បង្ក្រាបគ្រឿងញៀនជាង​៣០០០​ ករណី ដកហូតសារធាតុញៀន​គ្រប់​ប្រភេទ​ជាង​៧០០គីឡូក្រាម
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

បង្ក្រាបគ្រឿងញៀនជាង​៣០០០​ ករណី ដកហូតសារធាតុញៀន​គ្រប់​ប្រភេទ​ជាង​៧០០គីឡូក្រាម

បានផុស

នៅ

យោងតាមប្រភពព័ត៍មានពីមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​បាន​ឲ្យដឹងថា លទ្ធផលអនុវត្ត​ច្បាប់​សម្រាប់​ឆមាសទី១ ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបបទល្មើសគ្រឿងញៀនសរុប 3258​ករណី ឃាត់មនុស្ស 7259 នាក់ ស្រី 406នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទល្មើសទាំងនោះ រួមមាន៖

-ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង 2131ករណី
-ប្រើប្រាស់ 1099ករណី
-អនុវត្ដន៍ដីកា 229ករណី ចាប់យកសារធាតុញៀនគ្រប់ប្រភេទជាង 753គីឡូក្រាម
-កញ្ឆា ស្រស់ 45,023ដើម និងកញ្ឆាសួតជាង  63គីឡូក្រាម ។

ជាមួយ​គ្នានេះ សមត្ថកិច្ច​ឃាត់បាន​រថយន្ដ 61គ្រឿង ម៉ូតូ 1015គ្រឿង ទូរស័ព្ទ 3254គ្រឿង ជញ្ជីង 162គ្រឿង អាវុធខ្លី 26ដើម និង អាវុធវែង 19ដើម (កែច្នៃ18ដើម)។

ដោយឡែក លទ្ធផលអនុវត្តច្បាប់ប្រឆាំងគ្រឿងញៀន ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២១ សមត្ថកិច្ចបង្ក្រាបសរុប 3433ករណី ឃាត់មនុស្ស 7686នាក់ ស្រី 431នាក់ ដកហូតវត្ថុតាងសារធាតុញៀនគ្រប់ប្រភេទជាង 755គីឡូក្រាម, កញ្ឆា ស្រស់ 57,523ដើម និងកញ្ឆាស្ងួត​ជាង  99​គីឡូក្រាម។ រថយន្ដ 61 គ្រឿង ម៉ូតូ 1015 គ្រឿង ទូរស័ព្ទ 3254 គ្រឿង ជញ្ជីង 162គ្រឿង អាវុធខ្លី 26ដើម និង អាវុធវែង 19ដើម (កែច្នៃ18ដើម)៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services