ព័ត៌មានជាតិ
អាវុធហត្ថអំពាវនាវដល់ជនរងគ្រោះក្នុងអំពើប្លន់ មកពិនិត្យម៉ូតូរបស់ខ្លួន ក្រោយបង្ក្រាបបានក្រុមចោរប្លន់ឆ្លងខេត្ត រាជធានី
ក្រោយពេលបង្ក្រាបបានក្រុមចោរប្លន់ឆ្លងរាជធានី ខេត្ត ដ៏ស្ទាត់ជំនាញថ្មីៗនេះរួចមក កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានអំពាវនាវដល់ជនរងគ្រោះម្ចាស់ម៉ូតូ ឬបងប្អូនណា ស្គាល់ម្ចាស់ម៉ូតូ សូមអញ្ជើញមកទំនាក់ទំនងទទួលយកម៉ូតូ ត្រឡប់ទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមការគួរចាប់តាំងពីថ្ងៃទី១៥ កក្កដានេះតទៅ ដោយភ្ជាប់មកជាមួយឯកសារសំគាល់ម៉ូតូមកផង។

មន្ត្រីអាវុធហត្ថបានឲ្យដឹងមុននេះថា ម៉ូតូដែលដកហូតបានជារបស់ជនរងគ្រោះក្នុងអំពើប្លន់កន្លងមកនេះជាប្រភេទC125ចំនួន ៣ គ្រឿង៖ ទី១ ម៉ាកសង់ C125 ,021ពណ៍ ខ្មៅ គ្មានស្លាកលេខ (ជារបស់ជនសង្ស័យ ដែលឃាត់ខ្លួនបាន),
ទី២ ម៉ាកសង់ C125,020 ក្រហម ពាក់ស្លាកលេខ 1IC,6209 (ជារបស់ជនសង្ស័យរត់ចោល), ទី៣ ម៉ាកសង់ C125 ,020 ពាក់ស្លាកលេខ ព្រៃវែង 1R 9039 (សមត្ថកិច្ចក្តាប់បានថា ជាម៉ូតូ របស់ជនរងគ្រោះដែលត្រូវបានប្លន់ កាលពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១)កន្លងមកថ្មីៗនេះ។
សមត្ថកិច្ចបន្តថា ម៉ូតូនោះត្រូវបានជនសង្ស័យ យកទៅប្តូរពណ៌ ពីពណ៌ខ្មៅ មកជាពណ៌ខ្មៅលាយស ។ រីឯម្ចាស់ម៉ូតូ អាវុធហត្ថមិនទាន់បានស្គាល់និងទាក់ទងបាននៅឡើយទេ ដូច្នេះ អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវដល់ម្ចាស់ម៉ូតូ ឬបងប្អូនណា ស្គាល់ម្ចាស់ម៉ូតូ សូមអញ្ជើញមកទំនាក់ទំនងទទួលយកម៉ូតូ ត្រឡប់ទៅវិញ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញតាមការគួរ។
សូមបញ្ចាក់ថា ក្រុមចោរប្លន់ជើងយូដ៍ស្ទាត់ជំនាញដែលធ្វើសកម្មភាពប្លន់ទាំងក្នុងខេត្តនិងរាជធានី ទើបតែអស់លក្ខណ៍ក្នងដៃអាវុធហត្ថបង្ក្រាបបានក្តៅៗក្រោយពីមានករណីប្លន់កាលពីអំឡុងខែមិថុនាកន្លងមកដែលបង្កឡើងពីជនសង្ស័យចំនួន ០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញរួចមក។
មន្ត្រីអាវុធហត្ថរាជធានីបានអោយដឹងថា ឈានដល់ករណីបង្ក្រាបបានក្រុមបោរប្លន់ដ៍ស្ទាត់ជំនាញខាងលើនោះគឺធ្វើងឡើងករោយមានករណីជនសង្ស័យចំនួន ០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញនាព្រលប់ៗថ្ងៃទី១៣ មិថុនាកន្លងមកនេះ។

ប្រភពដដែលបានបន្តថា ជនរងគ្រោះត្រូវបាន ចោរទាំងនេះវាយប្លន់រួចហើយ ជនរងគ្រោះ ក៏មិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដោយផ្ទាល់ ដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ឲ្យបានដឹងនោះដែរ តែតាមរយៈបណ្តាញក្តាប់ព័ត៌មានថាមានករណីប្លន់ដូចខាងលើ សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌកំបូល បានបើកការ ស៊ើបអង្កេតស្រាវជ្រាវ ជាបន្តបន្ទាប់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ០២នាក់ក្នុងចំណោមបក្សពួក៤នាក់។
ការបង្ក្រាប ជាក់ស្តែង នេះនៅចំណុចដីវាលទុកចោលមួយកន្លែងក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ កាលពីវេលាម៉ោង១៨:៣០នាទី ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ក្រោមការសម្របសម្រួលពីលោក សុក កែវបណ្ឌិត ព្រះរាអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ ដោយសារទីតាំងឃាត់ខ្លួន ជាភូមិសាស្ត្រដីវាល បានធ្វើឲ្យមានការរំខានដល់ប្រតិបត្តិ របស់សមត្ថកិច្ច ក្នុងការលបចូលទៅជិតជនសង្ស័យ បណ្តាលឲ្យបក្ខពួកផ្សេងទៀត ដឹងខ្លួនចែកផ្លូវគ្នារត់គេចយ៉ាងលឿន មុនសមត្ថកិច្ចចូលទៅដល់ ទើបធ្វើឲ្យសម្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យត្រឹមតែ០២នាក់ ។ ចំណែកឯបក្សពួក២នាក់ទៀតគេចខ្លួនបាត់។
ជនសង្ស័យទាំង០២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនទី១/ឈ្មោះ ចែម ខែមរិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ មិនពិតប្រាកដ (ពិនិត្យឃើញមានសារធាតុញៀន ជាមុខសញ្ញាវាយប្លន់យ៉ាងសកម្មនៅចំណុចផ្លូវជាតិលេខ៣) បច្ចុប្បន្នស្នាក់នៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី២/ឈ្មោះ ទេព ពេញ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាមេក្លោងវាយប្លន់) បច្ចុប្បន្នស្នាក់នៅភូមិទូលពង្រ សង្កាតចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?