Connect with us

ព័ត៌មានជាតិ

សម្ដេច​តេជោ សម្រេច​ដក​តំណែង លោក ឌុច សុវណ្ណារី ក្រោយ​បង្ហោះ​សារ​ផ្ចាញ់ផ្ចាល សព​លោក ហុង ថែម

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី ១៦ ខែកក្កដានេះ បានបង្ហោះសារខកចិត្តចំពោះមន្ត្រីថ្នាក់ជាតិមួយរូប ដែលបានបង្ហោះ​សារ​ផ្ជាញ់ផ្ចាល់ ចំពោះសពលោក ហុង ថែម ដែលជាទីប្រឹក្សាក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ឋានៈស្មើរដ្ឋលេខាធិការ ដែលបានទទួលមរណៈភាព កាលពីវេលាម៉ោង ១១ៈ០០ ក្នុងជន្មាយុ ៨៦ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោបញ្ជាក់ថា សម្ដេចនឹងដកតំណែងលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។

សម្តេចតេជោបង្ហោះខ្លឹមសារទាំងស្រុងនៅលើហ្វេសប៊ុកផេកផ្លូវការថា “ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ​ ម៉ែន សំអន​ ចំពោះមរណៈភាពបង​ ហុង ថែម​ ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បី​តែលោកជំទាវ​ម៉ែន សំអនសុំអោយដកចេញក៏មិនព្រមដកដែរ។ខ្ញុំមិនអាចទុក​ លោក​ ឌុច សុវណ្ណារីអោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ​ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនសាកសម្យជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៍”៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម