Connect with us

ព័ត៌មានជាតិ

តំបន់ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងទី២ បានក្លាយជារមណីយដ្ឋានដ៏ទាក់ទាញមួយរបស់អ្នកខេត្តឧត្តរ​មានជ័យ

បានផុស

នៅ

តំបន់​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ស្រែង​ទី​២ ជា​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដ៏​មាន​ប្រជាប្រិយភាព​ សម្រាប់​ប្រជា​ពលរដ្ឋ​រស់នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និងអ្នកទេសចរ​ក្នុងស្រុក ។ ក៏ប៉ុន្តែ​ការ​រាតត្បាត​នៃ​កូ​វីដ​១៩ បានធ្វើ​ឲ្យ​ចំនួន​អ្នក​ទៅ​កម្សាន្ត​នៅ​ទីនោះ​ក៏មាន​ការធ្លាក់ចុះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ញឺ​ន គួ​ន ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ឲ្យ​ដឹងថា ​តំបន់​អាង​រក្សា​ប្រភពទឹក​ស្ទឹង​ស្រែង​ទី​២ ចាប់តាំងពី​រាជរដ្ឋាភិបាល បានធ្វើ​ទំនប់​ស្ទាក់​ប្រភពទឹក​សម្រាប់​បម្រើ​ដល់​ការ​ស្រោច​ស្រប់​លើ​វិស័យ​កសិកម្ម​ក្នុង​ឡុង​ឆ្នាំ​២០១៧មក ​តំបន់​នេះ​បានប្រែក្លាយ​ទៅជា​តំបន់​រមណីយដ្ឋាន និង​មានការ​ចាប់អារម្មណ៍​ច្រើន​ពី​ភ្ញៀវទេសចរ​ក្នុង​និង​ក្រៅ​ស្រុក មកលេង​កម្សាន្ត​នៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ ជាពិសេស​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ និង​ថ្ងៃឈប់សម្រាក ឬថ្ងៃ​ធម្មតា​ក៏មាន​ភ្ញៀវ​ទៅលេង​កម្សាន្ត​ជាប្រចាំ ។ ក៏ប៉ុន្តែ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូ​វីដ ១៩ កាន់តែខ្លាំង​មក ​ចំនួន​ភ្ញៀវទេសចរ​ទៅ​ដើរលេង​កម្សាន្ត មាន​ចំនួន​តិចតួច ។​

តំបន់​ប្រព័ន្ធធារាសាស្ត្រ​ស្ទឹង​ស្រែង​ទី​២ មាន​ភាព​ទាក់ទាញ​ដោយសារ​តំបន់​នោះ​សំបូរ​ដើមឈើ សត្វ​តូចធំ មានទឹក​ត្រជាក់​និង​ថ្លា ធ្វើ​ឲ្យ​អ្នក​ទេសចរណ៍​ដែលទៅដល់​ទីនោះ​ហើយ​ចង់​ងូតទឹក​លេង​កម្សាន្ត ជាមួយ​ទឹក​ដ៏​ត្រជាក់​នូវមាន​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​នៃ​ជ្រលង​ភ្នំ​ផង​នោះ​ ធ្វើ​ឲ្យ​តំបន់​នោះ​កាន់តែ​ជាទី​ទាក់ទាញ ភ្ញៀវ​បន្ថែមទៀត ។

ប្រជាពលរដ្ឋ​ជា​ទេសចរ​ក្នុងស្រុក​តែង​នាំ​ក្រុមគ្រួសារ​ទៅ​សម្រាក​និង​ហូប​អាហារ​ដែលមាន​រស់ជាតិ​ពិសេស​ត្រី និងមាន់​ស្រែ ដែលមាន​រស់ជាតិ​ផ្អែម​ឆ្ងាញ់។ ដោយសារ​ភ្ញៀវ​ទៅលេង​ទីនោះ​ច្រើន​បានធ្វើ​ឲ្យ​ប្រជាពល​រដ្ឋ​នៅ​តំបន់​នោះ មាន​មុខរបរ​បន្ថែម​ដូចជា​បម្រើសេវា​កម្មទេច​រណ៍ លក់​ម្ហូបអាហារ ដែល​បានធ្វើ​ឲ្យ​ពួកគាត់​មាន​ជីវភាព​កាន់តែ​ប្រសើ​ឡើង​ថែម​មួយកម្រិត​ទៀត ។

គួរ​បញ្ជាក់ថា​ ទំនប់​អាងទឹក​ស្ទឹង​ស្រែង​ទី​២ ស្ថិត​ជាប់​ភូមិសាស្ត្រ​ស្រុក​ចំនួន៣ ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ គឺ​ស្រុក​ចុងកាល់ ក្រុង​សំរោង និងស្រុក​អន្លង់វែង​ និងមួយផ្នែក​ស្ថិតនៅ​ក្នុងស្រុក​ស្រីស្នំ​ខេត្តសៀមរាប ។ ទំនប់​អាងទឹក​នេះ​មាន​ប្រវែង ២,៨០០ ម៉ែត្រ​ត​ភ្ជាប់​ពី​ភ្នំ​កំបោរ ទៅភ្នំ​រូង​ដែក មាន​សមត្ថភាព​ស្តុក​ទឹកបាន ប្រ​មាណ ២៥៩ លាន​ម៉ែត្រគូប​អាច​ស្រោចស្រប់​លើ​ផ្ទៃដី​កសិកម្ម​ជាង​២៥,០០០​ហិកតា​ក្នុង​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ខេត្តសៀមរាប​និង​ខេត្ត​បន្ទាយ មានជ័យ​៕

អត្ថបទ ​៖​ ណា​រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម