Connect with us

ព័ត៌មានជាតិ

យុវជន២នាក់ជិះម៉ូតូគេចពីក្មេងស្ទាវដេញវាយជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរបួសធ្ងន់ស្រាល

បានផុស

នៅ

រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសធ្ងន់បាក់ជើងម្ខាងនិងម្នាក់ទៀតរងរបួសស្រាលបន្ទាប់ពីបានជិះម៉ូតូមួយគ្រឿងយ៉ាងលឿនគេចពីក្រុមក្មេងស្ទាវមួយក្រុមទៀតជិះម៉ូតូដេញវាយពីក្រោយបណ្ដាលឱ្យជ្រុលចង្កូតបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង កាលពីវេលាម៉ោង១១យប់ថ្ងៃទី ២៧ខែមិថុនាឆ្នាំ ២០២១នៅចំណុចក្រោមស្ពានអាកាស៧ មករាតាមបណ្ដោយផ្លូវ ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការរៀបរាប់ពីជនរងគ្រោះម្នាក់បានប្រាប់ឱ្យដឹងថាមុនកើតហេតុពួកគេមានគ្នាពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GT-7985ទើបនឹងចេញពីផឹកស៊ីជាមួយមិត្តភក្កិនៅម្ដុំពោធិ៍ចិនតុង ហើយក៏បានត្រឡប់ទៅកន្លែងស្នាក់នៅវិញនៅម្តុំដឺមុិច ដោយធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតខណ:ដល់ចំណុចស្ពានអាកាសសាដីហុយ ក៏មានក្មេងស្ទាវមួយក្រុមគ្នា៣ នាក់ជិះម៉ូតូម៉ាកហុងដាបីតមួយគ្រឿងមិនចាំស្លាកលេខបានកាន់មួកសុវត្តិភាពជាប់និងដៃរួចដេញវាយពួកគេរហូតមកដល់ចំណុចកើតហេតុខាងលើធ្វើ ពួកគេភ័យស្លន់ស្លោជិះគេចឱ្យរួចខ្លួនក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរងរបួសបាក់ជើងម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗចំណែកម្នាក់ទៀតរងរបួសស្រាល។ចំណែកក្មេងស្ទាវមួយក្រុមដែលជាជនដៃដល់បាននាំគ្នាជិះគេចខ្លួនបាត់អស់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់និងពិនិត្យនៅកន្លែងកើតហេតុរួចឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងចំណែកម៉ូតូសមត្ថកិច្ចឱ្យយកទៅធ្វើការជួសជុលដោយខ្លួនឯង ៕

អត្ថបទ ៖ ដោយសុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម