ព័ត៌មានជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនតំបន់ ទ្វេភាគី និងអន្តរជាតិ០៣ច្រក
ត្បូងឃ្មុំ ៖ នៅសាលប្រជុំ(ក)សាលាខេត្តត្បូងឃ្មុំ រសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងប្រគល់ភារកិច្ចជូនប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេរភាគី និងអន្តរជាតិ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំសាលាខេត្ត ស្ថាប័នតុលាការ មន្ទីរអង្គភាពពាក់ព័ន្ធ ប្រធានសាខាគយប្រចាំច្រកទ្វារ តាម បណ្ដាច្រកព្រំដែន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមបញ្ជាក់ថា ក្នុងពិធីប្រកាសនោះ លោក មួន សុភាព ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីដារ ក្នុងស្រុកមេមត់ ឲ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងផ្លុង ក្នុងស្រុកពញាក្រែក ជំនួសលោក ផាន់ គឹមសន ដែលត្រូវទៅបម្រើការងារនៅសាលាខេត្តត្បូងឃ្មុំវិញ , លោក ហាស់ ពណ្ណរិទ្ធ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម ឲ្យទៅកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីដារ ក្នុងស្រុកមេមត់ និងលោក សុន ស ប្រគល់ភារកិច្ចជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនទ្វេភាគីទន្លេចាម ក្នុងស្រុកមេមត់។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម ពាង ណារិទ្ធ បានលើកឡើងថា ការតែងតាំងផ្លាស់ប្តូរមុខតំណែង វាជារឿងធម្មតារបស់មន្ត្រីរាជការមុខងារសាធារណៈ ដែលធ្វើឡើងដើម្បីផ្លាស់ប្តូរ បទពិសោធន៍នៃមុខតំណែងផ្សេងទៀត របស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តិជាធរមានរបស់ថ្នាក់លើ ដើម្បីលើកកម្ពស់សមត្ថភាពការងារ និងការដឹកនាំគ្រប់គ្រង សំដៅធ្វើឱ្យមានកំណែក្នុងប្រព័ន្ធ ការងារឱ្យកាន់តែប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តម អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែល ប្រធានច្រកទ្វារព្រំដែន អនុវត្តបានយ៉ាងល្អប្រសើរនាពេល កន្លងមក។ ជាមួយគ្នានោះ លោកបានណែនាំឲ្យ ប្រធានច្រក ដែលបានប្រកាសឲ្យកាន់មុខតំណែង និងទទួលភារកិច្ចនាពេលនេះ ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ បន្តកិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាង រួមសហការបង្ក្រាបរាល់បទល្មើសសេដ្ឋកិច្ច និងបទល្មើសនានាតាមបន្ទាត់ព្រំដែន។

មួយវិញទៀត បន្តធ្វើការសម្រួលការធ្វើចរាចរទំនិញចេញចូល ធានាគុណភាព សម្រាប់សុខភាពប្រជាពលរដ្ឋ ជាពិសេស ត្រូវរួមសហការជាមួយមន្ត្រីគយប្រចាំច្រក លើការយកពន្ធជូនរដ្ឋ ដែលជាប្រភពនៃសេដ្ឋកិច្ចជាតិ៕
ដោយ ៖ សាន វិឡែម

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៧ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១១ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


