Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភ​ថវិកា៥​ម៉ឺនដុល្លារ ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប

បានផុស

នៅ

​នៅ​ព្រឹក​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន បាន​ឧបត្ថម្ភ​ថវិកា​ចំនួន៥​ម៉ឺន​ដុល្លារសហរដ្ឋ​អាមេរិក និងម៉ាស់​០៩​កេស ស្រោមដៃ ០២​កេស ,​អាល់កុល ១៥០​លីត្រ ទឹក​ថ្នាំ​សម្លាប់​មេរោគ ៥០​លីត្រ និង ម៉ាស៊ីន​បាញ់​ចំហាយ ០២​គ្រឿង ត្រូវ​បាន​លោកជំទាវ ពុំ ចន្ទី​នី អគ្គលេខាធិការ កាកបាទក្រហម​កម្ពុជា នាំយកមក​ប្រគល់ជូន​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ក្នុងឱកាស​ដែល​មន្ទីរពេទ្យ​នេះ កំពុង​ជួប​ការខ្វះខាតមូលនិធិ​សម្រាប់​ការព្យាបាល និង​ថែទាំ​សុខភាព​កុមារ​-​ទារក​ប្រមាណ​ជាង៥០០​នាក់ ក្នុង​មួយថ្ងៃ​ដោយ​ឥតគិតថ្លៃ ក្នុងពេល​ជួប​នូវ​វិបត្តិ​កូ​វិដ​១៩ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ បាន​ឲ្យ​ដឹងថា មន្ទីរពេទ្យ​ដំណើរការ​ទៅបានដោយ​ពឹងផ្អែកទៅលើ​មូលនិធិ របស់​សប្បុរសជន ទាំង​ក្នុង​និង​ក្រៅប្រទេស ដើម្បី​ប្រើប្រាស់​សម្រាប់​ព្យាបាល ថែទាំ​សុខភាព​កុមារ ទារក មក ពី​បណ្តា​ខេត្ត​នានា ចូលមក​ទទួល​សេវា​ព្យាបាល​ដោយ​ឥតគិតថ្លៃ ។

លោក​បានបញ្ជាក់​ផងដែរ​ថា ចាប់ពី​មន្ទីរពេទ្យ​បាន​ដំណើរ ការព្យាបាល​ជំងឺ​ជូន​កុមារ​មកដល់​ពេលបច្ចុប្បន្ន​នេះ មាន​ចំនួន​ប្រមាណ​ជាង​២​លាន​៥​សែន​នាក់ ។ ម្យ៉ាងទៀត​ក្នុងពេល​នៅលើពិភពលោក ក៏​ដូច​ប្រទេស​កម្ពុជា កំពុង​ជួប​វិបត្តិ​កូ​វិដ​១៩ មន្ទីរពេទ្យ​អង្គរ ក៏បាន​រកឃើញ​អ្នក​ជំងឺ​កុមារ​ដែល​បាន​ចូលមក​សម្រាក ព្យាបាល​ក្នុង​មន្ទីរពេទ្យ​នេះ មាន​ចំនួន២​នាក់​ដែលមាន​វិជ្ជមាន​កូ​វិដ​១៩ ហើយ​បានធ្វើ​ការព្យាបាល​ជាសះ​ស្បើយ​និង​បាន​វិល​ទៅ​លំនៅដ្ឋាន​ចំនួន​១​នាក់ និង​ម្នាក់ទៀត​មាន​លក្ខណៈ​ធ្ងន់ធ្ងរ បាន​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ​មកដល់ពេលនេះ មាន​លក្ខណៈធូ​ស្រា​លហើយ​ផងដែរ ។​

ក្នុងឱកាស​សំណេះសំណាល​នោះ លោកជំទាវ ពុំ ចន្ទី​នី ក៏បាន​ពាំនាំ​ប្រសាសន៍​របស់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ និងក្តី​នឹករលឹក ជាពិ​សេស​ការថ្លែងអំណរគុណ និង​កោតសរសើរ​ដ៏​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ទាំង​អស់នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​បាន​ខិតខំ​លះបង់​កម្លាំងកាយ​ចិត្ត​ជួយសង្គ្រោះ​ព្យាបាល ផ្តល់​ក្តី​អាណិត​ស្រឡាញ់​ភាពកក់ក្តៅ និង​ក្តីសង្ឃឹម​ដល់​កុមារ ក៏ដូចជា​ក្រុមគ្រួសារ​អាណាព្យាបាល​ទាំងអស់ ប្រកបដោយ​ស្នាមញញឹម ។

ជាមួយគ្នានេះ លោកជំទាវ​អគ្គលេខាធិការ បានបញ្ជាក់​បន្ថែមថា ក្នុងឋានៈ​ជា​ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ​ នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ដើម្បី​សុខភាព​ស្ត្រី និង​កុមារ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​គិតគូរ យកចិត្តទុកដាក់​បំផុត​លើ​ការលើកកម្ពស់​សុខុមាល​ភាព​របស់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ដែល​ក្នុងនោះ​ការរួមចំណែក​ជួយ​ព្យាបាល​កុមារ​កម្ពុជា​រាប់ម៉ឺន​នាក់ តាមរយៈ​ការផ្តល់ជូន​មន្ទីរពេទ្យ​គន្ធបុប្ផា នូវ​ថវិកា ១​លាន​ដុល្លារ​អាមេរិក​ជា​រៀងរាល់ឆ្នាំ គិត​ចាប់តាំងពី​ឆ្នាំ​២០១២ រៀងមក ។

ដោយឡែក​សម្រាប់​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​នេះ ជាការ​ឧបត្ថម្ភ​ជា​លើក​ទី​៣ ពី​កាកបាទក្រហមកម្ពុជា ដោយ​ក្នុង​១​លើក បាន ផ្តល់ជូន​ចំនួន ៥​ម៉ឺន​ដុល្លា​អាមេរិក ។ ក្នុងពេលដែល​យើង​កំពុង​ជួប​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩ លោកជំទាវ ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា នូវ​វិធាន​ការពារ​នៃ​ជម្ងឺ​កូ​វិដ​១៩ កុំ​ឲ្យ​មានការ​ឆ្លង​រាល ដាល​នៅក្នុង​សហគមន៍ និង វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៣​កុំ ៣​ការពារ និង សេចក្តីណែនាំ​របស់​ក្រសួងសុខាភិបាល ឲ្យ​បាន​ខ្ជាប់ខ្ជួន ព្រមទាំង​សូម​ឲ្យ​បង​ប្អ​ន​រក្សា​ឲ្យ​បាន​ពី​គ​ន្លាត​សុវត្ថិភាព និង ទៅ​ទទួល​ចាក់​វ៉ាក់សាំង​ការពារ​កូ​វិដ​ឲ្យ​បាន​គ្រប់គ្នា ផងដែរ ៕

អត្ថបទ ៖ ​គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម