Connect with us

ព័ត៌មានជាតិ

បញ្ជូនជនជាប់ចោទ ២ករណីផ្សេងគ្នា ចាប់រំលោភអនីតិជន និងគ្រឿងញៀន ចូលពន្ធនាគារកុំព្រហើនពេក

បានផុស

នៅ

សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០២​នាក់ ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១) តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន លេខ ៦២៩៥ ក​១.​ដ​.​ឃ​.​ដ និង លេខ ៦២៩៦ ក​១.​ដ​.​ឃ​.​ដ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃទី​០៩ ខែ​កញ្ញា ឆ្នាំ​២០២១​បន្ទាប់ពី​ធ្វើការ​ចាប់ខ្លួន​ ក្នុងករណី​ចាប់​រំលោភ​អនីតិជន និង​គ្រឿងញៀន​រួចមក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មន្ត្រី​អាវុធហត្ថ​រាជធានី​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ​នាក់ មានឈ្មោះ​៖

១.​ឈ្មោះ រឿន សា​រ៉ា​យ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​មុខរបរ​កម្មក​រ​រោងចក្រ ស្រុកកំណើត ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​៤​ឃ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

២.​ឈ្មោះ សុខ ណា​វីន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​មុខរបរ​កម្មក​រ​រោងចក្រ ស្រុកកំណើត ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បច្ចុប្បន្ន​ស្នាក់នៅ​បន្ទប់​ជួល​លេខ​៥ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

​គួរ​រំលឹក​ដែរ​ថា ជនសង្ស័យ​ទាំងពីរ​នាក់​ខាងលើ ដំបូង​ឡើយ​ត្រូវបាន​កម្លាំង​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ធ្វើការ​បង្ក្រាប ជាក់ស្តែង កាលពី​ថ្ងៃទី​០៥ ខែកញ្ញា ឆ្នាំ​២០២១ ពាក់ព័ន្ធ​ករណី ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​បន្ទប់​ជួល ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ​។ ជនសង្ស័យ​បាន​សារភាព​បន្តថា ខ្លួន និង​បក្ខពួក ធ្លាប់ប្រើ​ប្រាស់​គ្រឿងញៀន ជាច្រើនលើក​ច្រើនសារ​ម​ក​ហើយ ចុងក្រោយ ខណៈដែល​កំពុង​ជួបជុំគ្នា​ប្រើប្រាស់​គ្រឿងញៀន ក៏​ត្រូវ​បាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​តែម្តង​។

​ក្រោយពេល​ជនសង្ស័យ កំពុង​ត្រូវបាន​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បំពេញ​នីតិ​វិធី​និង​កសាង​សំណុំរឿង នោះ​ស្រាប់តែ​មានគ្រួសារ​មួយ មក​ដាក់ពាក្យ​បណ្តឹង​អំពី​កូនស្រី​របស់គាត់ ជា​អនីតិជន​អាយុ​១៥​ឆ្នាំ ត្រូវបាន​ជនសង្ស័យ​ឈ្មោះ រឿន សា​រ៉ា​យ ចាប់រំលោភ ដែល​កូនស្រី​របស់គាត់​បាន​លាក់បាំង រហូតដល់​មាន​សមត្ថកិច្ច​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ ករណី​គ្រឿងញៀន ទើប​មាន​គេ​ប្រាប់​គាត់​ថា ​ធ្លាប់​បាន​ឃើញ​កូនស្រី​គាត់​ត្រូវបាន​គេ​ដឹក​ម៉ូតូ យក​ចូល​បន្ទប់​ជនសង្ស័យ ទើប​គាត់​បង្ខំ​សួរ​កូនស្រី​ដឹង​រឿង​ថា ត្រូវបាន​ជនសង្ស័យ​ចាប់រំលោភ​មែន​។​

​ដោយ​ពិនិត្យឃើញ​មាន​តម្រុយ​ពិរុទ្ធភាព ករណី​រំលោភ​សេពសន្ថវៈ​ពិតប្រាកដ​មែន ជំនាញ​នៃ​ការិយាល័យ ប្រឆាំង​គ្រឿងញៀន ក៏បាន​ប្រគល់​ជនសង្ស័យ ឲ្យ​ទៅ​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​។

​ប្រភព​បន្តថា ជនសង្ស័យ​ឈ្មោះ រឿន សា​រ៉ា​យ បាន​សារភាព​ឲ្យ​ដឹងថា ខ្លួន​ពិតជា​បាន​លួងលោម នារី​រងគ្រោះ​ដើម្បី​ធ្វើ​សកម្មភាព សេពសន្ថវៈ​ពិតប្រាកដ​មែន ដោយ​ខ្ចី​បន្ទប់​ជួល​របស់​ឈ្មោះ សុខ ណា​វីន ត្រូវជា​ប្អូនធម៌​របស់ខ្លួន ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ដើម្បី​ធ្វើ​សកម្មភាព​រំលោភ​។ បន្ទាប់ពី​ធ្វើ​សកម្មភាព​រួចខ្លួន​បាន​ពឹង​ឲ្យ​ឈ្មោះ សុខ ណា​វីន ដឹក​នារី​រងគ្រោះ​ទៅផ្ទះ​វិញ​។ ខ្លួន​ជាមួយ​នារី​រងគ្រោះ​បាន​ស្គាល់គ្នា​ជិត​១​ខែ​ហើយ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម