ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ ប្រារព្ធទិវាកុមារអន្តរជាតិ១មិថុនា ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល»
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១មិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «យើងរួមគ្នាថែរក្សាការពារ និងអភិវឌ្ឍកុមារគ្រប់រូប ក្រោមម្លប់សន្តិភាពក្នុងយុគសម័យឌីជីថល» ដែលប្រព្រឹត្តទៅនៅសាលប្រជុំ គ ជាន់ទី២ សាលាខេត្តត្បូងឃ្មុំ ។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សហភាពសហព័ន្ធយុវជនកម្ពុជា ប្អូនៗសិស្សានុសិស្ស យុវជនកាយរិទ្ធកម្ពុជា និងយុវជនកាកបាទក្រហមកម្ពុជា និងអ្នកពាក់ព័ន្ធយ៉ាងច្រើនកុះករ។

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានអានបង្ហាញអំពីប្រវត្តនៃទិវាកុមារអន្តរជាតិ ១មិថុនា និងបានលើកឡើងពីការរីកចម្រើនចំពោះវិស័យអប់រំនៅទូទាំងខេត្តត្បូងឃ្មុំ ជូនអង្គពិធីជ្រាប ។ ក្នុងឱកាសប្រារព្ធខួបលើកទី៧៤ ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ ខួបលើកទី២២ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអានសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានចេញសារខិលិតមួយ នាថ្ងៃទី៣០ ខែឧសភា ឆ្នឆំ២០២៣។ ដោយនៅក្នុងសារលិខិតនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កុមារគឺជាធនធានដែលមិនអាចខ្វះបានសម្រាប់អភិវឌ្ឍប្រទេសជាតិ ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណអភិបាលខេត្តត្បូងឃ្មុំ បានសំណេះសំណាលលើកទឹកចិត្ត ឧបត្ថម្ភថវិកាមួយចំនួនដល់កុមារីរាំរបាំ កុមារាកុមារីស្មូតកំណាព្យ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងយុវជនកាយរឹទ្ធចំនួន៤៦៨ នាក់ នូវសៀវភៅ ប៊ិក និងថវិកាមួយចំនួនផងដែរ៕
អត្ថបទ៖ សាន វិឡែម





-
កីឡា១៥ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៨ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៨ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៧ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
កីឡា២៣ ម៉ោង agoអាហ្សង់ទីន ជួប អេស្ប៉ាញ វគ្គផ្តាច់ព្រ័ត្រ World Cup 2026 មានរឿងពិសេស ៣ គួរឲ្យចាប់អារម្មណ៍


