Connect with us

ព័ត៌មានជាតិ

គម្រោងបើកសាលារៀនឡើងវិញនៅខេត្ដសៀមរាប ត្រូវបានពន្យាពេល​

បានផុស

នៅ

ខណៈដែល​ខេត្ដ​សៀមរាប បាន​នឹង​កំពុងមាន​ការរីក​រាលដាល​នូវ​ជំងឺ​កូ​វីដ​១៩ កាន់តែ​ធ្ងន់ធ្ងរ​ពីមួយថ្ងៃ​ទៅមួយថ្ងៃគួរឱ្យ​ព្រួយបារម្ភ​នោះ គម្រោង​បើក​គ្រិះ​ស្ថាន​សិក្សា​ឡើងវិញទាំង​រដ្ឋ និងឯកជន​នៅ​ខេត្ដ​នេះ ត្រូវបាន​អាជ្ញាធរ​ពន្យា​ពេល​គ្មាន​ពេល​កំណត់ ។​

លោក លី ប៊ុណ្ណា ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា ខេត្ដ​សៀមរាប បានឱ្យ កម្ពុជា​ថ្មី​ ដឹង​តាម​ទូរស័ព្ទនៅ​ព្រឹក​ថ្ងៃទី​២៣ ​ខែកញ្ញា​ ឆ្នាំ​២០២១​នេះ​ថា ការពន្យា​ពេល​គម្រោង​បើក​សាលារៀន​ឡើងវិញ​នៅ​ខេត្ដ​នេះ ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ បាន​នឹង​កំពុង​រីក​រាលដាល​យ៉ាងធ្ងន់ធ្ងរ ដោយ​បារម្ភ​ខ្លាច​មាន​ហា​និភ័យ​ដល់​សិស្សានុសិស្ស​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បន្ដថា លោក​បាន​ប្រជុំពិភាក្សា​ការងារ​ជួយ​ក្រុមការងារ នៃ​មន្ទីរអប់រំ និងតាម​ការិយាល័យ ដើម្បី​ពិភាក្សា និង​ឱ្យមាន​ការវាយតម្លៃ​ពី​រដ្ឋបាល​តាម​បណ្ដា​ក្រុង ស្រុក ដើម្បី​ដាក់សំណើរ​សុំ​បើក​សាលារៀន​ឡើ​វិញ​ក្នុង​តំបន់​ដែលមាន​ហា​និ​ភ័យ​ទាប តាម​ការណែនាំ​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា​កន្លងមក ដែល​មកដល់ពេលនេះ ​លោក​ថា ត្រូវបាន​អាជ្ញាធរ​មិនទាន់​កំណត់​ពេលវេលា​ច្បាស់​លាស់​នៅឡើយ​ទេ ដោយ​រង់ចាំ​នាពេល​ក្រោយ​ទៀត ព្រោះ​មាន​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ​១៩​មានការ​កើនឡើង និង​មានការ​ប្រែប្រួល​ស្ថានភាព​តំបន់​ហា​និ​ភ័យ ត្រូវការ​ពិនិត្យឡើងវិញ​និង​ធ្វើ​បច្ចុប្បន្នភាព​។​

គម្រោង​បើក​គ្រឹះស្ថានសិក្សា​សាធារណៈ និង​ឯកជន​ឡើងវិញនៅក្នុង​ខេត្ដ​សៀមរាប មាន​ប្រមាណ​៤០០​កន្លែង និង​សាលា​ឯកជន​ប្រមាណ​៥០​កន្លែង ដែល​ស្មើ​ប្រមាណ​៦០​ភាគរយ នៃ​ចំនួន​សាលា​រៀន​សរុប​។ សាលារ​រៀន​ដែល​អនុញ្ញាតឱ្យ​បើក​ដំណើរ​នោះ គឺ​សាលារ​រៀន​ដែល​ប្រឈម​ហា​និភ័យ​ទាប នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩ ព្រោះ​សិស្សានុសិស្ស​មានការ​ប្រឈម​ក្នុង​ការសិក្សា​។​

សូមបញ្ជាក់ថា ខេត្ដ​សៀមរាប ត្រូវបាន​រកឃើញថា មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ យ៉ាង​គំហ៊ុក​ក្នុង​មួយ​រយៈ​ពេល​ចុងក្រោយ​នេះ បណ្ដាលឱ្យ​ក្រុង​សៀមរាប ត្រូវបាន​បិទ​មិន​ចេញចូល​ជា​បណ្ដោះអាសន្ន និង​សង្កាត់​ទាំង​១២​នៃ​ក្រុង​សៀមរាប ត្រូវបាន​កំណត់​ជា​តំបន់​ក្រហម និង​តំបន់​លឿង​ផងដែរ​។​ក្រោយ​មានការ​កំណត់​នូវ​តំបន់​មាន​គ្រោះថ្នាក់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ ក្រុង​ទេសចរណ៍​មួយ​នេះ មាន​សភាព​ស្ងប់ស្ងាត់ គ្មាន​មនុស្ស​ធ្វើដំណើរ តូប​លក់ដូរ​ស្ទើរ​ទាំងអស់​ត្រូវបាន​បិទទ្វារ​បណ្ដោះ​អាសន្ន​ផងដែរ​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៣ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៤ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៥ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម