ព័ត៌មានជាតិ
បញ្ជូនមេខ្យល់ រត់ការឱ្យពលករខុសច្បាប់ ៦ នាក់ ទៅតុលាការ
មេខ្យល់ចំនួន ៦ នាក់ ពាក់ព័ន្ធនាំមនុស្សទៅរកការងាធ្វើនៅប្រទេសថៃ ដោយមិនស្របច្បាប់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនិតិវិធី នៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១។

បុរសមេខ្យល់ទាំង៦នាក់ មានឈ្មោះ ផុន សុហុង អាយុ ២៥ ឆ្នាំ ប្រាក់ វណ្ណៈ អាយុ ៣៦ ឆ្នាំ វេត សារុំ អាយុ ២៦ ឆ្នាំ កែវ សិរី អាយុ ៣១ ឆ្នាំ លី ប៊ុនថន អាយុ ៣៦ ឆ្នាំ ទាំង ៥ នាក់ស្នាក់នៅក្រុងប៉ោយប៉ែត ចំណែកម្នាក់ទៀត ឈ្មោះ ម៉ឺន រុន អាយុ ៣៦ ឆ្នាំ ស្នាក់នៅខេត្តស្រះកែវ ប្រទេសថៃ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា ទាំង ៦ នាក់ ក្នុងនោះ៥នាក់ ត្រូវបានកម្លាំងនគរបាលការពារព្រំដែនគោកលេខ៩១១ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតឃាត់ខ្លួ ចំណែក១នាក់ទៀត ត្រូវបានសមត្ថកិច្ចថៃឃាត់ខ្លួនប្រគល់នគរបាលការពារព្រំដែនគោកលេខ ៩១១ រួចនគរបាលការពារព្រំដែនគោកលេខ៩១១ បានបញ្ជូនមេខ្យល់ទាំង៦នាក់ឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធីច្បាប់ ដោយពាក់ព័ន្ធក្នុងករណីនាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន។
មេខ្យល់ទាំង៦នាក់ ត្រូវបាននគរបាលជំនាញ ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធី ហើយនៅថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២១នេះ៕
អត្ថបទៈ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ