ស្នាក់​ការតាំង​បង្ហាញ​រថយន្ត ASTON MARTIN បើកសម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ស្នាក់​ការតាំង​បង្ហាញ​រថយន្ត ASTON MARTIN បើកសម្ពោធ​ជា​ផ្លូវការ​នៅក្នុង​ប្រទេស​កម្ពុជា

បានផុស

នៅ

​ASTON MARTIN ភ្នំពេញ ជា​ស្នាក់ការ​របស់ ASTON MARTIN នៅក្នុង​ប្រទេស​កម្ពុជា​ដែលជា​ទីតាំង​ថ្មី​ត្រូវបាន​បង្កើតឡើង​ដោយមាន​គោលបំណង​ដ៏​ពិសេស​។ ក្រុមហ៊ុន Aston Martin បន្ត​បង្កើន​បណ្តាញ​ចែកចាយ​លក់​របស់ខ្លួន​នៅ​អាស៊ី​ប៉ាស៊ីហ្វិក បន្ទាប់ពី​ការបើក​សម្ពោធ​ជា​ផ្លូវការ​នូវ​ស្នាក់​ការតាំង​បង្ហាញ​ថ្មី​របស់ Aston Martin Phnom Penh កាលពី​សប្តាហ៍​មុន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Aston Martin Phnom Penh បាន​បើកទ្វារ​របស់ខ្លួន​នៅ​ខែធ្នូ​ឆ្នាំ ២០២០​។ ការបើក​សម្ពោធ​ជា​ផ្លូវការ​ត្រូវបាន​ពន្យា​ពេល​ដោយសារ​មានការ​រឹតត្បិត​មួយចំនួន​នៅ​រយៈពេល​ខុសៗ​គ្នា​ក្នុងgmឡុងពេល​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩។

​ស្នាក់​ការតាំង​បង្ហាញ​ដែលមាន​ទំហំ ៣៥០ ម៉ែត្រការ៉េ បង្ហាញ​ពី​ផ្លាកសញ្ញា និង​អត្តសញ្ញាណ​សាជីវកម្ម​បច្ចុប្បន្ន​របស់ Aston Martin ដែល​បង្ហាញ​ពី​បរិយាកាស​លម្ហែកាយ ប៉ុន្តែ​ក្នុង​សភាព​ដ៏​ទំនើប​។ កន្លែង​ផ្ទុក​រថយន្ត​ចំនួន​បួន​គ្រឿង ផ្តល់ជូន​នូវ​រថយន្ត​ម៉ាក DBX SUV ស៊េរី​ថ្មីៗ​ដែលជា​ប្រភេទ​រថយន្ត​ស្ព័​រ​ម៉ាក Aston Martin ដែលមាន​គ្រប់​ស៊េរី​ក៏ដូចជា​សាល​បង្ហាញ​ពី​លក្ខណៈពិសេស​របស់​រថ​យន្ត​សម្រាប់​អតិថិជន ដែល​មាន​ទាំង​ស្តង់ដារ និង​ជម្រើស​ពី​សេវាកម្ម​ផ្ទាល់ខ្លួន​ដែលមាន​តែមួយគត់​រប​ស់ Aston Martin ដែល​ហៅថា “Q by Aston Martin” ដែលជា​កន្លែង​តាំង​រថយន្ត​ផង ទីកន្លែង​ប្រគល់​រថយន្ត​ជា​លក្ខណៈ​ឯកជន​ផង និង​ទីតាំង​ដ៏​ទំនើប​ថ្មី​បំផុត​សម្រាប់​សេវាកម្ម​ក្រោយ​ការលក់​ផងដែរ ។

​លោក Roberto Carlos De Silva នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន HGB Group បាន​មានប្រសាសន៍ថា​“ យើង​មាន​សេចក្តីរំភើប​ណាស់ ដែល​បានប្រកាស​ពី​ការបើក​ដំណើរការ​ជា​ផ្លូវការ​ស្នាក់​ការតាំង​បង្ហាញ​រថយន្ត Aston Martin ថ្មី​នេះ​។ នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំ​​ខាន់​មួយទៀត​សម្រាប់​ក្រុមហ៊ុន HGB Group ហើយ​យើង​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដ៏​មានតម្លៃ​របស់​យើង​ចំពោះ​ការទុកចិត្ត និង​ការគាំទ្រ​ពួកយើង ដែល​ជួយ​ឱ្យ​យើង​ឈាន​មកដល់​ចំនុច​នេះ​។ យើង​កំពុង​ទន្ទឹងរង់ចាំ​ឆ្នាំ​ដ៏​ជោគជ័យ​នាពេលខាងមុខ​និង​ឱកាស​ដើម្បី​នាំមក​នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ នៃ​ភាពជា​ម្ចាស់​របស់​រថយន្ត Aston Martin ដល់​អតិថិជន​ជាច្រើន​ទៀត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ “

​លោក Nancy Chen នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងត្បូង និង​អាស៊ីអាគ្នេយ៍ សម្រាប់​រថយន្ត Aston Martin មានប្រសាសន៍ថា​“ ជាមួយនឹង​ការបើក​ដំណើរការ​ស្នាក់​ការតាំង​បង្ហាញ​នៅក្នុង​ប្រទេស​កម្ពុជា យើង​សង្ឃឹមថា យើង​នឹង​បានឃើញ​រថយន្ត Aston Martin ជាច្រើន​ទៀត​នៅ​តាម​ដង​វិថី​ដ៏​ស្រស់ស្អាត​នៃ​រាជធានី​ភ្នំពេញ​។ តាងនាម​ឲ្យ​ក្រុមហ៊ុន Aston Martin ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក​ឧកញ៉ា លាង ហួត ប្រធាន​ក្រុមហ៊ុន HGB Group និង​លោក Roberto Carlos De Silva និង​ក្រុមការងារ​របស់លោក​ចំពោះ​ការលះបង់​និង​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ចំពោះ​ម៉ាក​រថយន្ត​ដ៏​ល្បី​មួយ​នេះ​។ ខ្ញុំ​ជឿជាក់ថា យើង​នឹង​បង្កើត​ទំព័រ​ថ្មី​ដ៏​រំភើប​ទាំងអស់គ្នា ក្នុងប្រទេស​កម្ពុជា សម្រាប់​រថយន្ត Aston Martin ។

​ម៉ាក​សញ្ញា Aston Martin Lagonda គឺជា​ការផលិត​រថយន្ត​ប្រណិត ដែល​ផ្តោតលើ​ការបង្កើត​រថយន្ត និង​រថយន្ត​ប្រភេទ SUV ពិសេស​ផ្តាច់មុខ​។ ម៉ាក​រថយន្ត Aston Martin ដ៏​ល្បី​នេះ​រួមបញ្ចូល​នូវ​បច្ចេកវិទ្យា​ចុងក្រោយ ភាព​ច្នៃប្រឌិត និង​ការ​រចនា​ម៉ូត​ដែល​មិនចេះ​ហួសសម័យកាល​ទៅតាម​ពេលវេលា ដើម្បី​ផលិត​ម៉ូត​ដែល​រួមមាន Vantage, DB11, DBS Superleggera និង​ប្រភេទ SUV ថ្មី នោះ​គឺ DBX ។ ដោយមាន​មូលដ្ឋាន​នៅ Gaydon ប្រទេស​អង់គ្លេស Aston Martin Lagonda រចនា បង្កើត និង​នាំចេញ​រថយន្ត​ដែល​ត្រូវបាន​លក់​នៅក្នុង​ប្រទេស​ចំនួន ៥៥ ជុំវិញ​ពិភពលោក​។ ម៉ាក Lagonda ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៨៩៩ និង​Aston Martin ក្នុង​ឆ្នាំ ១៩១៣​។ ម៉ាក​ទាំងពីរ​នេះ​បានរួម​គ្នា​នៅ​ឆ្នាំ ១៩៤៧ នៅពេលដែល​ម៉ាក​ទាំងពីរ​ត្រូវបាន​ទិញ​ដោយ​លោក David Brown​។

​សម្រាប់​ពត៌មាន​បន្ថែម​:Flavien Simon,Sales Manager, Aston Martin Phnom Penh​ទូរស័ព្ទ​: +85595 666 910,​អ៊ី​មេ​ល​:[email protected]​។ Sundee Vinas,Head of Marketing, Aston Martin Phnom Penh​ទូរស័ព្ទ​: +85595 777 049

​អ៊ី​មេ​ល​:[email protected]៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services