Connect with us

ជីវិតកម្សាន្ដ

ដោយសារតែទុរេនមួយផ្លែ តារា​ ហុងកុង ​ម្នាក់​​ ត្រូវ​ប៉ូលិសនៅព្រលាន​យន្តហោះ​ម៉ាឡេស៊ី ​ឃាត់សួរ

បានផុស

នៅ

កាលពីពេលថ្មីៗនេះ តារាចម្រៀង Kelly Chen បានរំឮកឡើងវិញនូវហេតុការណ៍ខ្លួនបានជួបថា នាងត្រូវបានមន្ត្រីសន្តិសុខនៅអាកាសយានដ្ឋានប្រទេសម៉ាឡេស៊ីបញ្ឈប់ភ្លាមៗ បន្ទាប់ពីបានរកឃើញស្ដេចទុរេន Musang King មួយផ្លែ នៅក្នុងវ៉ាលីរបស់នាង។

ក្នុងអំឡុងពេលការប្រគំតន្ត្រីថ្មីៗរបស់នាងនៅឯ Genting Highlands ក្នុងប្រទេសម៉ាឡេស៊ី កាលពីចុងខែមីនា តារាប៉ុបវ័យ ៥១ ឆ្នាំរូបនេះ បាននិយាយថា នាងបានសាកល្បងទទួលទានផ្លែទុរេន Musang King ជាលើកដំបូង ដែលជាប្រភេទទុរេនពេញនិយមបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី និងសិង្ហបុរីកាលពីប៉ុន្មានឆ្នាំមុន។ .

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយ​ពី​សាក​ល្បង​រួច នាង​មាន​អារម្មណ៍​ថា​ញៀន​ទុរេន រួច​ក៏​វេច​ផ្លែឈើមួយប្រភេទនេះ ​ដាក់​ក្នុង​អីវ៉ាន់​ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ។ ប៉ុន្តែជារឿងសោកស្ដាយបំផុត នាងត្រូវបានបញ្ឈប់ក្នុងអំឡុងពេលឆែកឆេរនៅអាកាសយានដ្ឋាន ខណៈដែលមន្រ្តីសន្តិសុខបានប្រាប់ថា ទុរេនរបស់នាងមិនត្រូវបានអនុញ្ញាតឲ្យដឹកនៅលើយន្តហោះនោះទេ។

តារា​ចម្រៀង​ហុងកុង​រូប​នេះ ត្រូវបានដកស្រង់សម្តីដោយកាសែត The Straits Times ថា “ពេលនោះហើយ ដែលខ្ញុំបានដឹងថា ទុរេនមិនត្រូវបានអនុញ្ញាតនៅលើជើងហោះហើរ” ។

ទោះយ៉ាងណាក៏ដោយ Kelly Chen និង​គ្នីគ្នា​របស់​នាង​បានចាក​ចេញ​ពី​អាកាសយានដ្ឋាន ​​ទៅ​ញ៉ាំ​ទុរេន​នៅ​ខាង​ក្រៅ​មុន​ពេល​ឡើង​យន្តហោះត្រលប់ទៅកាន់ស្រុកកំណើតវិញ ហើយនេះក៏ជាបទពិសោធន៍មួយសម្រាប់អ្នកសផ្សេងទៀតដែលមានបំណងយកយកទុរេនដាក់តាមវ៉ាលីសផងដែរ។

សម្រាប់ Musang King ធ្លាប់ទទួលបានរង្វាន់សម្រាប់ការរួមផ្សំគ្នានៃរសជាតិផ្អែមមុត វាគឺជាប្រភេទទុរេនពេញនិយមបំផុតនៅក្នុងប្រទេសម៉ាឡេស៊ី។ Musang King ត្រូវ​បាន​គេ​ស្គាល់​ថា​មានសាច់ក្រាស់ និងលឿង​ភ្លឺ ខុសពីទុរេនផ្សេងទៀត។

យ៉ាងណាក៏ដោយ ជារឿងធម្មតានោះទេ ជាពិសេសប្រទេសជាច្រើននៅទូទាំងអាស៊ី រួមទាំងប្រទេសម៉ាឡេស៊ី បានហាមឃាត់ទុរេនពីការដឹកជញ្ជូនសាធារណៈ សណ្ឋាគារ និងកន្លែងបិទជិតផ្សេងទៀត នេះក៏ដោយសារតែទុរេនគឺជាប្រភេទនៃផ្លែឈើមានក្លិនស្អុយខ្លាំងបំផុត៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ តារាចម្រៀង ម៉ាឡេស៊ី ម្នាក់ បើកភ្លើង​ខៀវ​ឲ្យ​ប្តី​រៀបការប្រពន្ធថ្មី ព្រោះខ្លួនចង់ផ្តោតលើការងារជាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម