ព្រឹកនេះ​សម្តេចតេជោ​ ហ៊ុន សែន ចូលរួមកិច្ច​ប្រជុំ​​ពី​ជំងឺ​កូវីដ ដឹកនាំ​ដោយ​ប្រធានាធិបតីអាមេរិក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ព្រឹកនេះ​សម្តេចតេជោ​ ហ៊ុន សែន ចូលរួមកិច្ច​ប្រជុំ​​ពី​ជំងឺ​កូវីដ ដឹកនាំ​ដោយ​ប្រធានាធិបតីអាមេរិក

បានផុស

នៅ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងថ្លែង​សុន្ទរកថាចូលរួមកិច្ចប្រជុំកំពូលកូវីដ-១៩ ជាសកលក្រោមប្រធានបទ «ការបញ្ចប់ជំងឺរាតត្បាតនិងការកសាងឱ្យបានប្រសើរឡើងវិញ» ដែលកិច្ចប្រជុំនេះនឹងដឹកនាំដោយលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកតាមប្រព័ន្ធ វីដេអូ នៅ​ព្រឹក​ថ្ងៃ​ ២២ ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំកំពូលនេះនឹងផ្តោតទៅលើការចាក់វ៉ាក់សាំងពិភពលោក ការសង្រ្គោះជីវិត ការកសាងឱ្យបានប្រសើរឡើងវិញនូវសន្តិសុខសុខភាព និងការធ្វើសកម្មភាពដើម្បីវឌ្ឍនភាព និងធ្វើការឯកភាពទៅលើសេចក្តីព្រាងគោលដៅ (draft Targets)។

សុន្ទរកថារបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានឹងផ្តោតជាសំខាន់ទៅលើភាពចាំបាច់បន្ទាន់ ក្នុងការរួមគ្នាបញ្ឈប់ជំងឺកូវីដ-១៩ ក្នុងចេតនាស្មោះត្រង់និងមនុស្សធម៌ ដោយគ្មានរបៀបវារៈនយោបាយនៅពីក្រោយ ភាពមិនច្បាស់លាស់នៃជំងឺកូវីដ-១៩ និងផលរំខានទៅលើសកម្មភាពសេដ្ឋកិច្ច-សង្គម និង សារៈសំខាន់ក្នុងការកំណត់នូវ រាល់វ៉ាក់សាំងទាំងអស់ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ជាទំនិញយុទ្ធសាស្រ្តសកលដ៏សំខាន់ដោយគ្មានការរើសអើង៕

អត្ថបទ៖ណារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សុខភាព១ នាទី មុន

ភេសជ្ជៈ​សុខភាព​ទាំង​៣​ ជួយ​​បំពេញ​ជាតិ​ទឹក​​​យ៉ាង​មាន​ប្រសិទ្ធភាព

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

ឥណ្ឌា​ច្រៀង​-​រាំ​ទូទាំង​ប្រទេស អបអរការ​​ចាក់​វ៉ាក់សាំង​កូវីដ​បាន​១ប៊ីលាន​ដូស

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

អ៉ីស្រាអែល​រក​ឃើញ​ វ៉ាក់សាំង​ Pfizer​ ​សម្រាប់​ក្មេង​ជំទង់​មាន​ប្រសិទ្ធភាព​ខ្ពស់​ប្រឆាំង​ Delta

ព័ត៌មានជាតិ៥១ នាទី មុន

ស្នងការនគរបាលរាជធានី កំពុងស្រាវជ្រាវបន្ថែម លើករណីខ្ចីប្រាក់ដ៏កក្រើកមួយ

ព័ត៌មានជាតិ១១ ម៉ោង មុន

ថ្នាក់ដឹកនាំ​សាលា​ភូមិន្ទ​រដ្ឋបាល ជ្រើស​រើស​យក​វត្ត​អង្គរ​ខាងជើង ជា​ចំណុច​ចាប់ផ្តើម នៃ​គម្រោង​សាកល្បង​ការរៀបចំ​សួន​ទេសភាព វប្បធម៌ វត្ត​អារាម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services