Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ផ្តល់ជូន​សេវា​បង់​សង​ប្រាក់កម្ចី​ដោយ​មិន​គិតថ្លៃ​សេវា​

បានផុស

នៅ

​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ដ៏​ល្បីឈ្មោះ​មួយ​នៅ​កម្ពុជា បាន​សហការ​ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី (​ហ្វូណន​) ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឈានមុខ​គេ​មួយ​នៅ​កម្ពុជា ដើម្បី​ផ្តល់ជូន​សេវា​បង់​សង​ប្រាក់កម្ចី​ដោយ​មិន​គិតថ្លៃ​សេវា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រូ​ម៉ូ​សិន​ដែល​ផ្តល់ជូន​ការលើកលែង​ថ្លៃ​សេវា​ជាមួយ ហ្វូណន នេះ មាន​សុពលភាព​ចំពោះ​អតិថិជន​ដែល​បង់​សង​ប្រាក់កម្ចី​ជូន ហ្វូណន តាមរយៈ​ភ្នាក់ងារ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​។ ការផ្តល់ជូន​សេវា​ដោយ​មិន​គិតថ្លៃ​សេវា​នេះ ​មាន​សុពលភាព​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​រហូតដល់​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២១​។​

​លោក ឃូ ប៊ុន​ទ្រី ប្រធាន​នាយក​ប្រតិបត្តិ​របស់ ហ្វូណន បាន​ថ្លែងថា “​នេះ​គឺជា​គំនិត​ផ្តួចផ្តើម​រួមគ្នា​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ទាំង​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី និង​អតិថិជន​របស់ ហ្វូណន​។ ហ្វូណន ចាំបាច់​ត្រូវ​ពង្រីក​បណ្តាញ​នានា​ដើម្បី​បម្រើសេវា​ជូន​ដល់​អតិថិជន​របស់ខ្លួន​នៅ​គ្រប់​ទីកន្លែង និង​គ្រប់ពេលវេលា​។ ជាពិសេស វា​ធ្វើឱ្យ​អតិថិជន​របស់​យើង​កាន់​តែមាន​ភាពងាយស្រួល និង​កាត់បន្ថយ​ការចំណាយ ដូចដែល ហ្វូណន សហការ​ជាមួយ​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី នៅថ្ងៃនេះ​អ៊ីចឹង​”​។​

​លោក​បាន​បន្ថែមថា គំនិត​ផ្តួចផ្តើម​នេះ ​គឺជា​កិច្ចប្រឹងប្រែង​រួមគ្នា​មួយ​ដោយ ហ្វូណន និង​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ដើម្បី​ធ្វើឱ្យ​ការបង់​សង​ប្រាក់កម្ចី​កាន់​តែមាន​ភាពងាយស្រួល​សម្រាប់​អតិថិជន តាមរយៈ​ការកាត់បន្ថយ​ការចំណាយ​ពេលវេលា​ធ្វើដំណើរ​ទៅកាន់​សាខា​របស់ ហ្វូណន​។ យុទ្ធនាការ​នេះ ​ក៏មាន​បំណង​ពង្រីក​ម៉ោង​ធ្វើការ​ផងដែរ ដែល​ក្នុងអំឡុង​ពេលនេះ អតិថិជន​អាចធ្វើ​ការទូទាត់​ការចំណាយ និង​ការបង់​សង​ប្រាក់កម្ចី​ជូន ហ្វូណន​។​

​លោកស្រី ឃួន ហ្វ្រ​ង់​តារា អគ្គនាយិកា​គ្រប់គ្រង​ផ្នែក​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី (​ខេ​ម​បូ​ឌា​) បាន​ថ្លែងថា “​អតិថិជន​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ជា​ញឹកញាប់​បង្កើត​ការទុកចិត្ត និង​ស្គាល់​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​នៅក្នុង​មូលដ្ឋាន​របស់​ពួកគេ​ច្បាស់​។ តាមរយៈ​ការបន្ថែម​សេវា​ទូទាត់​ការចំណាយ និង​បង់​សង​ប្រាក់កម្ចី​បែបនេះ​តាម​បណ្តាញ​ភ្នាក់ងារ​ដ៏​ធំ​របស់​យើង យើង​កំពុង​ផ្តល់ជូន​សេវា​មួយ​ទៅកាន់​អតិថិជន​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន ភីអិលស៊ី ព្រមទាំង​អ្នកប្រើប្រាស់​របស់​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ផ្ទាល់​របស់​យើង​ផងដែរ​”​។​

​ចាប់តាំងពី​ចាប់ផ្តើម​ប្រតិបត្តិការ​ក្នុងប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦ មក ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី បាន​បង្កើត​បណ្តាញ​ភ្នាក់ងារ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ធំ​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា​។​

​យោងតាម​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី ក្រុមហ៊ុន​មាន​បណ្តាញ​ភ្នាក់ងារ​ជាង ១​ម៉ឺន​ភ្នាក់ងារ ដែល​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នកប្រើប្រាស់​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​នៅ​កម្ពុជា​ដែល​មិនទាន់មាន​សេវា​ធនាគារ​។ នាពេល​បច្ចុប្បន្ន ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី កំពុងផ្តល់​សេវា​ទូទាត់​ប្រាក់​ជាច្រើន​ប្រភេទ​ដូចជា សេវា​ផ្ទេរប្រាក់​ក្នុងស្រុក ទូទាត់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ បង់ប្រាក់​កម្ចី និង​បើក​ប្រាក់ខែ​តាម​ទូរស័ព្ទ​ស្មា​ត​ហ្វ៊ូ​ន និង​តាម​ភ្នាក់ងារ​។​

​អំពី​ក្រុមហ៊ុន ទ្រូ​ម៉ាន់​នី​

​ទ្រូ​ម៉ាន់​នី គឺជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​អន្តរជាតិ​ឈានមុខ​គេ និង​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន Ascend Money ដែលជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ហិរញ្ញវត្ថុ​ឌីជីថល​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Charoen Pokphand Group (CP Group) និង​ក្រុមហ៊ុន Ant Financial (Alibaba) ដែលជា​ក្រុមហ៊ុន​ពីរ​ធំជាងគេ​បំផុត​នៅ​តំបន់​អាស៊ី​។ TrueMoney Group គឺជា​ផ្លែ​ត​ហ្វ​ម​ហិរញ្ញវត្ថុ​ដ៏​ពេញនិយម​បំផុត​មួយ​នៅ​អាស៊ីអាគ្នេយ៍ នាពេល​បច្ចុប្បន្ន​។ ទ្រូ​ម៉ាន់​នី បាន​ពង្រីក​វត្តមាន​ក្នុង​ទីផ្សារ​របស់ខ្លួន​ពី ១​ប្រទេស​ទៅជា ៦​ប្រទេស ក្នុង​រយៈពេល​ដ៏​ខ្លី​បំផុត​។​

​បច្ចុប្បន្ន​ទ្រូ​ម៉ាន់​នី មាន​ប្រតិបត្តិការ​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​ថៃ កម្ពុជា មី​យ៉ាន់​ម៉ា ឥណ្ឌូនេស៊ី វៀតណាម និង​ហ្វីលីពីន​។ បច្ចុប្បន្ន ទ្រូ​ម៉ាន់​នី មាន​បណ្ដាញ​ភ្នាក់ងារ​ធំជាងគេ​បង្អស់​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដោយមាន ៦៥.០០០ ភ្នាក់ងារ និង​មាន​បរិមាណ​ទូទាត់​ប្រាក់​ច្រើនជាងគេបង្អស់ ពោលគឺ​ចំនួន ៨ ពាន់​លាន​ដុល្លារ​អាមេរិក ក្នុង​ឆ្នាំ​២០១៩​។ លើសពីនេះ កម្មវិធី​ទូរស័ព្ទ TrueMoney Wallet ឈរ​នៅ​លំដាប់​ទី​១ នៃ​កម្មវិធី E-wallet ទាំងអស់​ក្នុងប្រទេស​ថៃ​។

​សូមបញ្ជាក់ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ហ្វូណន គឺជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ ប្រៃសណីយ៍​កម្ពុជា ក​.​អ ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ផ្តល់ប្រាក់​កម្ចី តាមរយៈ​បណ្តាញ​ការិយាល័យ​ប្រតិបត្តិការ​ចំនួន ៥១​សាខា​ដែល​គ្របដណ្តប់​រាល់​តំបន់​សក្តានុពល​នានា​ទាំង​កម្រិត​ខេត្ត និង​ស្រុក​ទូទាំងប្រទេស​កម្ពុជា​។ ភាគហ៊ុន​នៃ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា ក​.​អ គឺជា​ការវិនិយោគ​រួមគ្នា​រវាង​ក្រុមហ៊ុន​វិនិយោគ​កាណាឌីយ៉ា​ហូល​ឌី​ង ក្រុមហ៊ុន​វិនិយោគ​ហ្វូ​ឡឺ​តុ​ន​ហ្វា​យ​ណាន់​ស្យ​ល់​ហូល​ឌី​ង ដែល​ត្រូវបាន​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ដ៏​ល្បីឈ្មោះ​នៃ​ប្រទេស​សី​ង្ហ​បុរី និង ក្រុមហ៊ុន​ស្វយ័ត​របស់​រដ្ឋ​គឺ ប្រៃសណីយ៍​កម្ពុជា​។

​ដោយ​ធនាគារ​ប្រៃសណីយ៍​កម្ពុជា​ជា​ក្រុមហ៊ុន​វិនិយោគ​លើ​ក្រុមហ៊ុន​ហ្វូណន ធ្វើការ​ផ្តោតលើ​ទីផ្សារ​ចម្រុះ​នៃ​កម្រិត​ចំណូល​អតិថិជន​(Mass Market) ហើយ​ជំហរ​ទីផ្សារ​គោលដៅ​របស់​ហ្វូណន​ គឺ​បំពេញ​ឱ្យ​ទីផ្សារ​ចម្រុះ​នេះ (Mass Market) ដោយ​ផ្តោតលើ​អតិថិជន​ដែលមាន​កម្រិត​ចំណូល​ទាប​និង​កសិករ​នៅតាម​ទីជនបទ​ដែល​ធនាគារ​ពិបាក​ក្នុងការ​ចាប់យក​៕ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

មហាសេដ្ឋីអូស្ត្រាលីម្នាក់ ប្រកាសគម្រោង ធ្វើឱ្យកប៉ាល់ទីតានិករស់ឡើងវិញ

ព័ត៌មានអន្ដរជាតិ៤៩ នាទី មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

តំបន់​អា​រ៉ែ​ង ផ្តើម​មាន​ទំនប់​បង្ហៀរ​ឆ្លង​ដងស្ទឹង​ប្រវែង​ជិត​១០០​ម៉ែត្រ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម