ព័ត៌មានជាតិ
ក្រសួងបរិស្ថាន ចាត់មន្ត្រីជំនាញចុះពិនិត្យបន្ទាន់ ខណៈមានវិដេអូទឹកកខ្វក់ហូរចូលទន្លេក្បែរស្ថានីយទឹកស្អាតជ្រោយចង្វារ
ភ្នំពេញ ៖ បន្ទាប់ពីមានវិដេអូមួយ បានបង្ហាញពីការបង្ហូរទឹកកខ្វក់ចូលទៅក្នុងទន្លេមេគង្គក្បែរស្ថានីយទឹកស្អាតជ្រោយចង្វារ កាលថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានចាត់ឱ្យមន្ត្រីជំនាញឱ្យចុះពិនិត្យទីតាំងជាក់ស្ដែង និងចុះសិក្សាពីមូលហេតុជាបន្ទាន់។

ក្រោយចុះសិក្សា និងពិនិត្យដល់ទីតាំង ក្រុមការងារនាយកដ្ឋានគ្រប់គ្រងគុណភាពទឹក នៃក្រសួងបរិស្ថាន បានរកឃើញថា ទឹកកខ្វក់នេះ មានប្រភពចេញពីលំនៅឋាន ភោជនីយដ្ឋាន និងអគារពាណិជ្ជកម្មក្នុងភូមិសាស្ត្រភូមិ៣ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។ ហើយប្រព័ន្ធលូនៅទីតាំងខាងលើនេះ ជាប្រភេទលូរួមជាមួយលូទឹកភ្លៀងនឹងលូទឹកកខ្វក់ តែមិនមានប្រព័ន្ធប្រព្រឹត្តិកម្មទឹកកខ្វក់ សម្រាប់ចម្រោះទឹកនោះទេ។

ទឹកកខ្វក់ពីលំនៅដ្ឋាន អាហារដ្ឋាន អគារពាណិជ្ជកម្ម ក៏ដូចជារោងចក្រសហគ្រាសនានា ជាប្រភពដែលបង្កផលប៉ះពាល់ដល់ទឹកសាធារណៈ ប៉ះពាល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងជីវៈចម្រុះនៅក្នុងទឹក។
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បាននឹងកំពុងពង្រឹងការគ្រប់គ្រងទឹកកខ្វក់នៅតាមរោងចក្រសហគ្រាសនានា តាមរយៈការកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ បន្ទាប់មកលោកនឹងបន្តការកសាងអាងប្រព្រឹត្តកម្មទឹកកខ្វក់ ដែលមានប្រភពចេញពីលំនៅឋាន អាហារដ្ឋាន និងអគារពាណិជ្ជកម្មផ្សេងនៅតាមទីប្រជុំជន និងតាមទីជនបទនានា។

លោកបានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការរក្សាបរិស្ថានកម្ពុជាឱ្យល្អស្អាត។ លោករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវយុទ្ធនាការជាច្រើន ដើម្បីថែរក្សាការពារបរិស្ថាន និងការពារគុណភាពទឹកសាធារណៈតាមទន្លេ ស្ទឹង បឹងបួរ។
សូមបញ្ជាក់ថា ការគ្រប់គ្រងទឹកកខ្វក់ ធានារក្សាឱ្យបានគុណភាពទឹកទន្លេ ស្ទឹង បឹងបួរ ត្រូវបានគិតគូរខ្ពស់ពីសំណាក់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដែលជាសេនាធិការ។ ការរក្សាបានគុណភាពទឹក គឺទាមទារឱ្យមានការរៀបចំប្រព័ន្ធលូ ប្រព័ន្ធបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ សហគ្រាស លំនៅឋាន អាហារដ្ឋាន និងអគារពាណិជ្ជកម្មនានាឱ្យបានត្រឹម បន្ទាប់មកសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ដើម្បីចម្រោះទឹកកខ្វក់ទាំងនោះមុនបង្ហូរចេញទៅទីសាធារណៈ៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


