ព័ត៌មានជាតិ
សម្តេច ស ខេង ណែនាំអាជ្ញាធរខេត្តព្រៃវែងរួមគ្នាកាត់ផ្ដាច់ការចម្លងជំងឺកូវីដ១៩បំប្លែងខ្លួនថ្មី Delta
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់ថ្នាក់ដឹកនាំ អាជ្ញាធរពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់នៅទូទាំងខេត្តព្រៃវែង អនុវត្តន៍ឲ្យបានខ្ជាប់ខ្ជួននូវតួនាទីនិងភារៈកិច្ចតាមការណែនាំនានារបស់រាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ១៩ ពិសេសជំងឺបំប្លែងខ្លួនថ្មី Deltaក្នុងសហគមន៍ និងអាចធ្វើឱ្យស្ថានការណ៍វិលមកប្រក្រតីភាពឡើងវិញ ។

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីបច្ចុប្បន្នភាព ស្ថានភាពជំងឺកវីដ១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta ក្នុងខេត្តព្រៃវែង តាមរយៈប្រព័ន្ធវីដេអូ នាព្រឹកថ្ងៃទី១០ ខែសីហានេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា កន្លងមករាជរដ្ឋាភិបាលបានដាក់ចេញនូវ វិធានការជាបន្តបន្ទាប់ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូដ-១៩សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន។
សម្តេចក្រឡាហោមបានបន្តទៀតថា បន្ថែមលើវិធានការបង្ការ, ទប់ស្កាត់ និងគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺនេះ រាជរដ្ឋាភិបាលក៏បានដាក់ចេញនិងកំពុងអនុវត្តយ៉ាងសកម្ម នូវយុទ្ធនាការជាតិចាក់វាក់សាំងដែលត្រូវបានចាត់ទុកជាយុទ្ធសាស្ត្រគន្លឹះ និងជាខ្សែក្រវាត់ការពារសំខាន់ជាងគេ ដើម្បីបង្កើតឱ្យមានភាពស៊ាំ ក្នុងសហគមន៍ ទប់ទល់នឹងមេរោគកូវីដ-១៩សំដៅការពារសុខភាព និងអាយុជីវិតរបស់ប្រជាជន ក៏ដូចជាដើម្បីឈានឆ្ពោះទៅបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ និងការរស់នៅជាមួយនឹងជំងឺ នេះតាមគន្លងប្រក្រតីភាពថ្មី។

សម្តេចក្រឡាហោម ស ខេង បានបន្ថែមថា ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការផ្តល់ការថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ទាំងអស់ដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលរបស់រដ្ឋទាំងអស់ផងដែរ។
យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការលះបង់ជូនជាតិមាតុភូមិដល់ថ្នាក់ដឹកនាំខេត្ត អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទីតាមជំនាញ និងសមត្ថកិច្ចរៀងៗខ្លួនដើម្បីទប់ស្កាត់ នូវការឆ្លងរីករាលដាលជំងឺកូដ១៩ ចូលក្នុងសហគមន៍ ជាពិសេសវីរុសបំប្លែងថ្មី – delta ដែលវាជាការគំរាមកំហែងយ៉ាងខ្លាំងចំពោះអាយុជីវិត និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន៕
អត្ថបទ ៖ សំអឿន


-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


