Connect with us

ព័ត៌មានជាតិ

រសជាតិ​ជីវិត​ស្រស់បំព្រង និង​ប្រណិត​ភាព​នៃ​កា​រស់នៅ​បែប​ស៊ីវិល័យ​មាននៅ​បុរី សុវណ្ណ​ភូមិ​

បានផុស

នៅ

​តើ​លោកអ្នក​ប្រាថ្នា​ចង់បាន​រសជាតិ​ជីវិត​ដែល​ពោរពេញ​ទៅដោយ​ភាពស្រស់​បំព្រង​នៃ​រុក្ខជាតិ​បៃតង​ជាមួយ​ប្រណិត​ភាព​នៃ​កា​រស់នៅ​បែប​ទាន់សម័យ ស៊ី​វិ​ល័យ​ពោរពេញ​ដោយ បរិស្ថាន​ល្អ ផាសុកភាព ភាពស្រស់​ស្រាយ និង​សុវត្ថិភាព ព្រមទាំង​បង្កើន​សុភមង្គល និង​សុខ​ភាពល្អ​ក្នុង​គ្រួសារ​ដែរឬទេ​? មិនបាច់​ព្រួយបារម្ភ​ទៀត​ទេ ក្តីស្រមៃ​ទាំងអស់នេះ​នឹង​ក្លាយជា​ការពិត​ជាមួយនិង​បុរី សុវណ្ណ​ភូមិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សុវណ្ណ​ភូមិ គឺជា​គ្រោង​អភិវឌ្ឍន៍​បុរី​មួយ​នៅលើ​ផ្ទៃដី​ទំហំ ៣០​ហិច​តា ដែលមាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ជ្រែ​មួយរយ ឃុំ​សំបួរមាស ស្រុក​មុខកំពូល ខេត្តកណ្តាល​ដែលមាន​ខ្យល់អាកាស​ធម្មជាតិ​ពី​ទន្លេសាប និង​ទន្លេមេគង្គ​តំបន់​មាន​សក្ដានុពល​អភិវឌ្ឍ​ន៏ ទាំង​វិស័យ​រដ្ឋបាល ពាណិជ្ជកម្ម និង​គម្រោង​លំនៅឋាន​ធំៗ​ជាច្រើន​ក្នុង​ជាយ​រាជធានី​ភ្នំពេញ​។​

​គម្រោង​បុរី សុវណ្ណ​ភូមិ មាន​ទីតាំងនៅ​ភាគ​ខាងជើង​នៃ​រាជធានី​ភ្នំពេញ​ហើយ​ស្ថិត​នៅក្បែរ ពហុ​កីឡដ្ឋាន មរតក​តេ​ជោ វិមាន ឈ្នះ​! ឈ្នះ​! ក្លឹប​វាយ​កូន​ហ្គោល ហ្គា​ដិ​ន ស៊ី​ធី និង​សួន​ទឹក ហ្គា​ដិ​ន​ស៊ី​ធី ស្ថិតក្នុង​តំបន់​ដែលមាន​ការអភិវឌ្ឍ​ទៅលើ​វិស័យ​អចលនទ្រព្យ​ជាច្រើន​គួបផ្សំ​មាន​បូក​បញ្ចូល​នូវ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ក្រវាត់​ក្រុង គម្រោង​បុរី គម្រោង អភិវឌ្ឍន៍​ឧស្សាហកម្ម និង​គម្រោង​អភិវឌ្ឍ​ដី​ឡូត៍​ជាច្រើន​ទៀត​។​

​គម្រោង​បុរី សុវណ្ណ​ភូមិ ជា​គម្រោង​លំនៅឋាន​សហគមន៍​ធម្មជាតិ​បែប​បៃតង​មួយ​ហើយ​បាន​ផ្តោត​សំខាន់​លើ​ប្រជាជន​កម្ពុជា​ ដែល​ប្រាថ្នា​ចង់បាន​នូវ​គេហដ្ឋាន​យ៉ាង​ប្រណិត​ ដែលមាន​គុណភាព​សំណង់​រឹងមាំ និង​រចនា​ម៉ូដ​ផ្ទះ​យ៉ាង​ល្អ​រួមទាំង​មាន​បរិយាកាស ផាសុកភាព និង​បរិស្ថាន​ហើយ​ទាំងអស់នេះ ​គឺជា​ការផ្សាភ្ជាប់​ឆ្លើយតប​នឹង​តម្រូវការ​បច្ចុប្បន្ន​រប​ស់​ប្រជាជន​។​

​សំណួរ​សួរថា​តើ​ហេតុអ្វី​បានជា​បុរី សុវណ្ណ​ភូមិ គឺជា​អចលនទ្រព្យ​ដែល​យើងទាំងអស់គ្នា​គួរតែ​វិនិយោគ​? និយាយ​ឲ្យ​ស្រួល​ស្តាប់ ហេតុ​អី​បានជា​យើង​សម្រេចចិត្ត​ទិញ​បុរី​សុវណ្ណ​ភូមិ​? នោះ​គឺ​មកពី​ចំណុច​ពិសេសៗ​ដូចខាងក្រោម​៖

•​ ​ជា​បុរី​ដែល​សាងសង់​ម៉ូដ​ផ្ទះ​បែប​ទាន់សម័យ មាន​ជញ្ជាំង​ដាច់ៗ​ពីគ្នា មាន​ទីធ្លា​ខាងក្រៅ​ផ្ទះ​ដែលជា​កន្លែង​អាច​អង្គុយលេង ឬ​រៀបចំ​ជា​សួន​តាម​ចំណូលចិត្ត (​វិឡា​ទោល​)

•​ ​តម្លៃ​ល្អ​សមរម្យ (​តម្លៃ​ចាប់ពី ៣​ម៉ឺន​ដុល្លារ​ឡើងទៅ​) ជាមួយ​ម៉ូដ​ផ្ទះ​ជាច្រើន​ជម្រើស​

•​ ​មាន​ដី​នៅសល់​ជុំវិញ​ផ្ទះ និង​ចំណតរថយន្ត​

•​ ​ក្នុង​បុរី មាន​សួនច្បារ​ទំហំ ៧​ពាន់​ម៉ែត្រការ៉េ សម្រាប់​លម្ហែកាយ​

•​ ​ជុំវិញ​បុរី មាន​ផ្លូវ​រត់​ហាត់ប្រាណ ឬ​ធាក់​កង់​ដាច់ដោយឡែក​ពី​ផ្លូវ​ចរាចរណ៍​ស​រុប​ប្រវែង​១២៦០​ម៉ែត្រ​

•​ ​គុណភាព​សំណង់ និង​គ្រឿង​បរិក្ខារ​មាន​ស្ដង់ដារ​

•​ ​លក្ខខណ្ឌ​បង់ប្រាក់ និង​បង់​រំលស់​អំណោយផល​។​

​បុរី​សុវណ្ណ​ភូមិ​បាន​ឈានមុខ​គេ​នៅ​កម្ពុជា​លើ​ការប្រើប្រាស់ គោល​គំនិត​ឌី​ហ្សា​ញ​បែប​ប៉ែក​អឺរ៉ុប គឺ Minimalism ឬ «​តិច គឺ​ច្រើន​» ដើម្បី​សាងសង់​នូវផ្ទះ វិឡា​ទោល​ជាច្រើន​ម៉ូដ ដែល​មិន​ទាមទារ​ផ្ទៃដី​ធំ​ទូលាយ​ខ្លាំង​ឡើយ តែ​មើលទៅ​ស្អាត ទាក់ភ្នែក ហើយ​មាន​សល់​ដី​ជុំវិញ​ផ្ទះ​ដែល​អាចធ្វើ​សួន ឬ​ដាំ​ដំណាំ​បាន​ថែមទៀត​។

ជម្រើស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​ដែលមាន​ចំណូល​មធ្យម គឺអាច​ទិញ​ផ្ទះមួយ​ដ៏​សមរម្យ​ស្អាត តម្លៃ​ធូរ ល្មម​រស់នៅ​មួយ​ស្រួល នៅ​បុរី​សុណ្ណ​ភូមិ។ ទាំង​ទីតាំង ទាំង​តម្លៃ ម៉ូត​ផ្ទះ គុណភាព ឃើញ​ហើយ​ធានា​ពេញចិត្ត​ស្ដូក ពិសេស​បំផុត​គឺ​តម្លៃ​ដែល​អាច​ល្មម​រត់​ទៅរួច​មិន​រង​សម្ពាធ​លើ​ការបង់​រំលស់ ឬ​ទិញ​ផ្ដាច់​នោះទេ​។​ ព្រមទាំង​មាន ធនាគារ CIMB Plc ជា​ដៃគូ ដែល​ផ្តល់ជូន​អតិថិជន បាន​កម្ចី ៧០% នៃ​តម្លៃ​ផ្ទះ​សរុប ជាមួយ​សេវាកម្ម​លឿន​រហ័ស ក្នុង​អត្រា​ការប្រាក់​ទាប​ត្រឹមតែ ៧,៥%​ក្នុង​មួយឆ្នាំ ហើយ​អាចធ្វើ​ការបង់​រហូតដល់​រយះពេល ២៥​ឆ្នាំ​ថែម​ទៀតផង​ ម្ចាស់​គម្រោង​បុរី​សុវណ្ណ​ភូមិ បាន​ឲ្យ​ដឹងថា «​ក្រោយ​មានការ​ផ្ទុះឡើង​នៃ​មេរោគ​កូ​វីដ ១៩ ខ្ញុំ​មើលឃើញ​កាន់តែច្បាស់​នូវ​តម្រូវ​កា​របង​ប្អូន​ខ្មែរ​យើង​ ដែល​ចង់​មានផ្ទះ​រស់នៅ​ប្រកបដោយ​ផាសុកភាព ដែល​មិន​ត្រឹមតែ​ជា​ជម្រក​ប៉ុណ្ណោះ​ទេ តែ​ជា​ផ្ទះ​ដែល​ផ្តល់​សុភមង្គល​ដល់​ក្រុមគ្រួសារ ជួយ​ឲ្យ​សុខភាព​អ្នករស់នៅ​រឹងមាំ ទាំង​ផ្លូវចិត្ត និង​ផ្លូវកាយ​»​។​

​លោក​ថា «​ចក្ខុវិស័យ​របស់ បុរី​សុវណ្ណ​ភូមិ គឺ​មិនមែន​គ្រាន់តែ​សង់ផ្ទះ​សម្រាប់​លក់​ប៉ុណ្ណោះ​ទេ តែ​យើង​ចង់​បង្កើត​ឲ្យ​មាននូវ​សហគមន៍​មួយ ដែល​រស់នៅ​ហ៊ុម​ព័ន្ធ​ដោយ​ធម្មជាតិ មាន​ខ្យល់​បរិសុទ្ធ តាម​ផ្ទះ​មាន​សួនផ្កា និង​សួន​បន្លែ​បៃតងខ្ចី ផ្ទៃដី​ប្រមាណ ៧​ពាន់​ម៉ែត្រការ៉េ នឹងត្រូវ​អភិវឌ្ឍ​ឲ្យ​ទៅជា​សួនច្បារ សម្រាប់​ដើរ​ហាត់ប្រាណ ស្រូប​ខ្យល់អាកាស​បរិសុទ្ធ មាន​ផ្លូវ​សម្រាប់​ដើរ ឬ​ធាក់​កង់ និង​សម្រាក​លំហែកាយ​ដ៏​ពេញលេញ​មួយ ដែល​ខ្ញុំ​ជឿជាក់ថា​នេះ​ជា​អ្វីដែល​បងប្អូន​យើង​តែង​ស្រមៃ​ចង់បាន​» ។​

​សូម​ទស្សនាការ​លើកឡើង​រប​ស់​ម្ចាស់​គម្រោង​ពី​វីដេ​អូ​ខាងក្រោម​៖

•​ ​https://www.youtube.com/watch?v=9yNo-H8nHio&t=21s

​ការផ្លាស់ប្តូរ​ថ្មី​នៃ​របត់​រស់នៅ គ្រួសារ​កាន់តែ​មាន​សុភមង្គល សូម​ជ្រើសរើស​គម្រោង​បុរី សុវណ្ណ​ភូមិ​នៅថ្ងៃនេះ ដើម្បី​អនាគត​នៃ​សុភមង្គល និង​ភាព​មនោ​រម្យ​នៃ​ការរស់នៅ​របស់​អស់លោកអ្នក​។​

​ចង់ដឹង​ច្បាស់​ពី​គុណភាព​សំណង់ លោកអ្នក​អាច​មើលទៅ​មើល​ដល់ទី​តាំង​បុរី និង​ផ្ទះ​គំរូ​ដោយផ្ទាល់​៖ Google Map៖ https://goo.gl/maps/WBQMrg6vkBZfnBhr5

​សម្រាប់​ព័ត៌មាន​លម្អិត ៖

•​ ​ទីតាំង​បុរី​សុវណ្ណ​ភូមិ ៖ ក្នុង​ឃុំ​សំបួរមាស នៅជាប់​ផ្លូវរដ្ឋ​ទំហំ ៤០​ម៉ែត្រ​លេខ ២៦១ ស្របទៅនឹង​ខ្សែ​ផ្លូវ​អាស៊ាន​លេខ 6A ងាយ​ត្រឹមតែ​១៥​នាទី​ពី រង្វង់​មូល​ជ្រោយចង្វា ៨​នាទី​ពី​វិមាន​ឈ្នះៗ / ចម្ងាយ​18km​ពី​រង្វង់​មូល​ជ្រោយចង្វារ និង​5​នាទី​ពី​ស្ពាន​លេខ​9

•​ ​លេខ​ទូរស័ព្ទ ៖ 010 736 663 / 012 736 663 / 068 736 66

•​ ​ហ្វេ​ស​ប៊ុ​ក​ផេ​ក ៖ BoreySovannaphumi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១៩ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម