Connect with us

ព័ត៌មានជាតិ

នគរបាលរាជធានីបញ្ជូនខ្លួនជនសង្ស័យ២៨នាក់ទៅតុលាការ ពាក់ព័ន្ធបទល្មើស៩ករណី

បានផុស

នៅ

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានធ្វើសន្និសីទសារព័ត៌មានបង្ហាញមុខជនសង្ស័យសរុបចំនួន ២៨នាក់ ពាក់ព័ន្ធបទល្មើស ៩ករណី ដែលសមត្ថកិច្ចបង្ក្រាបជាបន្តបន្ទាប់ រួចបញ្ជូនទៅតុលាការដើម្បីអនុវត្តនីតិវីធី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យទាំង២៨នាក់នេះ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ដោយកម្លាំងនគរបាលតាមបណ្ដាខណ្ឌមួយចំនួនពាក់ព័ន្ធបទល្មើស លួច ឆក់ ប្លន់ ក្មេងទំនើង កាន់កាប់អាវុធដោយគ្មានអនុញ្ញាត និងករណីឃាតកម្ម។

បើតាមលោកវីរសេនីយ៍ឯក សំ វិច្ឆិកា នៅក្នុងខែមករា កន្លងទៅនេះ សមត្ថកិច្ចជំនាញបានសហការជាមួយនគរបាលនៅតាមអធិការដ្ឋានបង្ក្រាបបទល្មើសបានចំនួន៣២ករណី ឃាត់ខ្លួនជនសង្ស័យជាង៤០នាក់។ ជនសង្ស័យខាងលើត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បី ចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម