរ​ របស់ប្រពៃណីដូនតាពីមុនមកកុំឱ្យបាត់បង់ គឺទាល់តែយើងទាំងអស់គ្នា ជួយគាំទ្រ ត្រូវស្រឡាញ់វប្បធម៌ ប្រពៃណី ជួយទិញ បានឱ្យអ្នកជនបទមានការងារធ្វើ ចៀសវាងធ្វើចំណាកស្រុក។

អ្នកស្រីថា ការងារនេះ ហត់នឿយ មិនចំណេញប៉ុន្មានទេ បានត្រឹមតែចាយវិលជុំ តែអ្នកស្រីនៅតែតស៊ូធ្វើដើម្បីរក្សាមុខរបរវិជ្ជាជីវៈដូនតា ខណៈក៏មានការជួយឧបត្ថម្ភពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈផងដែរ។ នៅឆ្នាំ ២០២៣ អ្នកស្រីផលិតក្រមាបានជាង ១ ពាន់ក្រមា ខណៈអ្នកស្រីប្រាប់ថា លក់ដាច់ទាំងអស់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២១ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម