Connect with us

សន្តិសុខសង្គម

បញ្ជូនខ្លួនជនសង្ស័យ ០៣ នាក់ និងវត្ថុតាងសារធាតុញៀន សារធាតុផ្សំ ជិត ៣០០ គីឡូក្រាម ទៅតុលាការ

បានផុស

នៅ

មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស-ស្រី ចំនួន ០៣ នាក់ ដកហូត​សារធាតុ​ញៀន និង​សារធាតុ​ផ្សំ​ប្រមាណ​ជិត ៣០០ គីឡូក្រាម បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី ១២ ខែ​មីនា ឆ្នាំ ២០២៥ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ០២ និង ៥០ នាទី​រសៀល ថ្ងៃ​ទី ០៩ ខែ​មីនា ឆ្នាំ ២០២៥ នៅ​ភូមិសាស្ត្រ​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្នុង​រង្វង់​ប្រតិបត្តិការ​ឆ្មក់​បង្ក្រាប​ករណី​គ្រឿងញៀន​នេះ​ដែរ មាន​ការ​ចូលរួម​ពី​កម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប​ករណី​កែច្នៃ​សារធាតុ​ញៀន។ ជា​លទ្ធផល​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ ០៣ នាក់ (ស្រី ០១ នាក់ ) ចាប់​យក​វត្ថុ​តាង​សារធាតុ​ញៀន និង​សារធាតុ​ផ្សំ​ប្រមាណ​ជិត ៣០០ គីឡូក្រាម រួម​ទាំង​សម្ភារៈ​វេច​ខ្ចប់ និង​ម៉ាស៊ីន​សម្រាប់​កែច្នៃ​សារធាតុ​ញៀន​មួយ​ចំនួន​ធំ​ទៀត។

បច្ចុប្បន្ន​ជនសង្ស័យ​ប្រុស-ស្រី ០៣ នាក់ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ផ្ដន្ទាទោស​តាម​នីតិវិធី។ ចំណែក​មេខ្លោង និង​បក្ខពួក​សេស​សល់ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត​ទៀត ដើម្បី​យក​មក​ដាក់​ទោស​តាម​ផ្លូវ​ច្បាប់។

មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក៏បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ប្រសិន​បើ​មាន​ឆន្ទៈ​ចូលរួម​បង្ការ ទប់ស្កាត់ បទល្មើស​គ្រឿងញៀន សូម​ផ្តល់​ព័ត៌មាន​ដល់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន តាមរយៈ​លេខ​ទូរស័ព្ទ ចំនួន ៥ ខ្សែ ៖ ៦៧០ ប្រព័ន្ធ Cellcard អាច​ហៅ​ទូរស័ព្ទ​ចូល​ដោយ​ឥតគិតថ្លៃ ​, ០៩៣ ៤៥៦ ៨៨៨ (Smart) , ០១១ ២៤៨ ៨៨៨ (Cellcard) , ០១៥ ២២២ ២២៦ (Smart) , ០៦៦ ៦៦១ ៦៦១ (Metfone) សមត្ថកិច្ច នឹង​លាក់​ការ​សម្ងាត់​ជូន៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម