ព័ត៌មានជាតិ
ខេត្តកំពង់ចាមជាខេត្តដំបូងគេ បញ្ចប់ការងារវាស់វែងដីធ្លីជូនពលរដ្ឋ
ខេត្តកំពង់ចាមត្រូវបានប្រកាសជាខេត្តដំបូងគេ ដែលបានបិទបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងចំណោមរាជធានីខេត្តទាំង ២៥។
ប្រមុខរដ្ឋាភិបាលក៏ចាត់ទុកការបិទបញ្ចប់ការវាស់វែង និងចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋដែលផ្តើមបិទបញ្ចប់នៅខេត្តកំពង់ចាមជាការបើកទំព័រប្រវត្តិសាស្រ្តថ្មី ក្រោយកម្ពុជាមានសុខសន្តិភាពនិងឯកភាពទឹកដីតែមួយក្នុងរយៈពេល ៥០០ ឆ្នាំ។

ថ្លែងពីវេទិកាក្នុងពិធីប្រកាសខេត្តកំពង់ចាម បញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ កាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈយុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយនៅទូទាំងប្រទេស នឹងបម្រើឧត្តមប្រយោជន៍ដល់ប្រជាជនតជំនាន់។

សម្តេចបានចាត់ទុកលទ្ធផលដែលសម្រេចបានលើការវាស់វែងដីជូនប្រជាពលរដ្ឋ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់កម្ពុជា ដែលនឹងបិទបញ្ចប់វិវាទដីធ្លីទាំងឡាយ ព្រមទាំងបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ ដែលជាឫសកែវនៃសុខសន្តិភាព។
ទូទាំងខេត្តកំពង់ចាមមានក្បាលដីដែលត្រូវវាស់វែងមានប្រមាណ ៩២៤ ៤២១ ហើយរដ្ឋបាលខេត្តបានបញ្ចប់ជាស្ថាពរនូវការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធទាំង ១០ ក្រុង-ស្រុក កាលពីថ្ងៃទី ១៥ ឧសភា ឆ្នាំ២០២៤។

រដ្ឋាភិបាលបានប្រើប្រាស់កម្លាំងសរុប រួមទាំងបង្កើនថវិកាចំនួន ១០០ លានដុល្លារ ដើម្បីអនុវត្តកិច្ចការងារវាស់វែង និងចេញប្លង់កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋនៅទូទាំងប្រទេស។
បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា គិតត្រឹមថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៥ ក្រសួងបានវាស់វែងដីធ្លីជូនប្រជាពលរដ្ឋបានចំនួន ១២ ២១១ ២៥៩ ក្បាលដី ក្នុងនោះចេញបណ្ណបានចំនួន ៨ ០៣១ ២១៧ បណ្ណ៕
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


