កីឡា
ពីក្មេងត្រូវគេមើលងាយ Brandun Lee តស៊ូក្លាយជាអ្នកប្រដាល់វ័យក្មេងកំពុងលេចធ្លោ
កីឡាករប្រដាល់សកលវ័យក្មេង Brandun Lee ធ្លាប់ទទួលរងការរើសអើងពូជសាសន៍តាំងពីក្មេង ជាពិសេសត្រូវបានគេចំអកថាមិនអាចក្លាយជាអ្នកប្រដាល់បានទេដែលជាហេតុជំរុញរូបគេចាប់យកអាជីពប្រដាល់។

Brandun Lee កើតថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩៩៩ ជាអ្នកប្រដាល់អាជីពអាមេរិក ដែលបានឈ្នះខ្សែក្រវាត់ទម្ងន់ស្រាល IBO Inter-Continental នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ក្រោយផ្តួលកីឡាករ Samuel Teah ក្នុងទឹកទី៣ នៅសង្វៀន Mohegan Sun Arena។
ស្ថិតក្នុងវ័យ២៤ឆ្នាំ Brandun Lee កំពុងកាន់កាប់កំណត់ត្រាមិនទាញ់ចាញ់សោះ ក្រោយចាប់ផ្តើមប្រកួតអាជីពតាំងពីឆ្នាំ២០១៧ បន្ទាប់ពីប្រកួត២៨លើក មិនដែលចាញ់ ឬស្មើ។ ជាពិសេសរូបគេផ្ដួលដៃគូឲ្យបោះបង់ការប្រកួត២៣លើក។ Lee ធំធាត់នៅទីក្រុង Yuba រដ្ឋកាលីហ្វញ៉ា មានឪពុកជនជាតិកូរ៉េខាងជើង និងម្តាយជនជាតិម៉ិកស៊ិក។ រូបគេបានរស់នៅទីនោះប្រហែល១២ឆ្នាំ បន្ទាប់មកបានផ្លាស់ទៅតំបន់ Coachella ។ រូបគេបានប្រឈមមុខនឹងការរើសអើងពូជសាសន៍ ពេលធំដឹងក្ដីដោយសារឈាមជ័រជាជនជាតិកូរ៉េខាងជើង។
Brandun Lee បាននិយាយថា៖«មនុស្សភាគច្រើនមើលមុខខ្ញុំហើយឃើញភ្នែកខ្ញុំ គិតថាជាជនជាតិចិន ហើយពួកគេគិតថា ខ្ញុំជាជនជាតិអាស៊ី ដូចេ្នះខ្ញុំមិនអាចប្រកួតប្រដាល់បានទេ»។

Lee បានចាប់ផ្តើមហាត់ប្រដាល់នៅអាយុប្រហែល៦ឆ្នាំ និងបានប្រកួតប្រដាល់ស្ម័គ្រចិត្ដលើកដំបូងនៅអាយុ៨ឆ្នាំ។ រូបគេបានឈ្នះពានរង្វាន់ Junior Golden Gloves ចំនួន៤លើក ស្រោមដៃប្រាក់ Junior ចំនួន៣ដង និងឈ្នះពានរ Junior PAL ចំនួន៥ដង។ Brandun Lee ត្រូវប្រកួតតំណាងឲ្យសហរដ្ឋអាមេរិកនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ប៉ុន្តែឪពុកម្តាយរបស់រូបគេ បានបដិសេធ ពីព្រោះត្រូវសម្រាកដើម្បីផ្តោតលើការសិក្សា។
Lee បានចុះកិច្ចសន្យាប្រកួតប្រដាល់អាជីពជាមួយលោក Cameron Dunkin កាលពីឆ្នាំ២០១៦ ហើយបានបង្ហាញខ្លួនភ្លាមៗក្នុងការប្រកួតអាជីពដំបូងនៅអាយុ១៧ឆ្នាំ អំឡុងពេលកំពុងនៅរៀននៅវិទ្យាល័យ ។ រូបគេត្រូវបានបណ្តុះបណ្តាលដោយលោក Bobby Lee ដែលត្រូវជាឪពុក។ កីឡាករ Brandun Lee កំពុងដើរឆ្ពោះទៅវិថីជោគជ័យ ក្នុងអាជីពឈឺសាច់មួយនេះ។ ប្រសិនបើរូបគេបន្តធ្វើបានល្អនោះរូបគេនឹងទទួលបានឱកាសប្រកួតដណ្ដើមខ្សែក្រវាត់កម្រិតពិភពលោក៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


