ព័ត៌មានអន្ដរជាតិ
ទីបំផុត អតីតសេដ្ឋិនី វៀតណាម ដែលរងទោសប្រហារជីវិត និយាយសុំទោសតុលាការទាំងទឹកភ្នែករលីងរលោង
អតីតសេដ្ឋិនីវៀតណាមលោកស្រី Truong My Lan បាននិយាយសុំទោសទាំងទឹកភ្នែករលីងរលោងចំពោះការទទួលខុសត្រូវលើរឿងរ៉ាវទាំងប៉ុន្មានដែលកើតមានឡើងនៅក្នុងធនាគារ Saigon Commercial Bank (SCB) ប៉ុន្តែប្រធានក្រុមហ៊ុន Van Thinh Phat រូបនេះបានទាត់ចោលរាល់បទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន VN Express កាលពីថ្ងៃទី៥ ខែមេសាកន្លងទៅ ។

ថ្លែងក្នុងសវនាការកាត់ក្ដីលើបទចោទប្រកាន់កិបកេងបន្លំប្រាក់ពីធនាគារ SCB រយៈពេល ១ ខែមកនេះ, លោកស្រី Truong My Lan បានប្រាប់ទៅកាន់តុលាការប្រជាជននៃទីក្រុងហូជីមិញជាលើកដំបូងថា លោកស្រីកំពុងសញ្ជឹងគិតអំពីមូលហេតុដែលលោកស្រី និងក្រុមគ្រួសារត្រូវទទួលរងនូវរឿងហេតុដ៏អយុត្តិធម៌បែបនេះ ស្របពេលស្វាមី និងក្មួយស្រីរបស់លោកស្រីក៏ស្ថិតក្នុងរឿងក្ដីក្ដាំមួយនេះផងដែរ ពាក់ព័ន្ធបទចោទប្រកាន់ចូលដៃចូលជើងជាមួយគ្នា និងអាចជាប់ពន្ធនាគារពី ១០ ទៅ ១១ ឆ្នាំ ឬ ១៧ ទៅ ១៨ ឆ្នាំឯណោះ ។
អតីតសេដ្ឋិនីវ័យ ៦៨ ឆ្នាំដែលរងការកាត់ទោសប្រហារជីវិតរូបនេះបានលើកឡើងថា “រឿងហេតុទាំងប៉ុន្មានដែលធ្លាក់មកលើខ្ញុំ ប្រហែលដោយសារតែមកពីខ្ញុំមិនទាន់មានបទពិសោធន៍ពេញដៃក្នុងការចូលរួមជាមួយវិស័យធនាគារ ។ ម្យ៉ាងទៀតក៏ដោយសារតែខ្ញុំខ្វះការយល់ដឹងអំពីបញ្ហាផ្លូវច្បាប់ ទើបខ្ញុំមិនអាចទាយទុកជាមុនបានថា ត្រូវធនាគារ SCB រៀបចំរចនាសម្ព័ន្ធធ្វើស៊ីខ្ញុំបែបនេះ ។

បន្ថែមពីនេះ ឫសគល់ដែលទាញដៃឲ្យប្រធានក្រុមហ៊ុន Van Thinh Phat ងប់ស្លុងទៀតនោះ គឺដោយសារតែលោកស្រីដាក់ក្ដីជឿជាក់ថា ធនាគារ SCB នឹងជោគជ័យក្នុងការរៀបចំរចនាសម្ព័ន្ធស្ដារធនាគារឡើងវិញបាន ទើបលោកស្រីបង់ចិត្តបង់កាយដាក់បញ្ចាំទ្រព្យសម្បត្តិក្រុមគ្រួសារដើម្បីខ្ចីលុយពីធនាគារមួយនេះ ហើយលោកស្រីថែមទាំងស្នើសុំដោយស្មោះអស់ពីដួងចិត្តទៅដល់ចៅក្រមឲ្យពិចារណាឡើងវិញ និងបង្ហាញព័ស្តុតាងសម្រាប់បទចោទកិបកេងបន្លំ ក៏ដូចជាស៊ីសំណូកសូកប៉ាន់មកលើរូបលោកស្រីផងដែរ ។
លោកស្រី Truong My Lan បានបញ្ជាក់បន្ថែមថា លោកស្រី រួមជាមួយនាយកប្រតិបត្តិធនាគារ SCB និងក្រុមហ៊ុន Van Thinh Phat ផ្សេងទៀតក៏ប្រហែលជាបានបំពានបទប្បញ្ញត្តិធនាគារផងដែរ ពោលលោកស្រីមិនមែនជាពិរុទ្ធជននៃអំពើខុសច្បាប់តែម្នាក់ឯងនោះទេ ហើយលោកស្រីចង់ឲ្យតុលាការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី និងចុងចោទផ្សេងទៀតដើម្បីទាញឲ្យធនាគារ SCB ក៏ក្លាយជាស្ថាប័នផ្តល់ប្រាក់កម្ចីធំជាងគេទី ៥ នៅក្នុងប្រទេសផងដែរ ។

គួរបញ្ជាក់ថា លោកស្រី Truong My Lan ប្រឈមមុខនឹងការកាត់ទោសប្រហារជីវិតពីបទចោទប្រកាន់ស៊ីសំណូកសូកប៉ាន់ និងបំពានបទប្បញ្ញត្តិធនាគារ ជាពិសេសគឺការកិបកេងបន្លំប្រាក់ពីធនាគារ SCB ចំនួន ៣០៤ ពាន់ពាន់លានដុង (១២.៣១ ពាន់លានដុល្លារ) ខណៈអង្គជំនុំជម្រះលើអតីតសេដ្ឋិនីរូបនេះបានចាប់ផ្តើមតាំងតែពីថ្ងៃទី៥ ខែមីនាមកម្ល៉េះ ហើយគ្រោងនឹងបន្តរហូតដល់ថ្ងៃទី២៩ ខែមេសាឯណោះ ។
ទាក់ទងនឹងទំនួលខុសត្រូវរដ្ឋប្បវេណីវិញ រដ្ឋអាជ្ញាបានស្នើឲ្យគណៈវិនិច្ឆ័យបង្ខំចុងចោទ Truong My Lan សងសំណងដល់ធនាគារ SCB សម្រាប់ការខាតបង់សរុបចំនួន ៦៦៧,៧០០ ពាន់លានដុង (២៧ ពាន់លានដុល្លារ) និងការប្រាក់បន្ថែមពីលើតម្លៃតួលេខទឹកប្រាក់សរុប ខណៈចាប់ពីឆ្នាំ ២០១២ ដល់ឆ្នាំ ២០២២ ក្រុមរបស់អតីតសេដ្ឋិនីរូបនេះបានខ្ចីលុយនៅធនាគារ SCB ច្រើនជាង ២,៥០០ ដងជាមួយនឹងទឹកប្រាក់សរុបជាង ៤៤ ពាន់លានដុល្លារ ស្មើនឹង ៩៣ ភាគរយនៃឥណទានសរុបដែលធនាគារបានចេញឲ្យ ៕
ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ លោក ថាក់ស៊ីន ចេញមុខនិយាយជំនួសកូនស្រី ក្រោយមានពាក្យសម្ដីល្អិច ល្អៀងថា ភឿថៃ ជាបក្សអភិរក្សនិយម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


