ព័ត៌មានជាតិ
គិតគូរហ្មត់ចត់ប្រព័ន្ធរំដោះទឹកនៅព្រលានតេជោ បង្ការការជន់លិចពីការប្រែប្រួលអាកាសធាតុ
អាកាសយានដ្ឋានអន្តរជាតិតេជោដែលកំពុងសាងសង់ចាយទឹកប្រាក់វិនិយោគអស់ប្រមាណ ១ ៥០០ លានដុល្លារ មានការសិក្សាយ៉ាងច្បាស់លាស់លើការរៀបចំប្រព័ន្ធរំដោះទឹកនៅក្នុងព្រលាន ដើម្បីការពារការជន់លិចដែលកើតចេញពីការប្រែប្រួលអាកាសធាតុ។
លោក ខាន់ ឃីសាន សមាជិកគណៈកម្មការដឹកនាំគម្រោង និងប្រធានវិស្វករគម្រោងអភិវឌ្ឍអាកាសយានដ្ឋានតេជោអន្តរជាតិបានថ្លែងថា ការងារបច្ចេកទេសពាក់ព័ន្ធអាកាសយានដ្ឋានតេជោអន្តរជាតិ គឺអ្នកឌីហ្សាញបានគិតគូរយ៉ាងហ្មត់ចត់លើការរៀបចំប្រព័ន្ធរំដោះទឹក។ ប្រព័ន្ធរំដោះទឹក មានការសាងសង់ប្រព័ន្ធលូនៅខាងក្នុងព្រលាន រួមទាំងការសង់ទំនប់ព័ទ្ធជុំវិញ។

តាមរយៈការរៀបចំទំនប់ព័ទ្ធជុំវិញ អាចការពារទឹកហូរពីក្រៅចូលក្នុងព្រលាន ខណៈក្នុងព្រលានក៏បានសាងសង់ស្ថានីយបូមទឹកខ្នាតធំៗចំនួន ២ ដែលមានសមត្ថភាពអាចបូមទឹកបញ្ចេញបានប្រមាណ ២០ ម៉ឺនម៉ែត្រគីបក្នុងមួយម៉ោង ហើយក៏នឹងមានគម្រោងសាងសង់ស្ថានីយបន្ថែមទៀត តាមតម្រូវការជាក់ស្តែង។ លោក ខាន់ ឃីសាន បន្ថែម។
ដោយសារគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោជាគម្រោងអភិវឌ្ឍរយៈពេលវែង លោក ខាន់ ឃីសាន បានបញ្ជាក់ថា ក្រុមអ្នកឌីហ្សាញបានគិតគូរសម្រាប់ប្រតិបត្តិការរយៈពេលដល់ ១ ០០០ ឆ្នាំ ដែលគ្រប់ផ្នែកត្រូវតែសិក្សាយ៉ាងហ្មតចត់ ដើម្បីបញ្ចៀសហានិភ័យនៅថ្ងៃអនាគត៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


