Connect with us

ព័ត៌មានជាតិ

ជំនន់ទឹកភ្លៀង​ចាប់ផ្ដើមវាយ លុកស្រុកម៉ាឡៃ​លិចផ្ទះប្រជាពលរដ្ឋ​ជាច្រើនគ្រួសារ​​កម្លាំងកងទ័ព​កំពុងចុះជួយ​សង្គ្រោះ​​យកទៅដាក់​ទីទួល​សុវត្ថិភាព​

បានផុស

នៅ

ភ្លៀងផង ទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃផង ធ្វើឱ្យទឹកជំនន់​វាយលុកស្រុកម៉ាឡៃ លិចផ្ទះ​ប្រជាពលរដ្ឋជាច្រើនគ្រួសារកម្លាំងកងទ័ពទាំង៣កំពុងចុះជួយសង្គ្រោះយកទៅដាក់ទីទួលសុវត្ថិភាព នៅវេលាម៉ោង៨យប់ថ្ងៃ ថ្ងៃទី១០ ខែ កញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីទឹកលិចផ្ទះប្រជាពលរដ្ឋជាច្រើនគ្រួសារនោះលោកវរសេនីយ៍ត្រី ទាវ ភារម្យ មេបញ្ជាការ ផ្នែកសឹក​រងស្រុកម៉ាឡៃ តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យបានដឹកនាំកម្លាំង១ក្រុមចុះជួយជញ្ជូនសម្ភារ​ប្រជាពលរដ្ឋដែលរងគ្រោះរងដោយជំនន់ទឹកភ្លៀង រកទីទួលសុវត្ថិភាព ចំនួន៥ គ្រួសារនៅភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ទឹកជំនន់ទឹកភ្លៀងហូរធ្លាក់មកពីប្រទេសថៃធ្វើឱ្យផ្ទះប្រជាពលរដ្ឋរស់នៅភូមិថ្មីជាច្រើនគ្រួសាររងគ្រោះលោកបានដឹកនាំកម្លាំង១ក្រុមសហការជាមួយកម្លាំងកងរាជអាវុធហត្ថ កម្លាំងនគរបាល និងអាជ្ញាធរមូលដ្ឋាន ចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង និងទឹកជំនន់ហូរធ្លាក់មកពីប្រទេសថៃយកទៅដាក់ទីទួលដោយសុវត្ថិភាពអស់ហើយ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថាកម្លាំងអង្គភាពទាំងបី មានយោធា អាវុធហត្ថ និងនគរបាលមានភារកិច្ចបន្ថែមពីការងារស្នូល គឺជួយដល់ការងារសង្គម ដូចជាចុះជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារគ្រោះធម្មជាតិផ្សេងៗ មានជំនន់ទឹកភ្លៀងជាដើម។

លោកបានបញ្ជាក់ឲ្យដឹងបន្តថាទន្ទឹមនិងធ្វើកិច្ចការងារការពារសន្តិសុខ និងរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋ កងកម្លាំងត្រូវធ្វើកិច្ចការងារសង្គមឲ្យបានច្រើនផងដែរ។

ក្នុងនោះលោក ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ពេលមានទឹកជំនន់សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងដោយយថាហេតុ និងត្រៀមរកទីទួលសុវត្ថិភាពសម្រាប់ជម្លៀសប្រជាពលរដ្ឋដែលងាយរងគ្រោះជាដើមផងដែរ៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម