Connect with us

ព័ត៌មានជាតិ

វឌ្ឍនៈគ្រុប និងក្រុមហ៊ុន PHASE SCIENTIFIC ប្រគល់ឧបករណ៍តេស្តរហ័សអង់ទីហ្សែនជំងឺកូវីដ ជូនដល់រដ្ឋាភិបាល ៥ម៉ឺនឈុតបន្ថែម ​ក្នុងដំណាក់កាលទី២

បានផុស

នៅ

​នៅ​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ INDICAID COVID-19 Rapid antigen test ចំនួន ៥​ម៉ឺន ឈុត​ទៀត​ដែលជា​អំណោយ​ឧបត្ថម្ភ​របស់ វឌ្ឍនៈ គ្រុប និង ក្រុមហ៊ុន PHASE SCIENTIFIC ជូន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងដំណាក់កាល​ទី​២ ត្រូវបាន​ធ្វើឡើង​ក្រោម​អធិបតីភាព​ឯកឧត្តម សេង ទៀង រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី តំណាង​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បន្ថែម​លើ​ចំនួន ៥​ម៉ឺន ឈុត​ដែល​បានប្រគល់​ជូន​ក្នុងដំណាក់កាល​ទី​១ កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ សរុប​ចំនួន ១០​ម៉ឺន​ឈុត​ស្មើនឹង​ថវិកា ១​លាន​ដុល្លា​រសហរដ្ឋអាមេរិក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​ជាការ​បន្ត​រួមចំណែក​គាំទ្រ​យ៉ាងសំខាន់ ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ​ក្នុងការ​ទប់ស្កាត់​និង​គ្រប់គ្រង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅ​កម្ពុជា របស់ វឌ្ឍនៈ គ្រុប ដែលជា​គ្រុប​ដ៏​លេចធ្លោ​មួយ​នៅ​ប្រទេស​កម្ពុជា​ និង​មាន​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ជាច្រើន​កើតចេញពី​ការវិនិយោគ​ ដោយ​ធនធាន​ក្នុងស្រុក​ផ្ទាល់​សុទ្ធសាធ​ដូចជា ធនាគារ វឌ្ឍនៈ​, ក្រុមហ៊ុន វឌ្ឍនៈ ប្រប​ភើ​ធី​, សណ្ឋាគារ​រ៉ូ​ស​វូដ​, វឌ្ឍនៈ អេ​ហ្វ​&​ប៊ី​, វឌ្ឍនៈ អ៊ិន​វេស​មេន​, វឌ្ឍនៈ ប្រូ​វើ​រី​, វឌ្ឍនៈ Golf Resort និង​វឌ្ឍនៈ វី​ល ។​ល​។ ក្រោម​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន PHASE SCIENTIFIC ដែលជា​ក្រុមហ៊ុន​ផលិត​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ INDICAID COVID-19 Rapid antigen test មាន​មូលដ្ឋាន​នៅ​ទីក្រុង ហុងកុង​។

​ក្រុមហ៊ុន PHASE SCIENTIFIC បានឱ្យដឹងថា ថ្មីៗ​នេះ ស្ថាប័ន​ម្ហូបអាហារ​និង​ឱសថ​របស់​សហរដ្ឋអាមេរិក (US Food and Drug Administration) បានធ្វើការ​សិក្សា​និង​វាយតម្លៃ​យ៉ាង​ល្អិតល្អន់​ទៅលើ​គុណភាព ​និង​ប្រសិទ្ធភាព​នៃ​ឧបករណ៍​តេស្ត​រហ័ស​ពិនិត្យ​រក​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ INDICAID COVID-19 Rapid antigen test តាម​សំណើ​របស់​ក្រុមហ៊ុន ហើយ​ជា​លទ្ធផល​បានផ្តល់​ការអនុញ្ញាត​ដាក់ឱ្យ​ប្រើប្រាស់​បន្ទាន់ (Emergency Use Authorization) នូវ​ឧបករណ៍​តេស្ត​រហ័ស​ពិនិត្យ​រក​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ INDICAID COVID-19 Rapid antigen test នេះ ដែល​ធ្វើឱ្យ​អ្នកប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក​កាន់​តែមាន​ទំនុក​ចិត្តខ្លាំង​ឡើង​ថែមទៀត​។

​បច្ចុប្បន្ន ឧបករណ៍​តេស្ត​រហ័ស​ពិនិត្យ​រក​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ INDICAID COVID-19 Rapid antigen test បានទទួល​ការពេញនិយម​គាំទ្រ​កាន់តែ​ច្រើនឡើង​នៅក្នុង​ទីផ្សារ​កម្ពុជា បន្ទាប់ពី ត្រូវបាន​នាំចូល​និង​ផ្គត់ផ្គង់​ដោយ​ក្រុមហ៊ុន Horographykarat Co. Ltd ដែលមាន​អ្នកឧកញ៉ា HOLIC TANDIJONO ជា​ស្ថាបនិក​។ គួរ​រំលឹក​ផងដែរ​ថា ឧបករណ៍​តេស្ត​រហ័ស​ពិនិត្យ​រក​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ INDICAID COVID-19 Rapid antigen test មាន​លក្ខណៈពិសេសៗ​ជាច្រើន​ដូចជា​៖

•​ ​ការទទួលបាន​ម៉ាក​សញ្ញា CE ដែល​បញ្ជាក់​អំពី​ភាព​អនុលោម​តាម​បទដ្ឋាន​របស់​សហភាព​អឺរ៉ុប​

•​ ​លក្ខណៈសាមញ្ញ​ងាយស្រួល​ប្រើ និង​អាច​ផ្តល់​លទ្ធផល​តេស្ត​យ៉ាង​ឆាប់រហ័ស​ក្នុង​រយៈពេល​ត្រឹមតែ ២០​នាទី ប៉ុណ្ណោះ ដោយ​ពុំ​ចាំបាច់​ត្រូវការ​ឧបករណ៍ ឬ​សម្ភារៈ​អ្វី​ជំនួយ​បន្ថែមទៀត​នោះទេ​

•​ ​ការវាយតម្លៃ​ទទួលស្គាល់​អំពី​ភាពត្រឹមត្រូវ តាមរយៈ​ការពិសោធន៍​សាកល្បង​លើ​សំណាក​គំរូ​ក្នុង​ទ្រង់ទ្រាយ​ដ៏​ធំជាងគេ​បំផុត​នៅក្នុង​លោក​។​ល​។

​ឧបករណ៍​តេស្ត​រហ័ស​អង់​ទី​ហ្សែ​ន​ជំងឺ​កូ​វីដ​-១៩ INDICAID COVID-19 Rapid antigen test មាន​ដាក់លក់​នៅក្នុង​ផ្សារ​ទំនើប អគារ វឌ្ឍនៈ កា​ពី​តា​ល ជាន់​ផ្ទាល់​ដី (​អគារ​លេខ​៦៦ មហាវិថី ព្រះមុនីវង្ស សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​) ហើយ​អតិថិជន​ក៏​អាចធ្វើ​ការសាកសួរ​សម្រាប់​ព័ត៌មាន​បន្ថែម​អំពី ឧបករណ៍​តេស្ត​រហ័ស INDICAID COVID-19 Rapid antigen test នៅ​គ្រប់​សាខា​ធនាគារ វឌ្ឍនៈ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ឬ​ទំនាក់ទំនង​តាមរយៈ​លេខ​ទូរ​សព្ទ +៨៥៥-១១-៧៧២២១១ ឬ​ចុច Follow Instagram ឬ Facebook Page ឈ្មោះ HRKCARE​៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម