Connect with us

ជីវិតកម្សាន្ដ

តារាជើងចាស់ Song Min Hyung និងជាតួរឿង កូរ៉េ ‘Mr. Queen’ ទទួលមរណភាព ក្នុងវ័យ៧០ឆ្នាំ

បានផុស

នៅ

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃទី០៣ ខែមេសា តារាសម្តែងជើងចាស់រូបនេះបានទទួលមរណភាពក្នុងអាយុ ៧០ ឆ្នាំ បន្ទាប់ពីបានប្រយុទ្ធនឹងជំងឺមហារីកថង់ទឹកប្រមាត់។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Allkpop នាថ្ងៃ០៧ ខែមេសា ឆ្នាំ២០២៤។

ថ្វីបើយ៉ាងណាក៏ដោយ កន្លងមកតារាសម្ដែងរូបនេះធ្លាប់បានបង្ហើបថា លោកបានឈ្នះការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកថ្លើមចំនួន ៤ ដង ប៉ុន្តែជាអកុសលលោកនៅតែមិនអាចគេចផុតពីការស្លាប់ដោយសារជំងឺនេះបានដដែល។

តារាសម្ដែង Song Min Hyung បានបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាតារាសម្តែងកុមារនៅឆ្នាំ ១៩៦៦ ។ គាត់បានបង្ហាញខ្លួននៅក្នុងរឿងភាគល្បីៗជាច្រើនរួមមានរឿង ‘The Legend’ ‘Sky Castle’ ‘Hot Stove League’ និង ‘Mr. Queen’ ។ អ្វីដែលពិសេសបំផុតនោះគឺគាត់បានបង្ហាញខ្លួនជាឪពុករបស់ Young-ae នៅក្នុងរឿង “Rude Miss Young-ae” ដែលបានដំណើរការអស់រយៈពេល ១៧ រដូវកាលពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០១៩ ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Hwang Jung Eum រងភាពអាម៉ាសពីមហាជន ក្រោយចោទមនុស្សម្នាក់ថា ជាស្រីកំណាន់ប្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម