Connect with us

ព័ត៌មានជាតិ

ខេត្តត្បូងឃ្មុំ ត្រៀមមណ្ឌល​ចត្តាឡីស័កថ្មីបន្ថែម បន្ទាប់ពីសាលារៀនមួយចំនួនត្រៀមបើកដំណើរការ​ឡើងវិញ​

បានផុស

នៅ

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ត្បូងឃ្មុំ នា​រសៀល​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០២១ បាន​ដឹកនាំ​ក្រុមការងារ​ចុះ​ពិនិត្យមើល​ការរៀបចំ​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក​ថ្មី​បន្ថែម នៅ​សណ្ឋាគារ​សុវណ្ណ​ភូមិ ស្ថិតក្នុង​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ខណៈ​ទីតាំង​ចត្តា​ឡី​ស័ក​នៅតាម​សាលារៀន នឹងត្រូវ​ប្តូរ​ដើម្បី​ត្រៀម​បើក​ដំណើរការ​ការសិក្សា​សម្រាប់​សិស្សានុ​សិស្ស​ឡើងវិញ​នាពេល​ខាងមុខនេះ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត បាន​មានប្រសាសន៍​លើកឡើងថា ដោយ​អនុវត្ត​តាម​ការណែនាំ និង​វិធានការណ៍​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងសុខាភិបាល រដ្ឋបាលខេត្ត​ត្បូងឃ្មុំ បានរៀបចំ​មណ្ឌល​ចត្តាឡី​ស័ក និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩​ជាច្រើន​កន្លែង សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ផ្ទាល់ ជាមួយ​អ្នក​ជំងឺ​កូ​វីដ​-១៩ និង​បងប្អូន​ដែល​ទើប​វិល​ត្រលប់​មកពី​តំបន់​ប្រឈម​នានា នៅតាម​បណ្តា​រាជធានី​/​ខេត្ត ក្នុងករណី​សង្ស័យ​បន្ទាប់ពី​ក្រុមគ្រូពេទ្យ​ជំនាញ​ពិនិត្យ​សុខភាព ជា​ពិសេស​បងប្អូន​ពល​ករ ដែល​បាន​វិលត្រឡប់​មកពី​ក្រៅប្រទេស​ផងដែរ។​

នៅក្នុង​ឱកាស​ចុះ​ពិនិត្យមើល​ទីតាំង​នេះ ឯកឧត្តម​បណ្ឌិតអភិបាលខេត្ត បាន​ថ្លែង​ការកោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ម្ចាស់​សណ្ឋាគារ​សុវណ្ណ​ភូមិ លោក​ឧកញ៉ា អាន ម៉ា​ឌី និង​លោក អាន វេ​ង​ស្រ៊ុន ដែល​បានផ្ដល់​ទីតាំង​យ៉ាង​ល្អ​ប្រណិត សម្រាប់​ធ្វើជា​ទីតាំង​មណ្ឌល​ច​ត្តា​ឡី​ស័ក ពិតជា​បាន​ចូលរួមចំណែក​យ៉ាង​ធំធេង​ជាមួយ​រដ្ឋបាលខេត្ត និង​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការបង្ការ​ទប់ស្កាត់​កា​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ពិសេស​ក្នុងភូមិ​សាស្ត្រ​ខេត្ត​ត្បូងឃ្មុំ ។

ឆ្លៀត​ក្នុង​ឳ​កាស​នោះ ឯកឧត្តម​បណ្ឌិត បាន​បន្ត​ជំរុញ​លើកទឹកចិត្ត​ដល់​កងកម្លាំ​ង​សមត្ថកិច្ច និង​ក្រុម​គ្រូពេទ្យ​ជំនាញ មន្ត្រីរាជការ​ទាំងអស់​គ្រប់​ជាន់ថ្នាក់ ដែល​កំពុង​បំពេញបេសកកម្ម​ដ៏​ថ្លៃថ្លា សម្រាប់​ប្រជាជន និង​ប្រទេសជាតិនៅតាម​គោលដៅ តាម​មណ្ឌល​សម្រាក​ព្យាបាល​និង​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​ក្នុង​ខេត្ត ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង​ និង​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​រួមគ្នា​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​ការពារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្តេច​តេ​ជោ ហ៊ុន សែន គឺ៣​កុំ ៣​ការពារ ។​

សូមជម្រាបថា ខេត្ត​ត្បូងឃ្មុំ មាន​មណ្ឌល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ១៩ ចំនួន​៤​កន្លែង រួមមាន​មន្ទីរ​ពេទ្យបង្អែក​មេមត់ មន្ទីរពេទ្យបង្អែក​ពញា​ក្រែក មន្ទីរពេទ្យបង្អែក​ព្រះ​នរោ​ត្ត​សីហនុ​ត្បូងឃ្មុំ និង​វិទ្យាល័យ​សម្ដេច​តេ​ជោ ហ៊ុន សែន ត្បូងឃ្មុំ ក្នុងនោះ​មណ្ឌល​ច​ត្តា​ឡី​ស័ក​QC2 មាន​ចំនួន​៤​កន្លែង មាន​អ្នកជំងឺ​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​១៩ មាន​ចំនួន​៨៦៩​នាក់ និង អ្នក​ច​ត្តា​ឡី​ស័ក​ចំនួន ៣.៩៦២​នាក់ ៕

អត្ថបទ៖ សាន វិ​ឡែ​ម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៩ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១១ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម