ព័ត៌មានជាតិ
កាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ ក្នុងទិវាជាតិសុខភាពមាតា ទារក និង កុមារ
សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ចុះសួរសុខទុក្ខស្ត្រីកំពុងសម្រាកឆ្លងទន្លេ និងស្ត្រីមាន ផ្ទៃពោះ នៅក្នុងឱកាសទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ ២០២៥។

កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៥ លោកស្រី លំ គន្ធារី អនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដឹកនាំសហការីចុះសួរសុខទុក្ខស្ត្រីឆ្លងទន្លេ និងស្ត្រីមានផ្ទៃពោះ នៅមណ្ឌលសុខភាពមានជ័យ ស្រុកសណ្តាន់ និងមណ្ឌលសុខភាពសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ លោកស្រី ពាំនាំនូវប្រសាសន៍សួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង ជាពិសេសស្ត្រីគ្រប់រូបដែលជាម្តាយ គ្រប់គ្រង ថែទាំ និងអប់រំកូនៗ ដោយផ្ទាល់។

លោកស្រី លើកឡើងដែរថា ទិវាជាតិសុខភាព មាតា ទារក និងកុមារ ២០២៥ គឺដើម្បីពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ឈានទៅរកការលើកកម្ពស់គុណភាព នៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ គ្រប់ទីកន្លែង ដែលទាំងអស់នេះ ចាំបាច់បំផុតត្រូវមានការចូលរួមយ៉ាងសំខាន់នៅគ្រប់ផ្នែកពាក់ព័ន្ធ រាប់បញ្ជូលទាំងសង្គមគ្រួសារ សហគមន៍ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ផងដែរ។

ជាមួយគ្នានេះ លោកស្រី បាននាំយកអំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ផ្ដល់ជូនគ្រួសារដែលមានផ្ទៃពោះ កូនតូច និងជនពិការ ជូនដល់គ្រួសារចំនួន ៤២ នាក់ ក្នុង ០១ នាក់ទទួលបាន ៖ អង្ករចំនួន ២៥ គីឡូក្រាម មី ០១ កេស ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ ឆុតមួក ស្រោមដៃ ស្រោមជើង មុងទារក កន្សែង ម្សៅទារក និងថវិកាចំនួន ៥ ម៉ឺនរៀល។ ចំពោះជនពិការដែលគ្រោះថ្នាក់ដោយគ្រាប់មីន ទទួលបាននូវអង្ករចំនួន ២៥ គីឡូក្រាម មី ០១ កេស ទឹកត្រី ០១ យួរ ទឹកស៊ីអ៊ីវ ០១ យួរ និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ ៖ ឈាង មករា


-
សន្តិសុខសង្គម២០ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


