អគារស្នងការក្រុងភ្នំពេញថ្មីកម្ពស់៩ជាន់ គ្រោងនឹងសាង​សង់រួចរាល់នៅដើមឆ្នាំក្រោយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អគារស្នងការក្រុងភ្នំពេញថ្មីកម្ពស់៩ជាន់ គ្រោងនឹងសាង​សង់រួចរាល់នៅដើមឆ្នាំក្រោយ

បានផុស

នៅ


អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកម្ពស់៩ជាន់ដែលមានទីតាំងស្ថិតនៅលើទីតាំងចាស់ក្នុងខណ្ឌឫស្សីកែវនោះ គ្រោងនឹងសាងសង់រួចរាល់នៅដើមឆ្នាំក្រោយនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍នៅថ្ងៃទី៣១ ខែកក្កដានេះថា អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះ មានទំហំ​៤០​ម៉ែត្រគុណនឹង​៥០​ម៉ែត្រ​ និងកម្ពស់​៩ជាន់ ​គ្រោងនឹងសាងសង់រួចរាល់នៅខែមីនា ឆ្នាំ២០២២ ខាងមុខនេះ​។

លោកវរសេនីយ៍ឯកបានបន្តថា «បញ្ហាទាក់ទងនឹងការសាងសង់អគារស្នងការនេះ មិនមានបញ្ហាអ្វីទេ តែគ្រាន់តែមានបញ្ហាយឺតតិចតួច ដោយសារការអឌ័រសម្ភារមកពីខាងក្រៅមានការរាំងស្ទះដោយសារបញ្ហាកូវីដខ្លះ។ ចំពោះដំណើរការសាងសង់ គឺរលូនជាធម្មតាទេ។ រហូតមកដល់ពេលនេះ ការសាងសង់ស្ទើរតែរួចរាល់ទាំងស្រុងហើយនៅសល់តែការរៀបចំតុបតែងប៉ុណ្ណោះ»។

លោក​បានបន្តទៀតថា «យើងធ្វើជាដំណាក់កាលៗ។ អីចឹងដំណាក់កាលទី១ប្រហែលជាអាចឯកឧត្តស្ន
ងការនិងក្រុមការងារសេនាធិការចំនួនអាចចូលទៅអគារថ្មីនៅក្នុងកំឡុងខែ១១ឬខែ១២ហ្នឹង។អីចឹងយើងធ្វើដេញមកជាន់ក្រោមជាបន្តបន្ទាប់ទៀតរហូតដល់បង្ហើយការងារសាងសង់នឹងអាចខ្ទង់ខែ៣រួចរាល់ហើយប្រសិនបើមិនមានការរាំងស្ទះសម្ភារផ្គត់ផ្គង់ការរិយាល័យនិងសម្ភារបំពាក់មួយចំនួនទេនោះ»។

លោកវរសេនីយ៍ឯកបានបន្ថែមទៀតថាអគារថ្មីនេះមានបំពាក់ដោយសម្ភារ: និងបច្ចេកវិទ្យាទំនើបដូចជាបំពាក់កញ្ចក់ឧបករណ៍ត្រួតពិនិត្យកាម៉ារាស្មាតតិចណូឡូជីងាយស្រួលក្នុងការគ្រប់គ្រងចរាចរណ៍នៅ
ក្នុងក្រុងជាពិសេសអមដោយការរៀបចំសួនច្បារ និងដាំដើមឈើជាច្រើនផងដែរ។

គួរបញ្ជាក់ថាអគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនេះបានរៀបចំពិធីបុកគ្រឹះដំណើរការសាងសង់នៅថ្ងៃទី៩ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services