សម្ដេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំង AstraZeneca ជាជំនួយរបស់អង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ដូសទី៣
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ វ៉ាក់សាំង AstraZeneca ជាជំនួយរបស់អង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ដូសទី៣

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca) ដែលជាជំនួយ របស់ចក្រភពអង់គ្លេស នឹងត្រូវយកទៅចាក់សម្រាប់ ដូសទី៣ ឬដូសជំ​រុញ​បន្ថែម ដ​ល់​​​មន្ត្រីជំនាញជួរមុខ។

ការបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ អាស្ត្រា ហ្សេនីកា (AstraZeneca) ចំនួន ៤១៥,០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃចក្រ ភពអង់គ្លេស នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា មន្ត្រីជំនាញជួរមុខ នៅតាមព្រំដែន នឹងត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំង​ការ​ពារកូវីដ-១៩ ដូសទី៣​មុនគេ ហើយវ៉ាក់សាំងដែលជាជំនួយ របស់ចក្រភពអង់គ្លេសនាពេលនេះ នឹងត្រូវយកទៅ​ចាក់។

បន្ថែមពីលើនេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានស្នើដល់រដ្ឋាភិបាលអង់គ្លេស ផ្ដល់ជំនួយ​វ៉ាក់​​សាំងបន្ថែមទៀត ឬក៏ជួយសម្រួល ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបញ្ជាទិញវ៉ាក់សាំងប្រភទេ អាស្ត្រាហ្សេនីកា (AstraZeneca)នេះ៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៦ នាទី មុន

រុស្ស៊ី ផ្អាកបេសកកម្មជាមួយអង្គការ ណាតូ ក្រោយខឹងខ្លាំងចោទបុគ្គលិកខ្លួនថា ធ្វើចារកម្ម

ជីវិតកម្សាន្ដ១ ម៉ោង មុន

តើសមត្ថកិច្ចអាចស៊ើបអង្កេតករណីតារាកំប្លែង ខ្ញុង អំពាវនាវឲ្យមហាជន ជួយដោះបំណុលរបស់ខ្លួនទេ?

KPT+១ ម៉ោង មុន

សម្ដីមុតស្រួច ៦ឃ្លា មិនគួរប្រើជាមួយគូស្នេហ៍ អាចធ្វើឱ្យគេស្លាប់ចិត្តបាន

ព័ត៌មានជាតិ១ ម៉ោង មុន

អ្នកនាំពាក្យស្នងការរាជធានី ប្រតិកម្មការចុះផ្សាយរបស់សារព័ត៌មានមួយ ដែលយករូបលោកស្នងការ ទៅផ្សព្វ​ផ្សាយមិនត្រឹមត្រូវ

ព័ត៌មានជាតិ១ ម៉ោង មុន

ឃុំអ្នកលឿង មានកុមារអាយុក្រោម២ឆ្នាំ និងស្ត្រីមានផ្ទៃពោះ គ្រួសារស្លាប់ដោយកូវីដបន្តទទួលសាច់ប្រាក់​រាជរដ្ឋាភិបាល​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services