យុទ្ធនាការ​ប្រមូល​ទិញ​តាង៉ែន​​ចាប់ផ្តើមថ្ងៃនេះ​​ នៅ​ទីលាន​​បាល់ទាត់​វាល​បែកចាន​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

យុទ្ធនាការ​ប្រមូល​ទិញ​តាង៉ែន​​ចាប់ផ្តើមថ្ងៃនេះ​​ នៅ​ទីលាន​​បាល់ទាត់​វាល​បែកចាន​

បានផុស

នៅ

ខេត្តបាត់ដំបង៖ ក្រោយ​ប្រមុខ​រដ្ឋាភិបាល​បានសម្រេចជួយប្រមូលទិញមៀន​ប៉ៃលិន (តាង៉ែន) ពីប្រជាកសិករ រដ្ឋបាលខេត្តបាត់ដំបង បាន​ចេញ​សេចក្តីប្រកាសពត៌មាននៅថ្ងៃទី១៧ខែសីហានេះ ដើម្បី​ជូនដំណឹង​ដល់កសិករ​​ដែល​កំពុង​ជួប​បញ្ហាកកស្ទះ ក្នុង​ការនាំ​តាង៉ែន​ចេញទៅប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រមុខ​រដ្ឋាភិបាល នឹងទទួលទិញពីបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តបាត់ដំបង ដែលផ្លែមៀន(តាង៉ែន)យកទៅផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដែលមានក្រុមការងារ​​នឹង​ចុះ​ទៅ​ផ្ទាល់ ដែល​មាន​ទីតាំង​ទទួល​ទិញ​នៅក្នុង​បរិវេណ​ទីលាន​បាល់ទាត់​វាល​បែកចាន​ជាប់​ទី​បញ្ជាការដ្ឋានយោធ​ភូមិភាគទី៥ ស្ថិតនៅភូមិរំចេក៤សង្កាត់រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង។

រដ្ឋបាល​ខេត្ត​នឹង​រៀបចំ​ក្រុមការងារ​ខេត្ត​ដើម្បី​សម្របសម្រួល​សហការ​ជាមួយ​ក្រុមការងារ​របស់​សម្តេច ដែលមានលេខទូរស័ព្ទ០៧៨ ៧៧៧ ៣៧៦ /០៩៥ ៩៥១១១១។

កសិករ​តាម​ខេត្ត​ជាប់​ព្រំដែន​ថៃកំពុងប្រឈម​ការ​នាំ​ចេញ​តាង៉ែន ខណៈ​ដែល​ប្រទេសថៃត្រូវរឹតបណ្តឹងតាំងពីថ្ងៃទី១០ខែសីហាកន្លងទៅថ្មីនេះ មិនឲ្យនាំ​ផលិតផល​ផ្លែតាង៉ែន (មៀនប៉ៃលិន)​ ចូល​ទៅ​លក់​ដូច​គ្រាមុនៗ ដែល​ធ្វើ​ឲ្យ​ពួកគាត់​ប្រឈម​និង​សេដ្ឋកិច្ច​គ្រួសារ​ធ្ងន់ធ្ងរ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២១នេះ បានបញ្ជាឱ្យនាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស និងជានាយករងខុទ្ទកាល័យសម្តេច​តេជោ ហ៊ុន សែន ប្រមូលទិញផ្លែមៀនរបស់កសិករនៅតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ ដែលជួបបញ្ហានាំចេញទៅក្រៅប្រទេស។

ប្រជាកសិករដែលមាន ផល្លានុផល ផ្លែមៀន ឬតាង៉ែន សូមទាក់ទងមក ក្រុមការងាររបស់លោក ហ៊ីង ប៊ុនហៀង ចាប់ពីថ្ងៃទី ១៨ ខែសីហា ស្អែកនេះ។

ទីកន្លែងទទួលទិញ ក្នុងសាលាខេត្តបាត់ដំបង ឬទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖

ទី១៖ លោក សេង ឌីលីន សមាជិកក្រុមលេខារបស់សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទលេខ៖ 097 777 3737
ទី២៖ លោក ស៊ុន ម៉េងហៃ ទូរស័ព្ទលេខ៖ 088 903 7777៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣១ នាទី មុន

បន្ទាន់!! និស្សិត​ច្បាប់​ម្នាក់ យក​កាំភ្លើង​អង្គរក្ស​​ឧកញ៉ាហុង ពីវ​ ​សម្លាប់ខ្លួន​ផ្អើល​ទាំង​យប់

សន្តិសុខសង្គម៣៤ នាទី មុន

រដ្ឋបាល​ស្រុក​បាណន់ បានដាក់​ឱសានវាទ​រយៈ​ពេល​៧​ថ្ងៃ ដល់​អ្នករំលោភ​ដី​បឹង វាយរបង​ថ្ម និង​កាយ​អាចម៍ដី​ចេញ​ឲ្យ​អស់

ព័ត៌មានជាតិ៤៤ នាទី មុន

លោក ជិន ម៉ា​លីន ត្រូវ​បានចាត់តាំង​ជា​សមាជិក​យុវជន​ថ្នាក់កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​បក្ស​ក្រសួងយុត្តិធម៌

ចរាចរណ៍៥០ នាទី មុន

រថយន្ត​បី​គ្រឿង​បុក​ត​កន្ទុយ​គ្នា​ បណ្តាល​ឱ្យ​រង​ការខូចខាត

ចរាចរណ៍១ ម៉ោង មុន

រថយន្ត​ព្រលះ​ម៉ូតូ​ពេញទំហឹង ស្លាប់​២​នាក់ រួច​បើក​រត់គេច​បាត់ស្រមោល

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services