Connect with us

ព័ត៌មានជាតិ

(វីដេអូសម្ភាសន៍) ការព្រមានដករមណីយដ្ឋានអង្គរពីអង្គការយូណេស្កូ មិនអាចលេងសើចបាន​ទេ

បានផុស

នៅ

អ្នក​ជំនាញ​បាន​គូស​បញ្ជាក់​ថា ការ​ក្រើន​រំលឹក​របស់​អង្គការ​យូណេស្កូ​លើ​កិច្ច​ការពារ​តំបន់​រមណីយដ្ឋាន​អង្គរ​ ត្រូវ​តែ​យកចិត្តទុកដាក់​មិន​អាច​លេង​សើច​បាន​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ រ៉ាអ៊ូល ម៉ាក ជេនា

ថ្លែង​នៅ​ក្នុង​សន្និសីទ​នៅ​ក្រសួង​ព័ត៌មាន​នៅ​ព្រឹកមិញ​​នេះ​ទាក់ទង​សំណង់​ខុស​ច្បាប់​ និង​កិច្ច​ការពារ​រមណីយដ្ឋាន​អង្គរ លោក​ រ៉ាអ៊ូល ម៉ាក ជេនា អ្នក​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​ និង​ជា​ទី​ប្រឹក្សា​រដ្ឋមន្រ្តី​ក្រសួង​ព័ត៌មាន​បាន​លើក​ពី​ការ​ព្រមាន​របស់​អង្គការ​យូណេស្កូ ដែល​បាន​ក្រើន​រំលឹក​ដល់​អាជ្ញាធរ​កម្ពុជា​ ត្រូវ​តែ​ចាត់​វិធានការ​ដើម្បី​ការពារ​រមណីយដ្ឋាន​អង្គរ​ចៀសវាង​ការ​ដក​ចេញ​ពី​បញ្ជី​របស់​អង្គការ​យូណេស្កូ។

«ការ​ការពារ​រមណីយដ្ឋាន​អង្គរ​មាន​សារសំខាន់​ណាស់។ ការ​ព្រមាន​របស់​អង្គការ​យូណេស្គូ​ក្នុង​ការ​ដក​រមណីយដ្ឋាន​អង្គរ​របស់​កម្ពុជា​ចេញពី​អង្គការ​យូណេស្កូ​មិន​មែន​ជា​ការ​លែង​សើច​នោះ​ទេ»។ នេះ​បើ​តាម​លោក​ រ៉ាអ៊ូល ម៉ាក ជេនា។

អតីត​សមាជិក​សភា​របស់​ប្រទេស​បែលហ្សិក និង​ជា​អ្នក​ពិគ្រោះ​យោបល់​ឲ្យ​អង្គការ​យូណេស្កូន​រូប​នេះ​បាន​ក្រើនរំលឹក​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ ត្រូវ​គោរព​លក្ខខណ្ឌ​របស់​អង្គការ​យូណេស្កូ​និង​គណៈកម្មការ​បេតិកភណ្ឌ​ពិភពលោក។

លោក​បាន​លើក​ឡើងថា ជា​​រៀងរាល់​ឆ្នាំ​តែងតែ​មានការ​ដក​រមណីយដ្ឋាន​វប្បធម៌​​ជាច្រើន​ពី​បញ្ជី​អង្គការ​ដែល​ធ្វើការ​ពាក់ព័ន្ធ​វប្បធម៌​និង​អប់រំ​មួយ​នេះ។ លោក​បាន​លើក​ករណី​ជាក់ស្ដែង​តំបន់​បេតិកភណ្ឌ​មួយ​របស់​អង់គ្លេស​ ត្រូវ​បាន​​អង្គការ​យូណេស្កូ​​ដក​ចេញ​ពី​បញ្ជី​ដោយសារ​មានការ​សាងសង់​សំណង់​ខុស​ច្បាប់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៥៧ នាទី មុន

អ្នក​លេង​អ៊ីនធឺណិត​ព្រួតគ្នា រិះគន់តន្ត្រី​ YG ថា មាន​សំឡេងដដែលៗ អស់រយៈពេល ១៥ ឆ្នាំ

ព័ត៌មានជាតិ១ ម៉ោង មុន

ពលរដ្ឋជាច្រើនគ្រួសារផ្ទុះការតវ៉ា ក្រោយអតីតប្រធានការិយាល័យសុរិយោដីស្រុកបូរីជលសារ ប្ដឹងពួកគាត់​ពីបទរំលោភដីអាស្រ័យផល

ជីវិតកម្សាន្ដ១ ម៉ោង មុន

ផលិតករ លៀក លីដា ស្នើរក្សាភាពស្ងៀមស្ងាត់ក្រោយរងការចោទថារឿង”ប្រវត្តិស្នេហ៍នាងនាថ” ចម្លងពីគេ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ឡាំ ជា ជួបប្រជុំគណៈកម្មការអន្តរក្រសួងដោះស្រាយបញ្ហាបាក់ច្រាំងតាមបណ្តោយព្រំដែនកម្ពុជា-វៀតណាម

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាល្លឺម៉ង់ ប្រឈមបទចោទប្រកាន់ប្រល័យពូជសាសន៍ជុំវិញការលក់អាវុធឲ្យ អ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម