Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 បើកទទួល​ការ​កក់​ជា​ផ្លូវការ​!
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 បើកទទួល​ការ​កក់​ជា​ផ្លូវការ​!

បានផុស

នៅ

​បច្ចុប្បន្ន​គេ​សង្កេតឃើញថា​មាន​ក្រុមហ៊ុន​រថយន្ត​ជាច្រើន​បាន​មាន​វត្តមាន​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ ដែល​នេះ​បានផ្តល់​ជា​ជម្រើស​យ៉ាង​សម្បូរបែប​ជូន​ដល់​អតិថិជន​ ក្នុងការ​ជ្រើសរើស​រថយន្ត​ទៅតាម​តម្រូវការ​ផ្សេងៗ​គ្នា ប៉ុន្តែ​វា​ក៏​ជាការ​ពិបាក​មួយ​ក្នុងការ​សម្រេចចិត្ត​ទិញ​រថយន្ត​ជាមួយនឹង​ជម្រើស​ច្រើនបែប​នេះដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​នេះដែរ​យើងខ្ញុំ​សូម​មក​ណែនាំ​នូវ​កំពូល​រថយន្ត Off-Road Performance មួយ​ដល់​ប្រិយមិត្ត​ទាំងអស់គ្នា​។ បើ​និយាយ​ពី​រថយន្ត Pick Up នោះ​ត្រូវតែ​ជា​រថយន្ត Ford ហើយ​បើ​និយាយ​ពី​រថយន្ត​ដែល​សមត្ថភាព​បើកបរ​គ្រប់​ស្ថាន​ផ្លូវ ឬ​ផ្លូវ Off-Road នោះគេ​នឹកឃើញ​ដល់​ត្រកូល Ford Raptor មុនគេ ដោយសារតែ​រថយន្ត Ford Raptor ត្រូវបាន​ផលិតឡើង​ដោយ​យក​គំរូ Ford DNA performance ដែលមាន​ប្រព័ន្ធ​សុវត្ថិភាព និង​ប្រព័ន្ធ​ជើង​ក្រោម​ហាប់​ណែន​លើសពី​រថយន្ត Pick Up ដទៃ​។​

​ជាក់ស្តែង​រថយន្ត Ford Ranger Raptor ទទួលបាន​ភាពល្បីល្បាញ​ខ្លាំង​ក្នុងប្រទេស​កម្ពុជា​អស់​រយៈពេល 3 ឆ្នាំ​រួចមកហើយ ដោយ​ត្រូវបាន​ទទួលស្គាល់​ពី​ភាព​ធន់​រឹងមាំ ការ​ឌី​ហ្សា​ញ​រូបរាង​អំណាច​លើសគេ និង​សមត្ថភាព​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​របស់​រថយន្ត​នេះ​។ ហេតុផល​ទាំងនេះ ហើយ​ទើប​ប្រិយមិត្ត​ជាច្រើន​បាន​ទទួលស្គាល់ថា​ រថយន្ត Ford Ranger Raptor ជា​កំពូល​រថយន្ត Off-Road Performance មិន​ចាញ់​ទៅនឹង​ស្តេច​រថយន្ត Off-Road Performance Ford F-150 Raptor ប៉ុន្មាន​នោះទេ​។ ម៉ូ​ឌែ​ល​ឆ្នាំ​ថ្មី 2022 នេះ​រថយន្ត Ford Ranger Raptor មិន​ធ្វើ​ឲ្យ​អតិថិជន​ខកចិត្ត​នោះទេ ពោលគឺ​គ្រាន់តែ​ឃើញ​ការ​ឌី​ហ្សា​ញ​រូបរាង​ថ្មី​នេះ ​ក៏​លុង​ស្រលាញ់​បាត់ទៅហើយ ដែល​រថយន្ត​នេះ​ ត្រូវបាន​កែប្រែ​ចំណុច​ពិសេសៗ​ជាច្រើន​ដូចជា​៖

-​ ​ចំណុច​ដំបូង​ដែល​បាន​កែប្រែ​ថ្មី​ទាំងស្រុង​នោះ​គឺ តែម​ស្ទីក​គ័​រ ពណ៌​ខ្មៅ លាយ​ជាមួយ​ពណ៌​ក្រហម ដែលមាន​ចាប់តាំងពី​ផ្នែក​ខាងមុខ ដំបូល ផ្នែក​ចំហៀង​ទាំងសងខាង រហូតដល់​ផ្នែក​ខាងក្រោយ ដែល​មើលទៅ​មាន​ភាព​ស្ព័​រ​ខ្លាំង​មែនទែន

-​ ​ស៊ុម​ចង្កៀង​ផ្នែក​ខាងមុខ​ក៏បាន​បន្ថែម​នូវ​ឆ្នូត​ពណ៌​ខ្មៅ កាន់តែ​អំណាច​

-​ ​កាង​ផ្នែក​ខាងមុខ​ត្រូវបាន​កែប្រែ​ថ្មី​ដោយ​ផ្នែក​ខាងក្រោម​ត្រូវបាន​ក្រូ​ម៉េ​ដោយ​ពណ៌ ទឹកប្រាក់ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​បន្ថែម​នូវ​ទំ​ពក់​ធ្ពក់​ពណ៌ ក្រហម ចំនួន 2 ដែល​មើលទៅ​កាន់​តែមាន​ភាព​ទាក់ទាញ​

-​ ​ផ្នែក​ខាងក្រោយ​បាន​បំពាក់​បន្ថែម​នូវ​កាង​ខ្យល់​ដ៏​រឹងមាំ​ពណ៌​ខ្មៅ

-​ ​ផ្នែក​ខាងក្នុង​ទាំងមូល​បាន​រំលេច​ដោយ​ពណ៌​ខ្មៅ លាយ​ជាមួយ​ថ្នេរ​ពណ៌​ក្រហម​ដែល​មើលទៅ​កាន់​តែមាន​អនុភាព ថាមពល និង​កាន់តែ​ផ្តល់នូវ​ទំនុកចិត្ត​រាល់ពេល​បើកបរ​

​ក្រៅពី​ចំណុច​ពិសេសៗ​ដែល​បាន​កែប្រែ​ថ្មី​ទាំងនេះ Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 ក៏​នៅតែ​បន្ត​បំពាក់​ជូន​ប្រព័ន្ធ​សុវត្ថិភាព និង​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ​ជាច្រើន​ទៀត​រួមមាន​៖

-​ ​ប្រព័ន្ធគ្រប់គ្រង​ការបើកបរ​គ្រប់​ស្ថានភាព​ផ្លូវ (Terrain Management System) អាចជួយ​សម្រួល​ដល់​ការបើកបរ​នូវ​ជម្រើស​ផ្លូវ 6 ប្រភេទ​ផ្សេងគ្នា​ដូចជា​៖ ការបើកបរ​នៅលើ​ផ្លូវ​ធម្មតា ការបើកបរ​បែប​ស្ព័​រ ផ្លូវ​ដែលមាន​ស្ថានភាព​ព្រិល​/​មាន​គ្រួស​/​មាន​ស្មៅ​ច្រើន ផ្លូវដី​ខ្សាច់​/​ដី​ភក់ ផ្លូវ​ដែលមាន​ដុំថ្ម​ធំៗ​/​គ្រួស និង​ចុងក្រោយ​គឺ Baja Mode ដែល​ផលិតឡើង​យ៉ាង​ពិសេស​សម្រាប់តែ​រថយន្ត Ford Raptor ដោយ Mode នេះ​ប្រើ​សម្រាប់​ការបើកបរ​នៅលើ​ផ្លូវ ​ដែលមាន​ឧបសគ្គ​ច្រើន ឬ​ផ្លូវ Off-Road តែ​អាច​បើកបរ​ល្បឿន​លឿន​បាន

-​ ​បំពាក់​ជូន​បូម FOX Racing Shox ដែលជា​ប្រភេទ​បូម​រថយន្ត​សម្រាប់ Off-Road ដែលមាន​ប្រវត្តិ​មកពី​សហរដ្ឋអាមេរិក និង​មាន​ភាពល្បីល្បាញ​អស់​រយៈពេល​ជាង 40 ឆ្នាំ​មកហើយ​

-​ ​ប្រព័ន្ធ​ជើង​ក្រោម​ត្រូវបាន​ផលិតឡើង​ដោយ​ដែកថែប​ពិសេស​ដ៏​រឹងមាំ (HSLA)

-​ ​ជា​រថយន្ត Pick Up ដំបូង​គេ​បង្អស់​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ដែល​បាន​បំពាក់​មកជា​មួយ​ម៉ាស៊ីន​ជំនាន់​ថ្មី 2.0L Bi-Turbo ដែល​អាច​ផលិត​កម្លាំង​សេះ​បាន​រហូតដល់​ទៅ 213 PS និង​កម្លាំង​រមួល​ដល់​ទៅ 500Nm និង​ប្រអប់លេខ 10 វគ្គ​អូ​តូ​ដែល​អាច​ប្រើប្រាស់​បាន​ទាំង​លេខ​ដៃ និង​លេខ​អូ​តូ មិនតែប៉ុណ្ណោះ​ថែមទាំង​បាន​បំពាក់​នូវ Paddle Shift នៅជាប់​នឹង​ដៃចង្កូត​ដែល​អ្នកបើកបរ​អាច​ថែមថយ​លេខ​បាន​យ៉ាង​ងាយស្រួល​

-​ ​ប្រព័ន្ធ​ផ្ដល់​សញ្ញា​គ្រោះថ្នាក់​ពេល​មាន​ឧបសគ្គ ឬ​អ្នក​ថ្មើរជើង​ឆ្លងកាត់ និង​ប្រព័ន្ធ​ចាប់​ហ្វ្រាំង​បន្ទាន់ដោយ​ស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking)

-​ ​ប្រព័ន្ធ​ផ្តល់​សញ្ញា​ឲ្យ​អ្នកបើកបរ​ឈប់​សម្រាក​ពេល​មាន​អារម្មណ៍​ងងុយគេង (Driver Alert System)

-​ ​ប្រព័ន្ធ​ផ្តល់ដំណឹង​នៅពេល​បើកបរ​ចេញពី​គន្លង​ផ្លូវ (Lane Keeping System)

-​ ​ប្រព័ន្ធ​បន្ថយល្បឿន និង​រក្សា​គំលាត​សុវត្ថិភាព​ដោយ​ស្វ័យប្រវត្ត (Adaptive Cruise Control)

-​ ​កាមេរ៉ា​ជំនួយ​ចូល​ចត​ផ្នែក​ខាងក្រោយ ​ដែលមាន​ខ្សែ​គំនូស​ពណ៌​ស រេ​តាម​ចង្កូត (Rear View Camera)

-​ ​សេន​សឺ​ផ្នែក​ខាងក្រោយ​នៃ​រថយន្ត​ចំនួន 4 គ្រាប់ (4 Sensors)

-​ ​អាច​ចុះ​ទឹកបាន​ជម្រៅ 850mm លើសគេ (850mm Water Wading) ដោយ​បច្ចុប្បន្ននេះ ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​គឺ​មានតែ​រថយន្ត Ford Ranger Raptor តែមួយគត់​ដែលមាន​សមត្ថភាព​បើក​កាត់ទឹក​បាន​ដល់​ជម្រៅ 850mm នេះ​

​រថយន្ត Ford Ranger Raptor ស៊េរី​ថ្មី​ឆ្នាំ 2022 ត្រួវបាន​បើកទទួល​ការ​កក់​ទុកជា​ផ្លូវការ​ជាមួយនឹង​តម្លៃ​ពិសេស ដូច្នេះ​សូម​បងប្អូន​ប្រញាប់​រួសរាន់​ឡើង​ព្រោះ​ចំនួន​នៃ​ការផ្តល់ជូន​មានកំណត់ រីឯ​ជម្រើស​ពណ៌​មាន​រហូតដល់​ទៅ 4 រួមមាន​៖ ស ខ្មៅ ប្រផេះ និង​ខៀវ​។ សម្រាប់​ព័ត៌មាន​បន្ថែម​លោកអ្នក​អាច​អញ្ជើញ​ទៅ​សាកសួរ​ព័ត៌មាន​បន្ថែម​នៅតាម​បណ្តា​សាខា​អគារ​តាំង​បង្ហាញ​រថយន្ត Ford និង​ទំនាក់ទំនង​ទៅតាម​លេខ​ទូរស័ព្ទ​ដូចខាងក្រោម​៖

•​ ​អគារ​តាំង​បង្ហាញ​សាខា​ផ្លូវ ព្រះមុនីវង្ស ដែល​ស្ថិតនៅ​អគារ​លេខ 444 ផ្លូវ​ព្រះមុនីវង្ស ជាប់​ទូត​វៀតណាម លេខ​ទូរសព្ទ​ទំនាក់ទំនង​៖ 023 214 214

•​ ​អគារ​តាំង​បង្ហាញ​សាខា ទឹកថ្លា ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ទៅ​ព្រលានយន្តហោះ លេខ​ទូរសព្ទ​ទំនាក់ទំនង​៖ 023 890 880 ​

•​ ​អគារ​តាំង​បង្ហាញ​សាខា ទួល​សង្កែ ដែល​ស្ថិតនៅ​លើផ្លូវ 105 ជិត​ផ្សារ​សាំ​ហាន់ លេខ​ទូរសព្ទ​ទំនាក់ទំនង​៖ 078 990 800 | 087 990 800

•​ ​អគារ​តាំង​បង្ហាញ​សាខា​ខេត្ត សៀមរាប ដែល​ស្ថិតនៅ​អគារ​លេខ 593 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 6A លេខ​ទូរសព្ទ​ទំនាក់ទំនង​៖ 063 766 661

•​ ​អគារ​តាំង​បង្ហាញ​សាខា​ខេត្ត កំពង់ចាម ដែល​ស្ថិតនៅ​អគារ​លេខ 940 តាម​បណ្តោយ​ផ្លូវជាតិ​លេខ 7 ភូមិ​បឹង​ស្នាយ សង្កាត់​សំបូ​មាស ក្រុង​កំពង់ចាម លេខ​ទូរសព្ទ​ទំនាក់ទំនង​៖ 092 888 476​។​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services