Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន Axiata និង​ក្រុមហ៊ុន NINE ផ្តល់ជូន​ស្វ័យប្រវត្តិកម្ម​គេហដ្ឋាន​តាមរយៈ​ឧបករណ៍ IoT ថ្មីៗ​

បានផុស

នៅ

​គ្រប់​គេហដ្ឋាន​ទាំងអស់​ឥឡូវនេះ​អាច​ក្លាយជា​ផ្ទះ​ឆ្លាត​វៃ ជាមួយនឹង​ឧបករណ៍​អ៉ីន​ធើ​ណេ​ត Internet of Thing (IoT) ទំនើប ដែល​អាច​រក​ទិញ​បាន​នៅតាម​ហាង Smart Shop មួយចំនួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឧបករណ៍​ទាំងនេះ​អាច​គ្រប់គ្រង​បាន​តាមរយៈ​កម្មវិធី​ទូរសព្ទ​ស្មា​ត​ហ្វូ​ន ដែល​អាចឱ្យ​អ្នកប្រើប្រាស់​គ្រប់គ្រង​ពី​ចម្ងាយ និង​រក្សា​សុវត្ថិភាព​ដល់​ទ្រព្យសម្បត្តិ​របស់​ពួកគេ​។ ឧបករណ៍ IoT ថ្មីៗ​ទាំងនេះ​ត្រូវបាន​ផលិតឡើង​ដើម្បី​ផ្តល់ជូន​ម្ចាស់ផ្ទះ​នូវ​សន្តិសុខ ការគ្រប់គ្រង និង​ភាពងាយស្រួល​បន្ថែមទៀត​។​

​ក្រុមហ៊ុន Smart Axiata បាន​ដាក់លក់​ឧបករណ៍ IoT ថ្មីៗ​ជាច្រើន ដូចជា​ម៉ាស៊ីន​ថត​សុវត្ថិភាព ឧបករណ៍​ចាប់​ផ្សែង​អំពូល​ភ្លើង​ប្រើ​ជាមួយ Wi-Fi និង​ឧបករណ៍​បញ្ជា Wi-Fi ដោយ​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ក NINE​។ បច្ចេកវិទ្យា​ថ្មីៗ​នេះ​នឹង​អាចឱ្យ​អតិថិជន​គ្រប់គ្រង​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ក​ប្រចាំថ្ងៃ​របស់ខ្លួន​បាន​តាមរយៈ​កម្មវិធី​ទូរសព្ទដៃ Smart Life​។​

​លោក Thomas Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata បាន​ថ្លែងថា​៖ “​ឧបករណ៍ IoT ឬ Internet of Things ត្រូវបាន​រំពឹងថា ​នឹង​ផ្លាស់​ប្តូរជីវិត​របស់​ម​នុស្ស និង​របៀប​ដែល​ពួកគេ​ប្រើប្រាស់​បច្ចេកវិទ្យា​។ តាមរយៈ​ការតភ្ជាប់​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ប្រចាំថ្ងៃ​ជាមួយអ៉ិនធើណេត អ្នកប្រើប្រាស់​ឧបករណ៍​ឆ្លាត​វៃ​នៅថ្ងៃនេះ​នឹងមាន​ការគ្រប់គ្រង​កាន់តែខ្លាំង​លើ​ជីវិត​ប្រចាំថ្ងៃ​បែប​ទំនើប និង​សន្តិសុខ​ផ្ទះ​របស់​ពួកគេ​”​។​

​លោក​បាន​បន្ថែមថា “​ផលិតផល IoT សម្រាប់​គេហដ្ឋាន​ថ្មីៗ​ទាំងនេះ​បង្ហាញ​ពី​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ខាង​ផ្នែក​បច្ចេកវិទ្យា​ចល័ត និង​ត្រួស​ត្រាយផ្លូវ​ឆ្ពោះទៅរក​អនាគត​នៃ​បច្ចេក​វិទ្យា 5G របស់​ប្រទេស​កម្ពុជា​។ ខ្ញុំ​មាន​មោទនភាព​ជាខ្លាំង​ចំពោះ​តួនាទី​ដែល​ក្រុមហ៊ុន Smart Axiata កំពុង​ដើរតួរ​ក្នុង​កិច្ចប្រឹងប្រែង​នេះ ដើម្បី​ធ្វើ​ទំនើបកម្ម​ឌីជីថល​នៅ​កម្ពុជា​”​។​

​ក្រុមហ៊ុន Smart និង​ក្រុមហ៊ុន NINE កំពុង​ដាក់​ដំណើរការ​គំនិត​ផ្តួចផ្តើម IoT នេះ​ឡើង ដោយមាន​ផលិតផល​ចំនួន​ពីរ​ផ្នែក​ដោយ​ផ្តោតលើ​សន្តិសុខ និង​ស្វ័យប្រវត្តិកម្ម​។ ដើម្បី​លើកកម្ពស់​សន្តិសុខ​ផ្ទះ​របស់​ពួកគេ អតិថិជន​របស់​ក្រុមហ៊ុន Smart អាច​ទិញ​ឧបករណ៍​នានា​ដូចជា ឧបករណ៍​ចាប់​ផ្សែង សិន​ស័​រ​ទ្វា និង​ម៉ាស៊ីន​ថត​សុវត្ថិភាព ដែល​ភ្ជាប់​ទៅនឹង​មណ្ឌលកណ្តាល​មួយ​ដែល​គ្រប់គ្រង​ឧបករណ៍​ទាំងអស់នោះ​។​

​ក្រុមហ៊ុន Smart និង​ក្រុមហ៊ុន NINE កំពុងផ្តល់​ជូន​ផលិតផល​ចំនួន​បី​ផ្សេងទៀត​ដែលមាន​សក្តានុពល​ផ្លាស់​ប្តូរជីវិត​ប្រចាំថ្ងៃ​របស់​អតិថិជន​។ ឧបករណ៍ NINE Smart Wi-Fi Socket Plug អាចជួយ​ប្រើប្រាស់​ឱ្យ​បិទ​និង​បើក​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ពី​ចម្ងាយ ខណៈដែល Wi-Fi Bulb អាចឱ្យ​អ្នកប្រើប្រាស់​គ្រប់គ្រង​អំពូល​ភ្លើង​ពី​ចម្ងាយ​បាន​ផងដែរ​។ ទន្ទឹមនឹង​នេះដែរ ឧបករណ៍​បញ្ជា​ពី​ចម្ងាយ Wi-Fi IR Remote អាចឱ្យ​ម្ចាស់ផ្ទះ​គ្រប់គ្រង​ពី​ចម្ងាយ​បាន​នូវ​ឧបករណ៍ប្រើប្រាស់​ក្នុងផ្ទះ​ដូចជា​ម៉ាស៊ីនត្រជាក់ កង្ហារ ទូរទស្សន៍ និង​ឧបករណ៍​ក្នុងផ្ទះ​ផ្សេងទៀត​។ ឧបករណ៍​ទាំងអស់នេះ​អាច​ត្រូវបាន​គ្រប់គ្រង​តាមរយៈ​កម្មវិធី Smart Life​។ ឧបករណ៍​ទាំងនេះ​ក៏​អាច​ត្រូវបាន​គ្រប់គ្រង​ដោយ​សំឡេង​បាន​ផងដែរ​នៅពេលដែល​ភ្ជាប់​ទៅនឹង​ឧបករណ៍ Google Home ឬ​ឧបករណ៍ Amazon Alexa​។​

​លោក Kenny Yap នាយក​គ្រប់គ្រង​ក្រុមហ៊ុន NINE Cambodia បាន​ថ្លែងថា “​យើង​យល់ច្បាស់​ពី​សារៈសំខាន់​ដែល​អតិថិជន​របស់​ពួកយើង​ចាំបាច់​ត្រូវមាន​ក្នុងការ​រស់នៅ​ប្រកបដោយ​ផាសុខភាព​នៅក្នុង​ផ្ទះ​រប​ស់​ពួកគេ ហើយ​យើង​ត្រូវ​ធ្វើឱ្យ​ប្រាកដថា អតិថិជន​និង​គ្រួសារ​របស់​ពួកគាត់​មាន​សុវត្ថិភាព​។ តាមរយៈ​ការចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន Smart Axiata ដើម្បី​ផ្តល់ជូន​ឧបករណ៍ IoT សម្រាប់​គេហដ្ឋាន ជាមួយនឹង​បច្ចេកវិទ្យា​បណ្តាញ​ទំនើប​របស់​ក្រុមហ៊ុន Smart យើង​កំពុង​ផ្តល់ជូន​អតិថិជន​របស់​យើង​នូវ​ការគ្រប់គ្រង​ផ្ទះ​របស់​ពួកគេ​បន្ថែមទៀត ដែល​ធ្វើឱ្យ​វា​មាន​ភាពកក់ក្តៅ និង​សន្តិសុខ​កាន់តែខ្លាំង​ឡើង​ថែមទៀត​”​។​

​ឧបករណ៍​ថ្មីៗ​ទាំងនេះ​មាន​ដាក់​បង្ហាញ និង​អាច​រក​ទិញ​បាន​នៅ Smart IoT Corners ដែល​ស្ថិតនៅក្នុង​ហាង Smart Shop ចំនួន ៤៖ Smart Shop ផ្សារ​អ៉ីអ​ន​ភ្នំពេញ Smart Shop ផ្សារ​អ៉ីអន​សែន​សុខ Smart Shop មជ្ឈមណ្ឌល​ភ្នំពេញ និង Smart Shop ផ្សារ​ទំនើប​សូរិយា​សេន​ធ័​រ​ភ័ន​ធ៍​។ Smart IoT Corners ចំនួន​២ បន្ថែមទៀត​នឹង​បើក​ដំណើរការ​ក្នុងពេល​ឆាប់ៗ​នេះ​នៅ​ហាង Smart Shop នៅ​ផ្លូវ​មុនី​វង្ស និង​ផ្លូវ​នេ​រុ​ហ៍​។ ផលិតផល​ទាំងនេះ​អាច​ទិញ​ជា​លក្ខណៈ​រាយ​នីមួយៗ​ក៏បាន ឬ​ជា​កញ្ចប់​ក៏បាន ហើយ​អតិថិជន​អាច​ដំឡើង​ផលិតផល​ទាំងនេះ​បាន​ដោយ​ខ្លួនឯង ឬ​ស្នើ​អ្នកជំនាញ​ពី​ក្រុមហ៊ុន NINE ឱ្យជួយ​ដំឡើង​ជូន​ក៏បាន​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សូម​តាមដាន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh​។ ឧបករណ៍ IoT សម្រាប់​គេហដ្ឋាន​អាច​រកមើល​បាន​តាមរយៈ​គេហទំព័រ www.smart.com.kh/get-smart/plans/smart-iot៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម