Connect with us

ព័ត៌មានជាតិ

សិក្ខាកាម​១៤៣​នាក់ ចូលរួម​វគ្គប​ណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម​បាល់ទះ​កម្រិត “​គ​” តាម​អន​ឡាញ

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល ចៅក្រម​កីឡាបាល់ទះ កម្រិត “​គ​” ឬ “C” លើក​ទី​២ ដើម្បី​លើកកម្ពស់​សមត្ថភាព​បច្ចេកទេស​របស់​អាជ្ញា​កណ្តាល ចៅក្រម សម្រាប់​ត្រៀមលក្ខណៈ​រៀបចំ​ការ ប្រកួត​លក្ខណៈ​ជាតិ អន្តរជាតិ​នានា ជា​ពិសេស ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ ផ្ទះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អនុប្រធាន​សហព័ន្ធ ជា​តំណាង​លោកនាយ​ឧ​ត្ត​ម សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គ ស្នងការ​នគរបាលជាតិ និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​អញ្ជើញ​បើក​វគ្គ​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅ ក្រម​កីឡាបាល់ទះ កម្រិត “​គ​” ឬ “C”​តាម​ប្រព័ន្ធ​អន​ឡាញ​។

លោក បឹង គីម​តោ អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា​បាន​ប្រាប់​ឲ្យ ដឹង​តាម​សារ​អេឡិច​ត្រូ​និ​ច​ថា ដោយ​ការ​ចង្អុលបង្ហាញ​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​ក្នុង​បរិបទ​ការ​រីក​រាលដាល​នៃ​មេរោគ​covid- 19 វគ្គ​បណ្តុះបណ្តាល​នេះ​ត្រូវ​បាន​ប្តូរ​ពី Face to face មក​ជា​ការរៀបចំ​តាម​ប្រព័ន្ធ Zoom វិញ ហើយ​វគ្គ​នេះ​មាន​រយៈពេល​៣​ថ្ងៃ ដោយ​គិតពី​ថ្ងៃទី​២១ ដល់ទី​២៣ ខែកញ្ញា ឆ្នាំ​២០២១ ដោយមាន​សិក្ខាកាម​ចូលរួម​មកពី​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​-​ខេត្ត​ទាំង​២៥ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​វិទ្យាស្ថាន​គរុកោសល្យ​បាត់ដំបង និង​ក្លិប​បាល់ទះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។

លោក​អគ្គ​លេខា​បន្ថែម​ទៀត​ថា សរុប​ចំនួន ១៤៣​នាក់ ស្រី​ចំនួន ១១​នាក់ ចំពោះ​គ្រូឧទ្ទេស​ជាម​ន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ដែលជា​អ្នកធ្វើ​បទ​បង្ហាញ​លើ​ផ្នែក​ទ្រឹស្តី​តាម​ប្រព័ន្ធ Zoom ចំពោះ​ការរៀបចំ​វគ្គ​បណ្តាល​នេះ ប្រើប្រាស់​ថវិកា​គាំទ្រ​ដើម្បី​ព​ន្លឿ​ន​ការអភិវឌ្ឍ​សហព័ន្ធ​កីឡា​ជាតិ របស់​ក្រសួង​អប់រំ យុវជន និង កីឡា៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ នាទី មុន

​សមាគមទម្លាក់ការព្យាករណ៍​ ទិន្ន​ផលផលិតកម្មអំបិលក្រោម ១០ ម៉ឺនតោន ដោយសារអា​កាសធាតុ​

ជីវិតកម្សាន្ដ១៩ នាទី មុន

តួឯករឿង “កូនពស់កេងកង” ទទួលមរណភាពភាពយប់មិញ ក្រោយរងជំងឺសើស្បែក​​ធ្ងន់ធ្ងរអស់ ៥ ឆ្នាំ

ព័ត៌មានជាតិ២៦ នាទី មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មកររោងចក្រស្បែកជើងរងគ្រោះអគ្គិភ័យ រក្សាភាពស្ងប់ស្ងាត់ រង់ចាំការដោះស្រាយពីរោងចក្រ

សន្តិសុខសង្គម២៦ នាទី មុន

ប្រទះឃើញសពបុរសម្នាក់ក្នុងវ៉ាលី សមត្ថកិច្ចសន្និដ្ឋានថា ជាករណីឃាតកម្ម

ព័ត៌មានជាតិ៣០ នាទី មុន

ត្រឹមមួយថ្ងៃ នគរបាលក្រសួងមហាផ្ទៃបង្ក្រាបបទល្មើសគ្រឿងញៀន ២១ករណី ឃាត់ខ្លួនមនុស្ស ៥៣នាក់

Sokha Hotels

ព័ត៌មានពេញនិយម