Connect with us

ព័ត៌មានជាតិ

សស​យក ខេត្តស្វាយរៀង ប្រគល់​ម៉ាស និង​អាល់កុល​មួយចំនួន ជូន​ដល់​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម​ខេត្ត​តៃ​នី​ញ ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ស្វាយរៀង ៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ លោក តូច ប៉ូ​លី​វ៉ា អនុប្រធាន សស​យក ខេត្តស្វាយរៀង តំណាង​លោក ឌី វិជ្ជា ប្រធាន សស​យក ខេត្ត បាន​អញ្ជើញ​ប្រគល់​ម៉ាស​ចំនួន ២៥​កេះ ស្មើនឹង ៥០,០០០​ម៉ាស់​, អាល់កុល​ចំនួន ២៥​កាន ស្មើនឹង ៧៥០​លីត្រ ជូន​ដល់​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម​ខេត្ត​តៃ​នី​ញ ដើម្បី​ប្រើប្រាស់​ក្នុង​សកម្មភាព​ការ​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ពិធី​នោះ​ផងដែរ​មានការ​ចូលរួម​ពី​លោក រាណ សុ​វណ្ណា​រិ​ទ្ធិ សមាជិក​អចិន្ត្រៃយ៍ និង​លោក សៅ សុភាព សមាជិក​គណៈកម្មាធិកា​រ ខេត្ត លេខាធិការដ្ឋាន សស​យក ខេត្ត និង​គណៈកម្មាធិការ សស​យក ក្រុង​បាវិត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មានប្រសាសន៍​នៅក្នុង​ឱកាស​នោះ លោក តូច ប៉ូ​លី​វ៉ា ក៏បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​លោក​ឌី វិជ្ជា ប្រធាន សស​យក​ខេត្ត ជូន​សមាគម​សម្ព័ន្ធ​យុវជន​វៀតណាម​ខេត្ត​តៃ​នី​ញ ដែល​កំពុង​ជួបប្រទះ​នៃ​វិ​ប​ត្ត​ជំងឺ​កូវីដ១៩។

លោក​បន្តថា លើសពីនេះទៅទៀត​ក្នុង​ក្របខណ្ឌ​យុវជន ក៏ដូចជា​កិច្ច​សហប្រតិបត្តិការ រវាង​យុវជន​ទាំង​២ សម្ភារ​ម៉ាស​ចំនួន ២៥​កេះ ស្មើនឹង ៥០,០០០​ម៉ាស់​, អាល់កុល​ចំនួន ២៥​កាន ស្មើនឹង ៧៥០​លីត្រ ទាំងនេះ​គឺជា​ការជួយ​គ្នា​ទៅវិញទៅមក​ពេល​មាន​ទុក​លំបាក ក្នុង​គ្រា​កំពុង​ជួប​ជំងឺ​កូ​វីដ​-១៩៕

ដោយ ៖ ភក្ដី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួង ហាមមិនឱ្យលេងបាញ់ទឹក ជះទឹក លាបម្សៅ តាមសាលារៀនរដ្ឋ និងឯកជន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

​តំបន់​ទេសចរណ៍​ល្បី​​ «បឹង Inle» នៅ​មីយ៉ាន់​ម៉ា មាន​​អ្នកស្លាប់​កើន​ដល់៨៩​នាក់​ក្នុងគ្រោះរញ្ជួយដី​​

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីរ៉ង់ តម្រង់​ក្បាលមីស៊ីល​របស់​ខ្លួន​ទៅ​លើ​មេឃ ក្រោយ​ ត្រាំ គំរាម​ទម្លាក់​គ្រាប់​បែក

សេដ្ឋកិច្ច៤៤ នាទីutes មុន

កសិដ្ឋានដាំមើមឈូកជប៉ុន មានសមត្ថភាពផ្គត់ផ្គង់ជាង១តោន ក្នុងមួយថ្ងៃ

ព័ត៌មានអន្ដរជាតិ៤៥ នាទីutes មុន

​​​​ផែ​ថងថាន៖​ ​ឥទ្ធិពល​​​​ក្រោយ​រញ្ជួយដី​​​លែងមាននៅថៃ​​ ដោយ​ដាក់ការ​ណែនាំ​៤ចំណុច​​

Sokha Hotels

ព័ត៌មានពេញនិយម