ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល
នាថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៥ អាជ្ញាធរខេត្តសៀមរាប និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បើកកិច្ចប្រជុំស្តីពីការត្រៀមរៀបចំយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល។ កិច្ចប្រជុំនេះដឹកនាំដោយ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប និង លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា និងមានការអញ្ជើញចូលរួមពីសំណាក់ តំណាងមន្ទីរអង្គភាពពាក់ព័ន្ធ ជុំវិញខេត្ត រួមនិងលោក លោកស្រី តំណាងអាជីវកម្មបណ្តាវិស័យឯកជនក្នុងខេត្ត។

លោក ង៉ូវ សេងកាក់ បានមានប្រសាសន៍ថា ការរៀបចំឱ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ ហើយនេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។
លោកបន្តថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះជាច្រើនជម្រើស ជូនប្រជាពលរដ្ឋដោយឥតបង់ថ្លៃសេវា និងតាមការស្ម័គ្រចិត្តដោយពឹងផ្អែកលើព័ត៌មានពីការធ្វើស្វ័យប្រកាស។ ការចុះឈ្មោះនេះ ផ្តោតចំពោះក្រុមគោលដៅរួម សហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង ការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា ការបើកកិច្ចប្រជុំនាពេលនេះ គឺដើម្បីស្ទាបស្ទង់មតិ និងពន្យល់ការចូលរួមយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធតាមថ្នាលឌីជីថល នៅក្នុងខេត្តសៀមរាប នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ ដែលរៀបចំដោយ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហការជាមួយរដ្ឋបាលខេត្តសៀមរាប។

ចំណែក លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់ពលរដ្ឋ តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។ លោកថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។
ដើម្បីពង្រីកការចុះឈ្មោះនៅទូទាំងខេត្តលោក ឡី សុភាព បានអំពាវនាវឱ្យរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក បង្កើនយុទ្ធនាការផ្សព្វ ផ្សាយ និងបន្តរៀបចំអត្ថប្រយោជន៍សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលើកឡើងជាឧទាហរណ៍ពីគម្រោងពង្រឹងស្តង់ដារអនាម័យ និងរបៀបរៀបរយសម្រាប់អ្នកលក់អាហារតាមចិញ្ចើមថ្នល់ និងតាមផ្សារ។ ជាមួយគ្នានេះ លោកក៏បានលើកទឹកចិត្តឱ្យសមាគមធុរកិច្ចនានា ជំរុញចលនាចាប់យកស្តង់ដារអនាម័យទាំងនេះក្នុងចំណោមអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ។

សូមបញ្ជាក់ថា ការចុះឈ្មោះអាចធ្វើឡើងតាម ២វិធី៖ ទី១. ចុះឈ្មោះដោយខ្លួនឯង តាមរយៈវេបផតថល www.informal.digitaleconomy.gov.kh និងកម្មវិធីទូរស័ព្ទដៃ CAM-IE។ ទី២. ចុះឈ្មោះតាមរយៈភ្នាក់ងារចុះឈ្មោះ។ ដើម្បីជួយសម្រួលដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅទូទាំងប្រទេស ចំពោះមុខ គឺក្រសួងបានសហការបង្កើតយន្តការចុះឈ្មោះជាមួយភ្នាក់ងារដៃគូធនាគារចំនួន៥ រួមមាន នៅតាមសាខាធនាគារ WING, ACLEDA, ABA, SME និង ARDB ជាដើម ដោយឥតគិតថ្លៃ។
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះជាច្រើនជម្រើស ជូនប្រជាពលរដ្ឋដោយឥតបង់ថ្លៃសេវា និងតាមការស្ម័គ្រចិត្តដោយពឹងផ្អែកលើព័ត៌មានពីការធ្វើស្វ័យប្រកាស។ ការចុះឈ្មោះនេះផ្តោតចំពោះក្រុមគោលដៅរួមមាន សហគ្រាសធុនមីក្រូ កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ កម្មករ-និយោជិតម្តងម្កាល និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារ នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕
ដោយ៖ គឿន វេត

-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២០ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


