សន្តិសុខសង្គម
នគរបាលបង្ហាញមុខក្រុមក្មេងទំនើងលួច ឆក់ និង បង្កហិង្សា ចំនួន ២០ នាក់
ជនសង្ស័យចំនួន ២០ នាក់ ជាក្រុមក្មេងទំនើងបង្កហិង្សា និងធ្វើសកម្មភាព លួច ឆក់ ត្រូវបាននគរបាល ស្នងការនគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំង បណ្ដាខណ្ឌនានា ស្រាវជ្រាវបង្ក្រាបបានជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ថ្ងៃ។

នៅព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៥ នេះ កម្លាំងនគរបាលបានយកជនសង្ស័យទាំង ២០ នាក់ បង្ហាញមុខជាសាធារណៈនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

បើតាមការបញ្ជាក់ពី លោកឧត្ដមសេនីយ៍ត្រី ប៊ុត សត្យា ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយនគរបាលនៅតាមបណ្ដាលខណ្ឌនានា ធ្វើការស្រាវជ្រាវបង្ក្រាប បទល្មើសជាក់ស្ដែងជាបន្តបន្ទាប់ក្នុងរយៈពេល ៣ ថ្ងៃ។ ជាលទ្ធផលបង្ក្រាបបាន ១០ ករណី ដោយឃាត់ខ្លួនជនសង្ស័យចំនួន ២០ នាក់ ក្នុងនោះ ករណីឆក់ , ករណីលួច និងករណីក្មេងទំនើងប្រើហិង្សា។

លោកបានបន្តទៀតថា ចំណោមជនសង្ស័យចំនួន ២០ នាក់ ក្នុងនោះ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ បង្ក្រាបបាន ១ ករណីឆក់ទូរស័ព្ទ ,នគរបាលខណ្ឌដូនពេញ បង្ក្រាបបាន ២ ករណី (ឆក់ទូរស័ព្ទ ១ ករណី , ករណីលួចម៉ូតូ និងខ្សែភ្លើង ១ ករណី) , នគរបាលខណ្ឌដង្កោ បង្ក្រាបបាន ២ ករណី (ឆក់ទូរស័ព្ទ និងលួចម៉ូតូ) , នគរបាលខណ្ឌបឹងកេងកងបង្ក្រាបបានជនសង្ស័យឆក់ ១ ករណី , ខណ្ឌ ៧ មករា បង្ក្រាបបាន ១ ករណី លួចខ្សែភ្លើង , ខណ្ឌសែនសុខ បង្ក្រាបក្រុមក្មេងទំនើងហិង្សា ទំនាស់វាយគ្នា និងកាប់ម៉ូតូ , ខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបាន ២ ករណី (រំលោភលើទំនុកចិត្តខ្ចីម៉ូតូ និងធ្វើឲ្យខូចខាតចេតនាគប់កញ្ចក់ឡាន)។

បច្ចុប្បន្ន ជនសង្ស័យទាំង ២០ នាក់ ត្រូវបាននគរបាលជំនាញតាមបណ្ដាខណ្ឌ កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕
អត្ថបទ ៖ រដ្ឋា



-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


