Connect with us

ជីវិតកម្សាន្ដ

កូនស្រីបង្កើត Brad Pitt បង្ហាញចេតនាប្រឆាំងកូនចិញ្ចឹម Pax Thien ចង់ឲ្យគ្រួសារជុំគ្នាវិញ

បានផុស

នៅ

បន្ទាប់ពីសម្រេចចិត្តត្រឡប់ទៅរស់នៅជាមួយឪពុកវិញនៅពេលដែលនាងមានអាយុ ១៨ឆ្នាំ Shiloh បានបន្តប្រកាសថានាងចង់ឲ្យគ្រួសារមានភាពសុខដុមដូចពីមុន។ នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទង្វើ​មួយ​ប្រឆាំង​នឹង Pax Thien, Maddox និង Zahara កូនៗដែលមានកំហឹងចំពោះ Brad Pitt កន្លងមក។

យោងតាមប្រភពផ្តាច់មុខរបស់ Life & Style បានគូសបញ្ចាក់ថា​ Shiloh ចង់ស្វែងរកសន្តិភាពនៅពេលនិយាយអំពីគ្រួសារ។ បច្ចុប្បន្ននេះ គ្រួសាររបស់ Jolie Pitt កំពុងជាប់គាំងនៅក្នុងជម្លោះផ្លូវច្បាប់ដ៏ចម្រូងចម្រាសជុំវិញរោងចក្រផលិតស្រា Château Miraval ក្នុងប្រទេសបារាំង។

ថ្មីៗ​នេះ តួសម្ដែងក្នុងភាពយន្ត Troy បាន​សម្រេចចិត្តបោះបង់​ការ​មើល​ថែ​កូនៗ​របស់​ខ្លួន​ ហើយធ្វើឲ្យក្មេងៗមានកំហឹងយ៉ាងខ្លាំង។

កូនស្រីរបស់ Brad Pitt និង Angelina Jolie
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនស្រីអាយុ ១៨ ឆ្នាំរបស់ Brad Pitt និង Angelina Jolie បានឃើញការបែកបាក់គ្រួសារទាំងមូលចាប់តាំងពីតួសម្តែងក្នុងរឿង Maleficent បានប្តឹងលែងលះប្តីក្នុងឆ្នាំ២០១៦ ខណៈដែលកូនចិញ្ចឹមបីនាក់របស់នាង Maddox, Pax Thien និង Zahara បានបង្ហាញទស្សនៈរបស់ពួកគេយ៉ាងច្បាស់ដោយសុខចិត្តនៅខាងម្តាយហើយមានកំហឹងចំពោះ Brad Pitt ចំណែកឯកូនបង្កើតដំបូងរបស់ Jolie Pitt បែរចង់ឲ្យគ្រួសារដូចពីមុន។

ប្រភព​ដដែល​បាន​បន្ត​ថា “Shiloh គ្រាន់តែ​ចង់​ឲ្យគ្រួសារ​នាង​មាន​ភាព​ពេញលេញ និង​មាន​សុភមង្គល នាង​ស្រឡាញ់​ឪពុក​ម្តាយ​ទាំង​សងខាង នាង​យល់​ថា​អ្វីៗ​មិន​ដូច​មុន​ទៀត​ទេ ប៉ុន្តែ​ក្តី​ស្រមៃ​របស់ Shiloh គឺ​ចង់ឲ្យឪពុក​ម្តាយ​នាង​ជា​មិត្ត​នឹង​គ្នា​ជា​ជាង​ពេល​បច្ចុប្បន្ន”។

បុគ្គល​ម្នាក់​នេះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា Shiloh មិន​អាច​ងាក​មក​រក Brad Pitt វិញ​ទេ ព្រោះ​អារម្មណ៍​កូនប្រុស​បង្កើត​របស់​នាង​ចំពោះ​ឪពុក​គឺ​ខុស​គ្នា។ យោងតាមលោក InTouch កូនស្រីច្បងរបស់តារាសម្តែងរូបនេះគ្រោងនឹងរស់នៅជាមួយឪពុករបស់នាងនៅពេលនាងមានអាយុ ១៨ ឆ្នាំនៅក្នុងខែឧសភា។

Shiloh តែងតែស្រលាញ់ និងជាកូនស្រីតូចរបស់ Pitt។ បច្ចុប្បន្ននាងស្រលាញ់សិល្បៈ និងស្ថាបត្យកម្ម ដែលជាអ្វីដែលនាងទទួលបានពីឪពុករបស់នាង។ ពួកគេមានទំនាក់ទំនងពិសេស ចូលចិត្តនិយាយអំពីបរិស្ថាន ភាពយន្តបុរាណ និងសៀវភៅ។

សេចក្តីថ្លែងការណ៍ថ្មីរបស់ Shiloh និងបំណងរបស់នាងក្នុងការចាកចេញទៅរស់នៅជាមួយឪពុកបង្កើតនៅពេលនាងមានអាយុ ១៨ ឆ្នាំ គឺជាទង្វើប្រឆាំងនឹងកូនចិញ្ចឹម។ ចំណែក Angelina Jolie មិនសូវសប្បាយចិត្តប៉ុន្មានទេ ពេលឮថាកូនស្រីចង់រស់នៅជាមួយ Brad Pitt ប៉ុន្តែនៅតែគោរពការសម្រេចចិត្តរបស់កូន។

ប្រភពបានបន្ថែមថា “Shiloh មានអាយុ ១៨ ឆ្នាំក្នុងខែឧសភា ហើយអាចសម្រេចចិត្តដោយខ្លួនឯងបាន។ នាងមិនពេញចិត្តនឹងវិធីដែលម្តាយ និងបងប្អូនបង្កើតរបស់នាងប្រព្រឹត្តចំពោះឪពុករបស់នាង។ នាងចង់ផ្លាស់ប្តូរអ្វីៗ” ។ ក្នុង​ចំណោម​កូន​ច្បង​ទាំង​បួន​នាក់ ​ដែល​ដឹង​ច្បាស់​ពី​ជម្លោះ​ផ្លូវ​ច្បាប់​រវាង​ឪពុក​ម្តាយ​មាន​តែ​កូន​ស្រី​បង្កើត Shiloh ដែល​មាន​ចិត្ត​អាណិត​ Brad Pitt។ នាង​ថែមទាំង​ជា​អ្នក​ដែល​ព្យាយាម​ដាស់តឿន​បងប្អូន​ប្រុសស្រី​របស់​នាង​ឲ្យនិយាយ​ជាមួយ​ឪពុក​របស់​ពួកគេ​។

ទន្ទឹមនឹងនេះដែរ បងប្អូនបង្កើតរបស់ Shiloh គឺប្រឆាំងនឹង Brad Pitt ដោយផ្ទាល់ ឬដោយប្រយោល។ បងប្រុសច្បង Maddox បាននិយាយថា គាត់ត្រូវបានឪពុកបង្កើតរបស់គាត់ធ្វើបាប (ក្រោយមក Brad Pitt ត្រូវបានលើកលែងទោស) កូនស្រីរបស់គាត់ Zahara បានទម្លាក់នាមត្រកូលរបស់ឪពុកនាង ខណៈដែល Pax Thien បានហៅឪពុករបស់គាត់ថា មនុស្សតិរច្ឆានលំដាប់ពិភពលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖Taylor Swift និង Elon Musk ជាប់ចំណាត់ថ្នាក់ជាមហាសេដ្ឋីពិភពលោកព្រមគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព១២ នាទី មុន

វត្ថុ​២យ៉ាង​​ក្នុង​ផ្ទះជាអាង​ស្តុក​បាក់តេរី អាច​បង្ក​ជា​មហារីក​យ៉ាង​ងាយ

ព័ត៌មានអន្ដរជាតិ១៣ នាទី មុន

តៃវ៉ាន់ ថា ចិន​​រឹបអូស​ទូកនេសាទ អាច​​ជា​សកម្មភាព​សង្គ្រាម​ចិត្តសាស្ត្រ

ព័ត៌មានជាតិ១៥ នាទី មុន

សហជីពនៅកម្ពុជា ទាមទារ អង្គការសង់ត្រាល់ បង្ហាញជាសាធារណៈ​ពីសំណួរសម្ភាសន៍ និងសហជីពដែលផ្តល់សម្ភាសន៍ធ្វើឱ្យមានការរិះគន់យ៉ាងធ្ងន់ធ្ងរ

ព័ត៌មានជាតិ២៩ នាទី មុន

​វិស័យឯកជនស្នើដល់ក្រសួងទេសចរណ៍បង្កើនការផ្សព្វផ្សាយ និងបង្កើតកម្មវិធីទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេចរ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ធនាគារ​ពិភព​លោក​ បន្ថយ​ការ​ព្យាករ​​​កំណើន​សេដ្ឋកិច្ច​ថៃ​ មកត្រឹម​ ២,៤ ភាគរយ​ ដោយ​កំសោយ​ផ្នែក​នាំចេញ​  

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ធ្លាក់ភ្លៀងមួយម៉ោង ទីក្រុងហូជីមិញ ត្រូវទឹកជន់លិច ល្ហាចល្ហឹម

ព័ត៌មានជាតិ២០ ម៉ោង មុន

កូនប្រុសលោកបណ្ឌិត គី សេរីវឌ្ឍន៍ ទទួលបានមេដាយមាស ពីការប្រឡងវិទ្យាសាស្ត្រ វ៉ាន់ដា អូឡាំព្យាដ ២០២៤

សន្តិសុខសង្គម២៤ ម៉ោង មុន

បុរសអ្នកតខ្សែភ្លើងភ្ជាប់រ៉ឺម៉កដើម្បីការពារសត្វកណ្ដុរឡើងស៊ីបន្លែ តែត្រូវឆក់ក្មេងប្រុសម្នាក់ស្លាប់ចូលខ្លួនសារភាពកំហុស

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្យុះសង្ឃរា Beryl ដ៏កាចសាហាវ បង្កការបំផ្លិចបំផ្លាញធំធេង នៅ ការ៉ាប៊ីន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ហេសបូឡា បាញ់​ស្រោច​រ៉ុកកែត​​ដូច​ភ្លៀង​ធ្លាក់ ក្រោយ​អ៊ីស្រាអែល​សម្លាប់​មេ​បញ្ជាការ​ម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម