Connect with us

ព័ត៌មានជាតិ

លោកតាវ័យ៧៣ឆ្នាំជិះម៉ូតូឆ្លងកាត់ទឹកកំពុងហូរ ត្រូវទឹកកួចចូលទឹកជ្រៅបាត់ទាំងម៉ូតូនិងមនុស្ស​

បានផុស

នៅ

ករណី​បុរស​ម្នាក់​ជិះ​ម៉ូតូ​ដួលហើយ​បាន​ធ្លាក់ចូល​ទៅក្នុង​ទឹក​ជ្រៅ​ដែល​កំពុង​ហូរ​ខ្លាំង ដោយ​បាត់​ទាំង​ម៉ូតូ និង​មនុស្សធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​នៅក្បែរ​កន្លែងកើតហេតុ ព្រមទាំង​អាជ្ញាធរ និង​សមត្ថកិច្ចទៅ​ជួយ​ស្វែងរក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​កើតឡើងនៅវេលា​ម៉ោង​១០និង​៣០​នាទី ថ្ងៃទី​១ ខែកញ្ញា ឆ្នាំ​២០២១ ស្ថិតនៅ​ចំណុច​ទឹក​ទំនប់​បង្ហៀរ​ប្រវែង៣០០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ទំនប់ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ជ​រងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហួន ពេក ភេទ​ប្រុស​អាយុ៧៣​ឆ្នាំ មាន​ទីលំនៅភូមិ​ថ្មី ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ជិះ​ម៉ូតូ​ម៉ាក​C១០០ សេរី​១៩៩៩ ពណ៌​ក្រហម ដែល​ធ្វើ​ដំណើរ​ម្នាក់ឯង ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​។ ខណៈពេលដែល​ជនរងគ្រោះ​ជិះ​ម៉ូតូ​ឆ្លង​ទំនប់​បង្ហៀរ ដែលមាន​ទឹក​ហូរ​ពីលើ​ទំនប់​បង្ហៀរ ក៏​បណ្តាល​ឲ្យ​រអិល​ធ្លាក់​ចូលទៅ​ទឹក​ជ្រៅ​ដែល​កំពុង​ហូរ​ខ្លាំង ទើប​ទឹក​ហូរ​កួច​បាត់​ទាំង​មនុស្ស និង​ម៉ូតូ​តែម្តង​។​

ក្រោយពី​កើតហេតុ សមត្ថកិច្ច និងប្រជាពលរដ្ឋបានស្វែង​រកឃើញជនរងគ្រោះ និង​ម៉ូតូនៅវេលា​ម៉ោង៣និង​៣០​នាទី​រសៀល ​ហើយ​សាកសពនិង​ម៉ូតូបានប្រគល់​ជូនក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទ៖ ​ចាន់ ធី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម