ម្ចាស់តោស្នើបងប្អូន​ដែល​ទៅលេង«ហ៊ីម៉ា»ត្រឹមមើល និងថតបានហើយ កុំលេងស្និទ្ធស្នាល​ពេក​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ម្ចាស់តោស្នើបងប្អូន​ដែល​ទៅលេង«ហ៊ីម៉ា»ត្រឹមមើល និងថតបានហើយ កុំលេងស្និទ្ធស្នាល​ពេក​

បានផុស

នៅ

​ដោយ​សង្កេតឃើញ​មាន​បងប្អូន​មួយ​ចំ​នួន​នាំគ្នា​ចូលទៅ​មើល​សត្វ​តោ​ឈ្មោះ​«​ហ៊ី​ម៉ា​»​នៅ​ក្នុង​ផ្ទះ​វីឡា​របស់​បុរស​ជនជាតិ​ចិន​ឈ្មោះ​TOMMU ដែល​ត្រូវជា​ម្ចាស់​នោះ​ ក៏មាន​ការ​អំពាវ​កុំ​ឲ្យ​លេង​ស្និត​ស្នាល​ពេក​ ចៀស​វាង​កើតមាន​បញ្ហា​ផ្សេងៗ​ដែល​មើលមិនឃើញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅលើគណនីហ្វេសប៊ុកឈ្មោះ «Qi Xiao»​ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ ជា​របស់លោក​TOM MU បានលើក​ឡើង​ថា ​រយ​:​ពេល​២​ថ្ងៃនេះ ​មាន​បងប្អូន​ជា​ច្រើន​បាន​មកលេង ​ហ៊ីម៉ា​ ។​ ប៉ុន្តែ​ខ្ញុំ​សង្ឃឹមថា ​បងប្អូន​នៅតែ​បន្ត​ការពារ​ និង​អនុវត្ត​វិធានការ​៣​ការពារ​៣​កុំ ​អោយ​បាន​ភ្ជាប់​ជានិច្ច​ ចៀសវាង​ជំងឺ​នេះ​រីក​រាលដាល់​កាន់តែខ្លាំង​ធ្វើអោយ​ថ្នាក់ដឹកនាំ​ពិបាក​។​

លោក​និយាយ​បន្តថា​ ហើយ​សង្ឃឹមថា​ ពេលដែល​បង​ប្អូន​មកលេង​ ហ៊ីម៉ា ​ត្រឹម​មើល​និង​ថត​បាន​ហើយ​ កុំ​លេង​ស្និត​ស្នាល​ពេក ​ចៀសវាង​ការពារ​ខ្លាច​មនុស្ស​ច្រើន​ធ្វើអោយ​វា​ភ័យ​ អាចមាន​បញ្ហា​ផ្សេងៗ​ដែល​យើង​មើលមិនឃើញ​​កើតឡើង​។​

ការអំពាវនាវ​របស់​បុរសជនជាតិចិនដែលជាម្ចាស់​សត្វ​តោ​ឈ្មោល​«​ហ៊ី​ម៉ា​»​ខាងលើនេះ ​គឺ​បន្ទាប់ពី​មានបង​ប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន​បាននាំគ្នា​ចូល​ទៅ​មើល​សត្វ​តោ​​ក្នុងផ្ទះ​វីឡា​របស់ខ្លួន​ ស្ថិត​នៅផ្ទះ​លេខ​២២​ផ្លូវ​៣០៦​ ភូមិ​៧​សង្កាត់បឹងកេង​កង​១​ ខណ្ឌ​បឹង​កេងកង ។​

សូម​បញ្ជាប់​ថា ​ក្រោយក្តាប់បាន​រឿង​សត្វ​តោ​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កាលពី​ថ្មីៗ​នេះ​សម្រេច​ឲ្យ​បុរស​ជនជាតិ​ចិន​អាច​យក​សត្វ​តោ​ឈ្មោល​មក​ចិញ្ចឹម​នៅផ្ទះ​វិញ​។ ​ជាមួយនឹងការអនុញ្ញាត ជា ករណីពិសេសនេះ ​សម្តេចតេជោ​ ក៏បានណែនាំឲ្យម្ចាស់ធ្វើទ្រុង​ឲ្យបានត្រឹមត្រូវ ​ដើម្បីធានាសុវត្ថិភាពទាំង​មនុស្ស​ក្នុងផ្ទះ និងអ្នករស់នៅជិតខាង​ផងដែរ ៕

អត្ថបទ ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទី មុន

ឯកអគ្គរាជទូត​ជប៉ុន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា តំណាងឱ្យ​អង្គទូត​ទាំងអស់ នៅក្នុង​ខួប​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស

ព័ត៌មានជាតិ៣៦ នាទី មុន

អាជីវកម្ម​ធុន​តូច និង​ធុន​មធ្យម នៅ​កម្ពុជា​ត្រូវ​បាន​ណែនាំ​ឱ្យ​ទាញយក​អត្ថប្រយោជន៍​ពី​អ្នកប្រើប្រាស់​សកម្ម​ចំនួន​២,៧​ពាន់​លាន​នាក់​របស់ Facebook

បច្ចេកវិទ្យា១ ម៉ោង មុន

Maserati meets Alajmo

ព័ត៌មានជាតិ១ ម៉ោង មុន

សេវា សម្អាត ប្រមូល និង​ដឹកជញ្ជូន​សំរាម​នៅ​រាជធានី​ភ្នំពេញ បច្ចុប្បន្ននេះ​មានការ​សាទរ និង​វាយតម្លៃ​ខ្ពស់​ពី​បងប្អូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ២ ម៉ោង មុន

ជំនន់​ទឹកភ្លៀង​កំពុង​វាយលុក​ស្រុក​បាទី ខេត្តតាកែវ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services