ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បញ្ជាក់ថា សួនព្រះរាជដំណាក់ និងសួនតេជោសន្តិភាព ជាសួន២ ដាច់ដោយឡែកពីគ្នា
អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានចេញសេក្តីប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ថា សួនព្រះរាជដំណាក់ និងសួនតេជោសន្តិភាព ជាសួន២ ដែលដាច់ដោយឡែកពីគ្នា មិនជាប់ពាក់ព័ន្ធគ្នា ឬត្រូវបានប្តូរឈ្មោះនោះទេ។

បើតាមទំព័រហ្វេសប៊ុករបស់រដ្ឋបាលខេត្តសៀមរាប បានបញ្ជាក់ថា ៖ “អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនថា សួនព្រះរាជដំណាក់ពុំមានការប្ដូរឈ្មោះឡើយ គឺស្ថិតនៅដដែល។ សួនតេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀតដោយឡែក ពុំមានពាក់ព័ន្ធនឹងសួនព្រះរាជដំណាក់ឡើយ”។
ការប្រកាសបញ្ជាក់នេះ ធ្វើឡើងបន្ទាប់ពី កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខត្តសៀមរាប បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំ កែលម្អសួនតេជោសន្តិភាព ប៉ែកខាងលិច ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីឱ្យមានសោភណភាពល្អ។ បន្ទាប់ពីចេញសេក្តីប្រកាសនេះ ក៏មានមតិប្រតិកម្មពីមហាជនលើបណ្តាញសង្គម បានលើកឡើង និងយល់ច្រឡំថា សួនព្រះរាជដំណាក់ ត្រូវបានប្តូរឈ្មោះទៅជា សួនតេជោសន្តិភាព ហេតុនេះ ទើបអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប ចេញការបកស្រាយដើម្បីកុំឱ្យមានការភាន់ច្រឡំបន្តទៀត។
សូមជម្រាបថា សួនតេជោសន្តិភាព ត្រូវបានរៀបចំក្រុងពាលីបើកការសាងសង់នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥ នៅទីតាំងសួនច្បារមហាសណ្ឋាគារអង្គរ ក្រោមអធិបតីភាពសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ សួននេះ ជាគំនិតផ្តួចផ្តើមសាងសង់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីជាការរម្លឹកដឹងគុណនូវគោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ដែលបានពុះពារយកឈ្នះសង្គ្រាម និងស្វែងរកសន្តិភាពជូនជាតិ៕
ដោយ៖ អុន ស្រីមាន



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


