Connect with us

ព័ត៌មានជាតិ

មិនទាន់មានព័ត៌មានផ្លូវការ ជុំវិញដំណឹងដែលថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ទទួលបានការអនុញ្ញាត នាំចូលវ៉ាក់សាំង នៅ ឡើយទេ

បានផុស

នៅ

មកដល់ពេលនេះ មិនទាន់មានព័ត៌មានផ្លូវការណាមួយនៅឡើយទេ ពាក់ព័ន្ធនឹងដំណឹងដែលថា មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ទទួលបានការអនុញ្ញាត ឲ្យនាំចូលវ៉ាក់សាំង Pfizer និង Moderna ពីសហ​រដ្ឋអាមេរិកនោះ។

កាលពីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ មានការផ្សព្វផ្សាយ តាមបណ្ដាញសង្គមហ្វេសប៊ុកថា មន្ទីរពេទ្យ Roy​al Phnom Penh បានទទួលសិទ្ធិអនុញ្ញាតអោយនាំចូល និងគ្រប់គ្រងវ៉ាក់សាំង PfizerBiontech និង Moderna ពី សហរដ្ឋអាមេរិក ដល់អ្នកដែលអាចមានលទ្ធភាព នឹងត្រូវការប្រភេទវាក់សាំងទាំងនេះ ហើយត្រូវបង់ប្រាក់សម្រាប់វ៉ាក់សាំងទាំងនេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាក៏ដោយ គិតមកដល់ព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យ Royal Phnom Penh ក៏ដូចជាគេហទំព័រមន្ទីរពេទ្យមួយនេះ មិនទាន់បានបង្ហាញព័ត៌មានខាងលើនេះដែរ។ ម្យ៉ាងទៀត អ្នកសារ​ព័ត៌​មានកម្ពុជាថ្មី បានទាក់ទងតាមទូរស័ព្ទ ដែលដាក់នៅលើទំព័រហ្វេសប៊ុក របស់មន្ទីរពេទ្យ Royal Phnom Penh ដើ​ម្បី​សាកសួរព័ត៌មាននេះបន្ថែម តែទូរស័ព្ទមិនអាចទាក់ទងបាន។

បើតាមទំព័រហ្វេសប៊ុកឈ្មោះ CMS-Cam Medical Services បានឲ្យដឹងថា «ព័ត៌មានស្តីពីមន្ទីរពេទ្យរ៉ូយ៉ាល់ បានទទួលសិទ្ធិ ក្នុងការទិញវ៉ាក់សាំង Pfizer គឺយើងបានដកស្រង់ចេញពី AEMC-Advance European Medicare Center។ សូមជ្រាបជាព័ត៌មាន ទន្ទឹមគ្នានោះ មន្ទីរពេទ្យរ៉ូយាល់ បានផ្តល់ព័ត៌មាន មកយើងខ្ញុំថា មន្ទីរពេទ្យមិនទាន់មានព័ត៌មានផ្លូវការ ជាក់លាក់ណាមួយ នៅឡើយទេ»។

ក្រសួងសុខាភិបាល បានសម្រេចអនុញ្ញាត ឲ្យវិស័យឯកជន អាចស្នើសុំនាំចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ ដោយអង្គការសុខភាពពិភពលោក ដើម្បីផ្ដល់សេវាសុខាភិបាល ឲ្យកាន់តែទូលំទូលាយ ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។

ក្រសួងសុខាភិបាល លើកឡើងថា «ក្នុងគោលបំណងសំដៅ ទប់ស្កាត់ការឆ្លង​រាល​ដាល នៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល នឹងអនុញ្ញាតឲ្យគ្រឹះស្ថានអាហរ័ណ-និហរ័ណឱសថ ​អាចធ្វើការស្នើសុំ​ នាំចូលវ៉ាក់សាំងកូវីដ-១៩​ ដែលត្រូវបានទទួលស្គាល់​ ដោយអង្គការសុខភាពពិភពលោក​ ដើម្បី​ចែកចាយ​ចាក់តាមទីកន្លែង ផ្ដល់សេវាសុខាភិបាលឯកជនស្របច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយប្រតិបត្តិការឲ្យបានត្រឹមត្រូវ តាមស្តង់ដារបច្ចេកទេស ក្នុងការដឹកជញ្ជូន ការថែរក្សា និងការស្តុកវ៉ាក់សាំងកូវីដ-១៩ នៅក្នុងឃ្លាំងដើម្បីធានាសុវត្ថិភាព និងប្រសិទ្ធិភាពខ្ពស់»៕ (ដោយ)៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៥ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម