ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម និងអ្នកស្ម័គ្រចិត្តជាច្រើននាក់ ចូលរួមបរិច្ចាគឈាមក្នុងថ្ងៃ១៤ កុម្ភៈ
នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ លោក ហាន កុសល អភិបាលរងខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ចាម បានដឹកនាំសមាជិកសមាជិកា ស.ស.យ.ក និងប្រជាពលរដ្ឋជាច្រើននាក់ ចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅមជ្ឈមណ្ឌលផ្តល់ឈាម។ ក្នុងគោលបំណង «ផ្តល់ឈាម ផ្តល់ក្តីស្រឡាញ់ ផ្តល់ជីវិតថ្មី» ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងត្រូវការឈាមជាចាំបាច់ក្នុងការសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស។

លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ចាម បានលើកឡើងថា ឈាមមានសារៈសំខាន់ណាស់ដែលមនុស្សគ្រប់គ្នាត្រូវការ ជាពិសេសអ្នករងគ្រោះ ដោយសារជំងឺ និងឧបទ្ទវហេតុផ្សេងៗ ដែលត្រូវការឈាមជាចាំបាច់ ក្នុងការសង្គ្រោះអាយុជីវិត។ ហេតុនេះទើប ស.ស.យ.ក ខេត្តកំពង់ចាម និងប្រជាពលរដ្ឋទាំងអស់គ្នា រួមគ្នាដោយស្ម័គចិត្តបរិច្ចាគឈាមដើម្បីសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋនៅទូទាំងប្រទេស។
លោកបន្តថា ថ្ងៃទី១៤ កុម្ភៈគឺជាទិវានៃការបង្ហាញអំពីក្តីស្រលាញ់របស់ខ្លួនជូនទៅកាន់អ្នកដទៃ ទាំងឪពុកម្តាយ មិត្តភក្តិ បងប្អូនសាច់ញាតិ ក៏ដូចជាមនុស្សដទៃនៅក្នុងសង្គម។ លោកចង់ឱ្យថ្ងៃទី១៤ ខែកុម្ភៈ រៀងរាល់ឆ្នាំនេះក្លាយទៅជាទិវានៃការផ្តល់ក្តីស្រលាញ់តាមរយៈការបង្ហាញអំពីសកម្មភាពសប្បុរសធម៌នានា ជាពិសេស គឺការបរិច្ចាកឈាមនេះតែម្តង។

ក្នុងឱកាសនោះដែរ លោកប្រធានស.ស.យ.ក ខេត្តកំពង់ចាម ក៏បានអំពាវនាវដល់ពលរដ្ឋទាំងអស់ដែលមានសមាចិត្តក្នុងការបរិច្ចាកឈាមសប្បុរសធម៌ ដើម្បីជួយសង្គ្រោះជីវិតមនុស្សដែលត្រូវការឈាមជាចាំបាច់ ចូលរួមផ្សព្វផ្សាយ ចែករំលែកបន្ត និងលើកទឹកចិត្តឱ្យមិត្តភក្តិ សាច់ញាតិ បងប្អូនផ្សេងៗទៀតដែលមិនទាន់បានបរិច្ចាកឈាម ឬមិនដែលបរិច្ចាកឈាម ឬធ្លាប់បរិច្ចាកឈាមរួចស្រេចហើយ ក៏សូមបន្តការបរិច្ចាកឈាមបន្តទៀត ដើម្បីបុព្វហេតុនៃការជួយសង្គ្រោះជីវិតមនុស្សបន្ថែមទៀត៕



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


