ព័ត៌មានជាតិ
ជំនួយវ៉ាក់សាំង ១ លានដូស របស់រដ្ឋាភិបាលជប៉ុន នឹងដឹកមកដល់កម្ពុជា នៅយប់ថ្ងៃ ២៣ កក្កដា
ជំនួយវ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ពីរដ្ឋាភិបាលជប៉ុន តាមយន្តកាCOVAX នឹងដឹកមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅម៉ោង ៩ យប់ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២១នេះ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅប្រទេសកម្ពុជា បានលើកឡើងកាលពីថ្ងៃទី ១៣ ខែកក្កដានេះថាជំនួយនេះ ធ្វើឡើងស្របតាមចំណងមិត្តភាពរវាងជប៉ុន និងកម្ពុជាដោយផ្អែកលើស្ថានភាពកូវីដ១៩ នៅប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានលើកឡើងក្នុងសេចក្ដីប្រកាសថា ការផ្តល់ជំនួយវ៉ាក់សាំងនេះនឹងជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ក៏ដូចជាកាត់បន្ថយការព្រួយបារម្ភមួយចំនួនរបស់ប្រជាជនកម្ពុជាផងដែរ។
ក្រៅពីផ្ដល់វ៉ាក់សាំងនោះ រាជរដ្ឋាភិបាលជប៉ុនក៏បានផ្ដល់ជំនួយច្រើនជាង៥០លានដុល្លារដល់កម្ពុជា រួមមាន ការផ្ដល់បរិក្ខារពេទ្យ ការកែលម្អមន្ទីរពេទ្យ ការគាំទ្រដល់គម្រោងរបស់អង្គការអន្តរជាតិនានាសម្រាប់វិធានការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩នៅតាមព្រំដែន ក៏ដូចជាការផ្ដល់បរិក្ខារសម្រាប់ដឹកជញ្ជូននិងរក្សាទុកវ៉ាក់សាំងឱ្យបានត្រឹមត្រូវជាដើម។

តាមរយៈយន្តការCOVAX កម្ពុជាទទួលបានជំនួយវ៉ាក់សាំងប្រភេទ AstraZeneca ៣២៤ ០០០ ដូស ក្រៅពីនេះ គឺជាវ៉ាក់សាំងដែលបានមកពីការបញ្ជាទិញ និងជំនួយពីប្រទេសចិន គឺវ៉ាក់សាំង ស៊ីណូហ្វាម និងវ៉ាក់សាំងស៊ីណូវ៉ាក់៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


