ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី ប្រារព្ធទិវាជាតិសុខភាពមាតា និងទារក នៅស្រុកលំផាត់
សាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានប្រារព្ធ ទិវាជាតិសុខភាពមាតា និងទារក ២១កុម្ភៈ ឆ្នាំ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកម្ពស់ គុណភាព នៃការថែទាំសុខភាព មាតា ទារក កុមារ និងយុវវ័យ”។ នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅស្រុកលំផាត់ ខេត្តរតនគិរី។

លោកស្រី ញាន ទិត្យចិន្តា អនុប្រធាន អចិន្ត្រៃយ៍គណៈកម្មាធិការសាខា មានប្រសាសន៍ថា គោលបំណង នៃការប្រារព្ធទិវានាថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយសារលិខិតរបស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ដ្រី និងកុមារ ទាំង៦ចំណុច ដោយបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងការចូលរួមចំណែកកាត់បន្ថយអាត្រាមរណៈរបស់មាតា និងទារក នៅក្នុងពេលសម្រាលឱ្យធ្លាក់ចុះទាបកម្រិតអប្បរមាបំផុត។ អប់រំផ្សព្វផ្សាយតាមសហគមន៍ឱ្យយកចិត្តទុកដាក់ គាំពារ សុខភាពស្រ្តីជាមាតា និងកុមារ រួមទាំងការទប់ស្កាត់ ការចម្លងមេរោគអេដស៍ មេរោគស្វាយ ថ្លើមប្រភេទបេ និងជំងឺផ្សេងៗទៀតពីម្តាយទៅកូន និងសូមឱ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ យ៉ាងតិច៤ដង តាមពេលវេលាកំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការគ្រប់មុខ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ដើម្បីកុំឱ្យមានការចម្លងមេរោគ ពីម្តាយទៅកូន។

លោកស្រី ក៏ផ្តាំឱ្យទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ។ សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងម្តាយទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ១១មុខ តាមពេលវេលាកំណត់។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបបរខាប់គ្រប់គ្រឿងដល់កុមារ។ សូមយុវតី-ស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ទៅ៤៩ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល និងសូមនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា។
បន្ទាប់មកលោកស្រី គណៈអធិបតី និងប្រតិភូអមដំណើរបាន ចែកឃីតដល់ស្ត្រីមានផ្ទៃពោះចំនួន ២២ នាក់ ក្នុង១នាក់បានទទួលបាន ៖ ពូកឈុតកូនក្មេង ១ ស្រោមដៃ ស្រោមជើងកូនក្មេង ១គូ ខោអាវកូនង៉ែត ១ឈុត ម្សៅកូនក្មេង ១កំប៉ុង និង សាប៊ូកូនក្មេង ១ដប ។ ចំណែកប្រជាពលរដ្ឋចូលរួមក្នុងទិវាទទួលបាន សារ៉ុង១ និងសាប៊ូ ១ដុំ។ បន្ថែមពីនេះ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តរតនគិរី បានពិនិត្យសុខភាពជូនប្រជាលរដ្ឋដែលចូលរួមក្នុងទិវា (ពិនិត្យផ្ទៃពោះ សម្ពាធឈាម ជាតិស្ករ) ផងដែរ៕
ដោយ៖ ខៀវ ចាប


-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៧ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


