KPT+
ខ្លះៗពីទិវាកុហក ១ មេសា ឬ April Fools’ Day
“April Fools’ Day” ឬខ្មែរហៅថា ជាថ្ងៃនៃការកុហក គឺកំពុងពេញនិយមខ្លាំងមែនទែនសម្រាប់ប្រទេសលោកខាងលិច ។ ទិវាកុហកនេះមានតែមួយថ្ងៃប៉ុណ្ណោះ គឺថ្ងៃទី១ ខែមេសានេះឯង ដូច្នេះមនុស្សដែលចូលចិត្តនិយាយកុហក ក៏ដូចជាលេងសើចខ្លាំងបានចាត់ទុកថ្ងៃនេះជាឱកាសពិសេសរបស់ពួកគេ ។ នេះបើយោងតាមរបាយការណ៍ពីគេហទំព័រ History ។

ទិវានេះ ត្រូវបានប្រារព្ធអស់រយៈពេលជាច្រើនសតវត្សមកហើយដោយវប្បធម៌ផ្សេងៗគ្នា ទោះបីជាប្រភពដើមពិតប្រាកដនៃទិវាមួយនេះនៅតែជាអាថ៌កំបាំងក៏ដោយ ។ វាប្រហាក់ប្រហែលទៅនឹងពិធីបុណ្យ Holi នៅក្នុងប្រទេសឥណ្ឌា ក៏ដូចជា ពិធី Hilaria នៃទីក្រុងរ៉ូមបុរាណដែលប្រារព្ធឡើងនៅថ្ងៃទី២៥ ខែមីនា ។
ទោះយ៉ាងណា ប្រវតិ្តសាស្រ្តខ្លះសន្មត់ថា April Fools’ Day គឺមានអាយុកាលតាំងពីឆ្នាំ ១៥៨២ មកម្ល៉េះ នៅពេលដែលប្រទេសបារាំងបានប្តូរពីប្រតិទិនជូលៀនទៅជាប្រតិទិន Gregorian ។ នៅក្នុងប្រតិទិនជូលៀន វាដូចនៅក្នុងប្រតិទិនហិណ្ឌូផងដែរ ពោលឆ្នាំថ្មីបានចាប់ផ្តើមជាមួយនិទាឃរដូវនៅថ្ងៃទី១ ខែមេសា ។
ចំណែកនោចក្រភពអង់គ្លេស ទិវា April Fools’ Day បានរីកសាយភាយពាសពេញផ្ទៃប្រទេស ក្នុងអំឡុងសតវត្សទី ១៨ ខណៈនៅស្កុតឡេន ចាត់ទុកថ្ងៃទី១ ខែមេសាគឺជាថ្ងៃ Gowkie ដែលជានិមិត្តសញ្ញានៃមនុស្សល្ងីល្ងើ និងអ្នកមានសាហាយស្មន់ ។

ដោយឡែក សម័យទំនើបវិញ ការលេងសើចបែបនេះ គឺមានស្ទើរគ្រប់ប្រទេសទូទាំងពិភពលោកទៅហើយ មិនថាតែនៅអាស៊ី អឺរ៉ុប អាមេរិកនោះឡើយ ប៉ុន្តែវាមានការពេញនិយមខ្លាំងនៅប្រទេសប៉ែកអឺរ៉ុប និងអាមេរិក ដូចជា សហរដ្ឋអាមេរិក អង់គ្លេស បារំាង ស្កុតឡេន អ៊ីតាលី អេស្ប៉ាញ ព័រទុយហ្គាល់ ស៊ុយអែត អាល្លឺម៉ង់ ន័រវែសជាដើម ខណៈនៅអាស៊ីវិញ ការលេងសើចបែបនេះក៏មានការពេញនិយមដូចគ្នា ។
ទោះបីវាជាការលេងសើចក៏ដោយ ប៉ុន្តែមិនមែនរាល់គ្រប់គ្នាសុទ្ធតែចូលចិត្តនូវទង្វើនេះឡើយ ។ ការលេងសើចបែបនេះ ពេលខ្លះបានធ្វើឲ្យប៉ះពាល់ផ្លូវអារម្មណ៍អ្នកដទៃក៏មាន ដូច្នេះសូមយកថ្ងៃ April Fools’ Day ជាថ្ងៃដ៏ល្អវិសេស និងថ្ងៃដែលយើងគ្រប់គ្នាប្រារព្ធលេងសើចសប្បាយ តែមិនប៉ះធ្ងន់ដល់អារម្មណ៍អ្នកជុំវិញខ្លួន ៕
ចុចអាន ៖ កម្លាំងទ័ពជើងទឹក មីយ៉ាន់ម៉ា ប្រើនាវាចម្បាំងបាញ់ផ្លោងដាក់អ្នកភូមិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


