ពលរដ្ឋនៅក្រុងកំពង់ចាម បានចូលរួមអនុវត្ត យ៉ាងសកម្ម នូវសេចក្ដីសម្រេច របស់រដ្ឋបាលខេត្ត
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ពលរដ្ឋនៅក្រុងកំពង់ចាម បានចូលរួមអនុវត្ត យ៉ាងសកម្ម នូវសេចក្ដីសម្រេច របស់រដ្ឋបាលខេត្ត

បានផុស

នៅ

(កំពង់ចាម)៖ អាជ្ញាធរខេត្តកំពង់ចាម បានបន្តចុះត្បាតតាមដងផ្លូវ ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម ដើម្បីរឹតបន្តឹងបម្រាមគោចរ និងអនុវត្តន៍ វិធានសុខាភិបាល ឈានទៅរកការកាត់ផ្តាច់ខ្សែចម្លង មេរោគកូវីដ-១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅយប់ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ លោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ ពាក់ព័ន្ធ  និងកងកម្លាំងសមត្ថកិច្ច ចុះត្បាតតាមដងផ្លូវ លំនៅដ្ឋាន និងកន្លែងធ្លាប់លក់ដូរ នៅពេលរាត្រី ក្នុងភូមិសាស្ត្រក្រុងកំពង់ចាម។ ប៉ុន្តែពេលចាប់ផ្ដើមយុទ្ធនាការនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋគោរព និងអនុវត្តន៍ ចូលរួមបានយ៉ាងល្អប្រសើរ និងបន្តអនុវត្តន៍ សេចក្តីសម្រចលេខ២២៤/២១ របស់រដ្ឋបាលខេត្តកំពង់ចាម។

ក្នុងនោះដែរលោក ខ្លូត ចិន្តា អភិបាលរងខេត្តកំពង់ចាម បានចុះពិនិត្យ តាមអាហារដ្ឋាននាពេលរាត្រី និងជួរមាត់ទន្លេ ហើយបានឃើញថា ប្រជាពលរដ្ឋ បានប្រុងប្រយ័ត្នខ្ពស់ ដោយបានបិទទ្វារលំនៅដ្ឋាន ពុំមានការចេញចូល ឬធ្វើដំណើរកម្សាន្ត ក្នុងពលយប់ឡើយ។ នេះបង្ហាញថា ប្រជាពលរដ្ឋក្នុងក្រុងកំពង់ចាម បានចូលរួមការទប់ស្កាត់ នូវការឆ្លងរាលដាល នៃជំងឺកូវីដ-១៩។

ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តកំពង់ចាម នូវតែក្រើនរំលឹក ដល់ប្រជាពលរដ្ឋ កុំឲ្យភ្លេចការអនុវត្តន៍ វិធានសុខាភិបាល ៣កុំ និង៣ការពារ ហើយត្រូវចូលរួម ទៅទទួលវ៉ាក់សាំង ឲ្យបានគ្រប់ៗគ្នា៕ (ដោយ)៖ ហុង  ម៉េងហៀ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services